រៀនគន្លឹះសុីជម្រៅ ពីសៀវភៅសេដ្ឋកិច្ចមួយក្បាលដ៏មានឥទ្ធិពល

ជំពូក១៖ ការបែងចែកកម្លាំងពលកម្ម បានជំរុញផលិតភាពការងារ ហើយទីផ្សារប្រកួតប្រជែងធ្វើឲ្យមនុស្សពង្រឹងជំនាញខ្លួនឲ្យកាន់តែច្បាស់លាស់

ជំពូក២៖ សម្រាប់ទ្រព្យសម្បត្តិប្រជាជាតិ៖ ការបង្កើតផលិតផលមួយដែលអាចធ្វើការដោះដូរបាន មានសារៈសំខាន់ជាងការត្រៀមមាសទុកក្នុងឃ្លាំងជាតិទៅទៀត

ជំពូក៣៖ “បាទដៃអរូបបិយ” ផលប្រយោជន៍ឯកជន ពិតជាអាចផ្តល់ភាពរីកចម្រើនដល់សង្គមទាំងមូល

ជំពូក៤៖ ទីផ្សារសេរីផ្តល់កំណើនសេដ្ឋកិច្ចអតិបរិមា ដូច្នេះ តួនាទីរបស់រដ្ឋាភិបាលត្រូវតែមានដែនកំណត់

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សូមស្រមៃថា អ្នកចង់បើករោងចក្រផលិតទុយោជ័រមួយកន្លែងហើយបានជួលមនុស្សម្នាក់ដែលគ្មានជំនាញមកផលិតវា ។ 

មនុស្សម្នាក់ហ្នឹងត្រូវឆ្លងកាត់ជំនាញរហូតដល់ ១៨ដំណាក់កាលដើម្បីផលិតទុយោជ័រមួយដោយខ្លួនគេ ។ ហើយលទ្ធផលដែលគេទទួល បាន​តិចតួចបំផុតគឺបានត្រឹមតែទុយោមួយដើមតែប៉ុណ្ណោះក្នុងមួយថ្ងៃ ។

ចុះបើអ្នកជួលមនុស្សដែលគ្មានជំនាញដូចគ្នាចំនួន ១៨នាក់ រួចបង្រៀនជំនាញតាមចំណាត់ថ្នាក់ការងារនីមួយៗ ហើយកម្មករម្នាក់ចេះច្បាស់ពីជំនាញនីមួយៗរហូតគ្រប់ ១៨ដំណាក់កាល ។ 

តើលទ្ធផលគួរតែទទួលបានទុយោ ១៨ដើមក្នុងថ្ងៃមែនទេ? មិនមែនដូច្នេះទេ ក្រុមការងារនោះអាចផលិតទុយោបានរហូតទៅដល់ ៥មុឺន ដើមក្នុងមួយថ្ងៃ ។

ការចាត់ថ្នាក់កម្លាំងពលកម្ម ពិតជាបានជំរុញផលិតភាពការងារយ៉ាង ច្រើន ។​ ប៉ុន្តែ តើវាអាចដំណើរការបានដោយររៀបណា? 

នៅពេលដែលកម្មករម្នាក់ត្រូវប្តូរពីផ្នែកមួយទៅកិច្ចការផ្នែកមួយ ទៀត គេបានចំណាយពេលវេលាយ៉ាងច្រើន ។ បើអ្នកជួលកម្លាំងពលកម្មច្រើនផ្នែក កម្មករម្នាក់អាចផ្តោតទៅលើជំនាញនៃផ្នែកមួយ ហើយគេនឹងទទួលបានផលិតភាពការងារកាន់តែច្រើន ។ 

អ្វីដែលលើសពីនោះទៀត នៅពេលមានកម្មករផ្សេងៗគ្នាតាមផ្នែកនីមួយៗ ពួកគេម្នាក់ៗមានពេលវេលាគ្រប់គ្រាន់សម្រាប់បង្កើតគំនិតច្នៃប្រឌិត ទៅលើតែជំនាញរបស់គេ ។ ការច្នៃប្រឌិតនេះ ជំរុញឲ្យមានផលិតភាពការងារកាន់តែប្រសើរ​ ។ 

ឧទាហរណ៍៖ មុនពេលដែលឡានទឹកពន្លត់អគ្គីភ័យត្រូវបានគេកែច្នៃឲ្យកាន់តែមានភាពងាយស្រួលឡើងនោះ ដំបូងឡើយ គេជួលក្មេងប្រុសម្នាក់ឲ្យឈរចាំទាញកុងទ័របិទ និងបើកទឹកនៅត្រង់ទុយោបាញ់ទឹករបស់ឡានពន្លត់អគ្គីភ័យនោះ ។ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ការងាររបស់ក្មេងប្រុសនោះដំបូងឡើយគឺចាំតែបិទ និងបើកកុងទ័រទឹកដោយដៃរហូត មុនពេលដែលមានគំនិតច្នៃប្រឌិតថ្មីកើតឡើងមក ។

នៅពេលការផលិតកើនឡើង ផលិតផលនោះកាន់តែមិនសូវមានគេចង់បាន ហើយគេក៏ចង់លក់វាចេញ ។ ឧទាហរណ៍៖ អ្នកកាប់សាច់ជ្រូកម្នាក់ គាត់មានសាច់ជ្រូកគ្រប់គ្រាន់សម្រាប់បរិភោគខ្លួនគាត់ ហើយ ហើយគាត់ចង់ធ្វើការដោះដូរជាមួយនំបុ័ងពីអ្នកដុតនំបុ័ង ។ 

ប៉ុន្តែ ចុះបើគេមិនត្រូវការផលិតផលនោះវិញ? ចុះបើអ្នកដុតនំបុ័ងមិនចង់បានសាច់ជ្រូកពីអ្នកកាប់សាច់ជ្រូក? 

នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះបានកើតឡើង គេក៏ចាប់ផ្តើមបង្កើតលុយឡើងមក ។ អ្នកកាប់សាច់ជ្រូកនេះ អាចលក់សាច់ជ្រូកទៅឲ្យនរណាក៏បាន ឲ្យតែពួកគេមានតម្រូវការសាច់ជ្រូកនៅលើ ទីផ្សារមួយ ក្រោយមកទើបអ្នកលក់សាច់ជ្រូកនោះអាចយកលុយទៅ ទិញនំបុ័ងពីអ្នកដុតនំបុ័ងបាន ។ 

ប៉ុន្តែ ចុះបើអ្នកកាប់សាច់ជ្រូកមិនត្រូវការនំបុ័ងទេ ប៉ុន្តែគាត់ត្រូវការ ឈីសវិញ? គាត់អាចទៅផ្សារទិញឈីសដោយប្រើលុយដែលគាត់រក បានពីការលក់សាច់ជ្រូកនោះ ។ 

វិធីនេះ ធ្វើឲ្យមនុស្សអាចផ្តោតទៅលើអ្វីដែលគេចង់ធ្វើ ហើយវាជាផ្នែកមួយនៃចំណែកពលកម្ម ។ ចំណែកនៃកម្លាំងពលកម្មមួយ ជំរុញឲ្យមានការផលិតបានច្រើន ហើយគេអាចយកវាទៅលក់នៅលើទីផ្សារបាន ពេលនោះអ្នកផលិតនោះអាចបន្តបង្កើតផលិតផលជាច្រើនបន្ថែមទៀត ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!