រៀនគន្លឹះសុីជម្រៅ ពីសៀវភៅសេដ្ឋកិច្ចមួយក្បាលដ៏មានឥទ្ធិពល

ជំពូក១៖ ការបែងចែកកម្លាំងពលកម្ម បានជំរុញផលិតភាពការងារ ហើយទីផ្សារប្រកួតប្រជែងធ្វើឲ្យមនុស្សពង្រឹងជំនាញខ្លួនឲ្យកាន់តែច្បាស់លាស់

ជំពូក២៖ សម្រាប់ទ្រព្យសម្បត្តិប្រជាជាតិ៖ ការបង្កើតផលិតផលមួយដែលអាចធ្វើការដោះដូរបាន មានសារៈសំខាន់ជាងការត្រៀមមាសទុកក្នុងឃ្លាំងជាតិទៅទៀត

ជំពូក៣៖ “បាទដៃអរូបបិយ” ផលប្រយោជន៍ឯកជន ពិតជាអាចផ្តល់ភាពរីកចម្រើនដល់សង្គមទាំងមូល

ជំពូក៤៖ ទីផ្សារសេរីផ្តល់កំណើនសេដ្ឋកិច្ចអតិបរិមា ដូច្នេះ តួនាទីរបស់រដ្ឋាភិបាលត្រូវតែមានដែនកំណត់

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច តើប្រយោគ “បាតដៃអរូបិយ” (Invisible Hand) មានន័យពិតប្រាកដយ៉ាងដូចម្តេច? តើអ្នកយល់ច្បាស់អំពី ដំណើរការ “ទីផ្សារសេរី” (Free Market) ដែរឬទេ? ហេតុអ្វីបានជាការនិយមរក្សាទុកមាស និងប្រាក់សម្រាប់ការពារ និងបង្ការឃ្លាំងជាតិ មិនមែនជាទ្រព្យសម្បត្តិជាតិដ៏សំខាន់ដូចអ្វីដែលគេធ្លាប់គិត? 

“ទ្រព្យសម្បត្តិប្រជាជាតិ” គឺជាស្នាដៃនៃទ្រឹស្តីសេដ្ឋកិច្ចដ៏អស្ចារ្យមួយ របស់លោក អាដាម ស្មីត ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត សេដ្ឋកិច្ច និងអ្វីដែលគេធ្លាប់យល់ឃើញកន្លងមក ។ គាត់ គឺជាអ្នក ប្រាជ្ញជនជាតិស្កតឡែន និងជាអ្នកនិពន្ធផ្នែកសេដ្ឋកិច្ច ដ៏ល្បីល្បាញមួយរូប ដែលត្រូវបានគេចាត់ទុកថាជា “បិតាសេដ្ឋកិច្ចសម័យទំនើប” ដោយសារតែការតស៊ូមតិដេញដោលទៅលើទ្រឹស្តី ទីផ្សារសេរី និងការកំណត់ការលូកដៃចូលពីរដ្ឋាភិបាលទៅលើវិស័យឯកជន ដែលការណ៍នេះនៅតែបន្តពិភាក្សាវែកញែករហូតមកដល់បច្ចុប្បន្ន ។ 

នៅក្នុងសៀវភៅសង្ខេបមួយក្បាលនេះ អ្នកនឹងបានយល់អំពី៖ លោក អាដាម ស្មីត ដែលបានរកឃើញថា “ទីផ្សារសេរី” គឺជាកូនសោតែ មួយគត់ដែលនាំឲ្យប្រទេសជាតិមានវិបុលភាព ។ បញ្ហាពន្ធ ពាណិជ្ជកម្មសេរី និងផ្នត់គំនិតសេដ្ឋកិច្ចផលប្រយោជន៍បុគ្គល គឺត្រូវបានបកស្រាយយ៉ាងល្អិតល្អន់ក្នុងនិក្ខេបបទរបស់លោក អាដាម ស្មីត ។ 

នៅក្នុងសៀវភៅនេះ អ្នកនឹងបានរៀនអំពី៖ 

  1. ហេតុអ្វីបានជាផលប្រយោជន៍បុគ្គល បានជះឥទ្ធិពលដល់ភាពរីក ចម្រើននៃសង្គមទាំងមូល 
  2. ហេតុអ្វីបានជានៅប្រទេសស្កតឡែនមិនគួរដាំទំពាំងបាយជូ
  3. ហេតុអ្វីបានជាការបែងចែកកម្លាំងពលកម្ម ជួយជំរុញឲ្យផលិត ផលការងារកាន់តែរីកចម្រើនរហូតដល់ ២,០០០ដង ឯនុះ ។ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!