ជំពូក១៖ គោលបំណងក្នុងជីវិត អាចសម្រេចទៅបានលុះត្រាតែអ្នកបញ្ឆេះចំណង់អ្នកឲ្យពុះកញ្ជ្រោលជានិច្ច

ជំពូក២៖ ការកំណត់គោលដៅ និងរៀបផែនការជាដំណាក់ កាលៗ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ដើម្បីសម្រេចសមិទ្ធផលទាំងឡាយ

ជំពូក៣៖ បុគ្គលជោគជ័យ មានជំនឿយ៉ាងមុតមាំលើខ្លួនឯង

ជំពូក៤៖ ប្រើសតិសម្បជញ្ញៈ សតិដាស់តឿនក្រើនរម្លឹក ដើម្បីដឹកនាំទង្វើរបស់អ្នក

ជំពូក៥៖ ចំណេះដឹង គឺជាអំណាច ហើយចំណេះដឹងក៏មិនមាននៅតែក្នុងសាលាដែរ

ជំពូក៦៖ ហ្វឹកហាត់ការស្រមៃ គឺដើម្បីធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត

ជំពូក៧៖ ស្គាល់ច្បាស់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ឱកាសជោគជ័យលើអាជីពរបស់អ្នកកាន់តែខ្ពស់

ជំពូក៨៖ អារម្មណ៍វិជ្ជមាន គឺជាកូនសោសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយអារម្មណ៍នេះត្រូវតែរក្សាវាជានិច្ច

ជំពូក៩៖ បុគ្គលជោគជ័យ គឺជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពនឹងធឹងមិនចុះញ៉ម

ជំពូក១០៖ មានតែការចិញ្ចឹមចិត្ត និងតាំងចិត្តមុតមាំទេ ទើបធ្វើឲ្យអ្នកជោគជ័យ

ជំពូក១១៖ ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ គឺតម្រូវឲ្យអ្នកសេពគប់ជាមួយមនុស្សឆ្លាត ហើយអ្នកខ្លួនឯងក៏ត្រូវតែជាមនុស្សឆ្លាត

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

មានមនុស្សច្រើនណាស់ ដែលប្រាថ្នាចង់មានទ្រព្យសម្បត្តិ និងចង់ បានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែបើយើងគ្រាន់តែមានក្តីប្រាថ្នា ក្តីប្រាថ្នាមិនអាចជួយឲ្យយើងសម្រេចគោលដៅបានទេ ។ បើសិនជាយើងចង់ក្លាយជាអ្នកមាន និងស្គាល់ច្បាស់ពីក្តីសុបិនរបស់ខ្លួន យើងត្រូវស្វែងរកថា អ្វីជាមហិច្ឆតាដែលកំពុងតែពុះកញ្ជ្រោលក្នុងខ្លួនរបស់យើង   

ឧទាហរណ៍៖ សូម្បីតែលោក Thomas Edison ធ្លាប់បរាជ័យពីការធ្វើពិសោធន៍ច្រើនជាង ១ម៉ឺនដងក៏ដោយ ក៏លោកនៅតែមិនងាករេពីគោលដៅនៃការផលិតអំពូលភ្លើងរបស់លោកដែរ ។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលមានខួរក្បាលវិជ្ជមាន និងសាមញ្ញតែមហិច្ឆតារបស់គាត់ បាននាំឲ្យក្តីសុបិនរបស់គាត់ក្លាយជាការពិត ។  ក្រោយពីប្រឹងប្រែងធ្វើការអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងមួយជីវិតរបស់គាត់ ។ គាត់បានធ្វើតែរឿងមួយគត់គឺ “ការផលិតអំពូលភ្លើង” ។ 

អ្នកនិពន្ធស្រីមួយរូបឈ្មោះ Fannie Hurst ក៏មានបទពិសោធ    ស្រដៀងគ្នានេះដែរ នាងត្រូវទទួលបានការច្រានចោលជាង ៣៦ដង មុនពេលដែល​ អត្ថបទខ្លីមួយរបស់នាងត្រូវបានគេបោះពុម្ពផ្សាយក្នុង សារព័ត៌មាន​ ។ ចាប់ពីពេលនោះមក អាជីពជាអ្នកនិពន្ធ ល្បីល្បាញខាងសរសេររឿងប្រលោមលោក និងនិពន្ធទំនុកច្រៀងបានចាប់ផ្តើមលេចរូបរាងឡើង ។ មហិច្ឆតាដែលមានក្នុងខ្លួនគាត់ធ្វើឲ្យគាត់អាចយកឈ្នះអារម្មណ៍មិនល្អដែលត្រូវបានគេបដិសេធ រហូតទាល់តែគាត់ ទទួលបានជោគជ័យ ។ 

ហេតុដូច្នេះហើយ នេះគឺជាមេរៀនសំខាន់មួយសម្រាប់អ្នកដែល មានបំណង់ចង់ពិសោធភាពខ្លាំងក្នុងការកំណត់គោលដៅ និង ការសម្រេចក្តីសុបិន ។ 

តើអ្នកគិតដូចម្តេចចំពោះគោលដៅ និងក្តីសុបិនរបស់អ្នក? តើវា គ្រាន់តែជាកំពូលវិមានដែលស្ថិតនៅលើវេហាឬ​យ៉ាងណា? ឬក៏ជា ចំណង់ដែលកំពុងពុះកញ្ជ្រោល ដែលមានសមល្មមឲ្យអ្នកចាប់ផ្តើមវា នៅថ្ងៃណាមួយ? 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!