រៀនគន្លឹះសុីជម្រៅ ពីសៀវភៅសេដ្ឋកិច្ចមួយក្បាលដ៏មានឥទ្ធិពល

ជំពូក១៖ ការបែងចែកកម្លាំងពលកម្ម បានជំរុញផលិតភាពការងារ ហើយទីផ្សារប្រកួតប្រជែងធ្វើឲ្យមនុស្សពង្រឹងជំនាញខ្លួនឲ្យកាន់តែច្បាស់លាស់

ជំពូក២៖ សម្រាប់ទ្រព្យសម្បត្តិប្រជាជាតិ៖ ការបង្កើតផលិតផលមួយដែលអាចធ្វើការដោះដូរបាន មានសារៈសំខាន់ជាងការត្រៀមមាសទុកក្នុងឃ្លាំងជាតិទៅទៀត

ជំពូក៣៖ “បាទដៃអរូបបិយ” ផលប្រយោជន៍ឯកជន ពិតជាអាចផ្តល់ភាពរីកចម្រើនដល់សង្គមទាំងមូល

ជំពូក៤៖ ទីផ្សារសេរីផ្តល់កំណើនសេដ្ឋកិច្ចអតិបរិមា ដូច្នេះ តួនាទីរបស់រដ្ឋាភិបាលត្រូវតែមានដែនកំណត់

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តាំងពីយូរណាស់មកហើយ ប្រជាជាតិជឿថា សេដ្ឋកិច្ចនៃប្រទេសមួយរីកចម្រើន គឺអាស្រ័យទាំងស្រុងទៅលើថាតើប្រទេសនោះមានមាស និងប្រាក់តម្កល់ទុកច្រើនប៉ុន្មាន ។ យុទ្ធសាស្ត្របែបនេះ គេឲ្យឈ្មោះថា “វិធានការការពារផលិតផលក្នុងស្រុក” ហើយវាបានជះឥទ្ធិពល ទៅលើការគិតផ្នែកសេដ្ឋកិច្ចតាំងពី ស.វទី ១៨មកម្លេះ ។ 

លើសពីនោះទៀត រដ្ឋាភិបាលបានរឹតបន្តឹងការនាំផលិតផលចូលតាម រយៈការតម្តើងថ្លៃពន្ធនាំចូល ដើម្បីការពារកុំឲ្យថវិកាជាតិហូរចេញ ពីប្រទេសរបស់គេ ស្របពេលនោះដែរ គេក៏ជំរុញឲ្យមានការនាំចេញ តាមរយៈជំនួយឥតសំណង ដូច្នេះគេអាចធ្វើឲ្យប្រទេសដែលទទួល បានជំនួយនោះប្រើប្រាស់ទំនិញរបស់គេ ហើយគេអាចបង្កើតលំហូរសាច់ប្រាក់ចូលក្នុងប្រទេសគេ ។ វិធីសាស្ត្របែបនេះ គេឲ្យឈ្មោះថា “វិធីសាស្ត្រគាំពារនិយម” ។ 

ទោះបីជាយ៉ាងណា ការគិតបែបនេះ បានបរាជ័យលើការសន្យាពីរ៖ 

ទីមួយ៖ គេប៉ាន់ស្មានថា មាស និងប្រាក់គឺជាការចង្អុលបង្ហាញពីទ្រព្យ សម្បត្តិរបស់ប្រទេសមួយ ផ្ទុយទៅវិញវាយនភណ្ឌដ៏មានតម្លៃបំផុត គឺវត្ថុធាតុដើមដែលអាចធ្វើការជួញដូរបានដូចជា៖ គ្រាប់ធញ្ញជាតិ និង ត្រីសាច់ ជាដើម ។ 

ទីពីរ៖ ពួកគេយល់ឃើញថា ប្រទេសជាតិមួយដែលខ្លាំងក្លា និងមាន វិបុលភាព គឺអាស្រ័យលើការជិះជាន់កេងប្រវ័ញ្ចទ្រព្យសម្បត្តិប្រ ទេសមួយផ្សេងទៀត ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជាតិមួយរីកចម្រើន រុងរឿង គឺអាស្រ័យដោយការធ្វើពាណិជ្ជកម្មជាមួយគ្នា ទោះបី ប្រទេសជិតខាងរបស់គេរីកចម្រើន និងមានវិបុលភាពដូចគ្នាក៏ដោយ ។ 

អ្វីដែលរឹតតែមានសារៈសំខាន់ជាងមាស និងប្រាក់នោះគឺ “កម្លាំងពលកម្ម” ដោយសារតែកម្លាំងអាចផលិតសម្ភារ និងសេវាកម្មដែលអាចយកទៅធ្វើជំនួញបាន ។ ហេតុដូច្នេះហើយ បានជាបរិមាណនៃកម្លាំងពលរដ្ឋដែលផលិតវត្ថុអ្វីមួយ គឺវាជះឥទ្ធិពលដល់តម្លៃដ៏ពិត ប្រាកដ ។ 

ឥលូវនេះ សូមពិចារណាទៅលើ ហេតុអ្វីបានជាការផលិតសម្ភារៈអ្វី មួយមានសារៈសំខាន់សម្រាប់សង្គម? 

ឧទាហរណ៍៖ ការផលិតទុយោ វាផ្តល់ផលជាប្រាក់ចំណូលដល់បីប្រភព៖ ទីមួយ៖ គឺពលករទទួលបានប្រាក់ចំណូលតាមរយៈប្រាក់ខែរបស់គេ  ទីពីរ៖ ម្ចាស់សហគ្រាសទទួលបានប្រាក់ចំណូលតាមរយៈ ប្រាក់ ចំណេញ ពីការលក់ទុយោ និងទីបី៖ ម្ចាស់ដីទទួលបានប្រាក់ចំណូលពីការជួលដី ។ 

ទ្រព្យដែលនៅជាមួយនឹងម្ចាស់សហគ្រាស ដូចជាម៉ាសុីនផលិតទុយោ គេហៅថា ទ្រព្យជាប់លាប់ (Fixed Asset) ឬអចលនទ្រព្យ ។

ប្រសិនបើទ្រព្យដែលអាចបង្កើតប្រាក់ចំណូលដល់ម្ចាស់សហគ្រាស ដូចជា៖ តម្លៃផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន   (Stock)  គេឲ្យឈ្មោះថា ទុនបង្វិល Circulating Capital ។ 

សរុបមក ទ្រព្យសម្បត្តិរបស់ជាតិ គឺមិនមែនកំណត់ត្រឹមមាស​ និងប្រាក់នោះទេ ប៉ុន្តែគឺជាសមត្ថភាពរបស់ប្រទេសនោះដែលអាចផលិត ទំនិញ ឬផលិតផលដែលអាចធ្វើជំនួញបាន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!