ជំពូក១៖ គោលបំណងក្នុងជីវិត អាចសម្រេចទៅបានលុះត្រាតែអ្នកបញ្ឆេះចំណង់អ្នកឲ្យពុះកញ្ជ្រោលជានិច្ច

ជំពូក២៖ ការកំណត់គោលដៅ និងរៀបផែនការជាដំណាក់ កាលៗ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ដើម្បីសម្រេចសមិទ្ធផលទាំងឡាយ

ជំពូក៣៖ បុគ្គលជោគជ័យ មានជំនឿយ៉ាងមុតមាំលើខ្លួនឯង

ជំពូក៤៖ ប្រើសតិសម្បជញ្ញៈ សតិដាស់តឿនក្រើនរម្លឹក ដើម្បីដឹកនាំទង្វើរបស់អ្នក

ជំពូក៥៖ ចំណេះដឹង គឺជាអំណាច ហើយចំណេះដឹងក៏មិនមាននៅតែក្នុងសាលាដែរ

ជំពូក៦៖ ហ្វឹកហាត់ការស្រមៃ គឺដើម្បីធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត

ជំពូក៧៖ ស្គាល់ច្បាស់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ឱកាសជោគជ័យលើអាជីពរបស់អ្នកកាន់តែខ្ពស់

ជំពូក៨៖ អារម្មណ៍វិជ្ជមាន គឺជាកូនសោសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយអារម្មណ៍នេះត្រូវតែរក្សាវាជានិច្ច

ជំពូក៩៖ បុគ្គលជោគជ័យ គឺជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពនឹងធឹងមិនចុះញ៉ម

ជំពូក១០៖ មានតែការចិញ្ចឹមចិត្ត និងតាំងចិត្តមុតមាំទេ ទើបធ្វើឲ្យអ្នកជោគជ័យ

ជំពូក១១៖ ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ គឺតម្រូវឲ្យអ្នកសេពគប់ជាមួយមនុស្សឆ្លាត ហើយអ្នកខ្លួនឯងក៏ត្រូវតែជាមនុស្សឆ្លាត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

គ្រប់រឿងជោគជ័យទាំងអស់សុទ្ធតែកើតចេញពីបុគ្គលដែលដឹងច្បាស់ថាគេត្រូវធ្វើអ្វី ។ ដូច្នេះហើយ មុនពេលអ្នកសម្រេចចិត្តចាប់យកក្តីសុបិនចាស់ៗ របស់អ្នក អ្នកគួតែចាប់ផ្តើមវែកញែកគោលដៅផ្ទាល់ខ្លួនរបស់អ្នកឲ្យបាន  ម្មត់ចត់តាមតែអាចធ្វើទៅបាន ។ ឧទាហរណ៍៖ បើសិនជាអ្នកចង់ក្លាយទៅជាអ្នកមាន តើអ្នកត្រូវការលុយចំនួនប៉ុន្មាន?

លើសពីនេះទៅទៀត អ្នកត្រូវតែយល់ឲ្យបានច្បាស់ថា​ តើពេលណា អ្នកចង់សម្រេចគោលដៅរបស់អ្នក ហើយតើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីវិនិយោគលើវាឲ្យបានសម្រេច ។ ព្រោះតែការកំណត់គោលដៅ គឺជាចំណុចសំខាន់បំផុត បើមិនដូច្នោះទេ អ្នកកំពុងតែបណ្តែត បណ្តោយឲ្យអនាគតរបស់អ្នក ស្ថិតក្នុងភាពខ្សោះខ្សោយជាក់ជាមិនខាន ។

វាសំខាន់ខ្លាំងណាស់នៅពេលដែលអ្នកត្រូវតែមានផែនការលម្អិត ពីជំហាននីមួយៗ ដែលអ្នកត្រូវដើរតាម​រហូតដល់អ្នកអាចស្មានត្រូវថា គោលដៅរបស់អ្នក គឺខិតកាន់តែជិតហើយ ។ ហើយនៅពេលអ្នកមានគោលដៅហើយ អ្នកត្រូវចាប់ផ្តើមវាឥឡូវនេះ ។ សូមអ្នកកុំចំណាយពេលវេលាចោល សូម្បីតែមួយនាទីឲ្យសោះ ។

ដើម្បីដឹងថាអ្នកកំពុងតែមានចំណង់ពុះកញ្ជ្រោល នូវរាល់សកម្មភាព និងស្ថិតក្នុងខួរក្បាលរបស់អ្នក អ្នកអាចប្រើវិធីសាស្រ្តខាងក្រោមនេះ ដើម្បីត្រួតពិនិត្យមើល ។ ទី១  ត្រូវសរសេរគោលដៅរបស់អ្នក និង រៀបផែនការលម្អិតដើម្បីសម្រេចវាឲ្យបាន ។ បន្ទាប់មកអ្នកត្រូវអានវាឲ្យឮៗជារៀងរាល់ថ្ងៃ មុនពេលដែលអ្នកចូលគេង និងក្រោកពីព្រលឹម ។

អនុវត្តតាមការណែនាំនេះ វានឹងជួយឲ្យអ្នកក្លាយជាអ្នកមាន ឬធ្វើឲ្យក្តីសុបិនអ្នកក្លាយជាការពិត ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!