ជំពូក១៖ មេរៀនជីវិត ផ្ដល់ដោយមហាសេដ្ឋីដែលបានបោះបង់ការសិក្សាម្នាក់

ជំពូក២៖ ការចិញ្ចឹមបីបាច់របស់លោក ប្រេនសុន ធ្វើឲ្យគាត់ក្លាយជាអ្នកដឹកនាំប្រកបដោយសេចក្ដីសណ្ដោសប្រណី

ជំពូក៣៖ សមត្ថភាពនៃការស្ដាប់យ៉ាងហ្មត់ចត់ គឺជាអាថ៌កំបាំង ដែលមិនអាចប្រាប់បានរបស់អាជីវកម្មដ៏ជោគជ័យ

ជំពូក៤៖ ក្រុមហ៊ុនជោគជ័យ គឺជាកន្លែងមួយដែលសប្បាយក្នុងការធ្វើការផងដែរ

ជំពូក៥៖ សំណាង ផ្សាភ្ជាប់ជាមួយភាពក្លាហាន និងការរៀបចំឲ្យបានត្រឹមត្រូវ

ជំពូក៦៖ ការពន្យារពេលដើម្បីសម្រេចចិត្តបានត្រឹមត្រូវ

ជំពូក៧៖ គំនិតបែបសាមញ្ញ គឺជាសត្រូវនៃការបង្កើតថ្មី

ជំពូក៨៖ អ្នកដឹកនាំនាពេលអនាគត ចាំបាច់ត្រូវបង្រៀនឲ្យស្គាល់ពីភាពជាសហគ្រិន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលនិយាយទៅដល់គុណសម្បត្តិ ដែលយើងស្វែងរកក្នុងខ្លួនអ្នកដឹកនាំ លក្ខណៈពិសេសនៃការស្ដាប់ត្រូវបានមើលឃើញថាមិនសូវបានផ្ដល់តម្លៃ ។ ផ្ទុយទៅវិញ យើងបែរជាផ្ដោតសំខាន់ទៅលើការថ្លែងសុន្ទរកថាទៅវិញ ពោលគឺ “ជំនាញក្នុងការនិយាយ” ។

យើងអាចពិចារណាទៅលើ អ្នកដឹកនាំកំពូលពីររូបក្នុងសតវត្សរ៍ទី ២០ គឺលោក វីនស្តុន ឆឺឈីល និងលោក ចន អេហ្វ ខេណ្ណឺឌី ជាគំរូស្រាប់ ។ បើសួរមនុស្សរាល់គ្នាថា អ្វីទៅដែលធ្វើឲ្យបុរសទាំងពីរនេះមានភាពអស្ចារ្យ? នោះពួកគេនឹងឆ្លើយថា “ប្រហែលជាសុន្ទរកថា​ដ៏មានឥទ្ធិពលរបស់ពួកគេនោះឯង” ។ ជាការពិតណាស់ សុន្ទរកថារបស់លោក ឆឺឈីល “Finest Hour” ក្នុងឆ្នាំ ១៩៤០ និងសុន្ទរកថា នៅក្នុងពេលបើកការសម្ពោធមួយរបស់ លោក ខេណ្ណឺឌី នៅឆ្នាំ ១៩៦១ បានបង្ហាញយ៉ាងច្បាស់ពីកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរ ។

ទោះបីជាជំនាញក្នុងការបញ្ចេញមតិរបស់មេដឹកនាំទាំងពីរ មានការគាំទ្រយ៉ាងច្រើនក្ដី តែភាពជោគជ័យពិតប្រាកដរបស់ពួកគាត់នៅមានច្រើនជាងនេះទៅទៀត ហើយលោក ប្រេនសុន ជឿជាក់ថាបុរសអស្ចារ្យទាំងពីរក៏ជាមនុស្សពូកែស្ដាប់ផងដែរ ។ យោងតាមគំនិតរបស់គាត់ ការស្ដាប់គឺជាជំនាញមួយដែលពិតជាមានតម្លៃ និងជាសញ្ញាចំណាំចំពោះមេដឹកនាំឆ្នើមមួយចំនួនថែមទៀត ។

កាលពីជាង ៤០ឆ្នាំមុន លោក ប្រេនសុន បានចាប់ផ្ដើមទម្លាប់ស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះការនិយាយរបស់មនុស្សជុំវិញខ្លួន ហើយ​ធ្វើការកត់ចំណាំយ៉ាងហ្មត់ចត់ នូវចំណុចសំខាន់ៗដែលមានតាមដែលអាចធ្វើបាន ។ ក្នុងវ័យជំទង់ គាត់បានសម្ភាសអ្នកនិពន្ធសៀវភៅប្រលោមលោកល្បីមួយរូបគឺ លោក ចន ឡឺ ខែរ៍ ទាក់ទងនឹងទស្សនាវដ្ដីនិស្សិតរបស់គាត់ ។ ថ្វីត្បិត​ជានិច្ចកាលលោក ប្រេនសុន ឧស្សាហ៍យកម៉ាស៊ីនថតសំឡេងដើម្បីសម្ភាស តែមើលទៅវាដូចជាចាស់គំរឹល និងប្រើការមិន​សូវបានល្អសោះ ទើបគាត់ចាប់ផ្ដើមកែទម្លាប់មកជាការកត់ត្រាដោយយកចិត្តទុកដាក់ និងព្យាយាមស្ដាប់ឲ្យកាន់តែច្រើនរាល់​បទសម្ភាសបន្តបន្ទាប់មកទៀត ។ ការធ្វើបែបនេះបានផ្ដល់ផលយ៉ាងគាប់ប្រសើរដល់គាត់ ហើយសព្វថ្ងៃនេះ គាត់មានសៀវភៅកត់ត្រារាប់រយក្បាលពេញទៅដោយបទសម្ភាសដែលធ្លាប់មាន និងបទពិសោធផ្ទាល់របស់គាត់ផងដែរ ។

លើសពីនេះទៅទៀត មិនត្រឹមតែមានលោក ប្រេនសុន ម្នាក់ទេដែលបានទទួលអត្ថប្រយោជន៍នេះ ជាក់ស្ដែងនៅក្នុងអំឡុងឆ្នាំ ១៩៩០ គាត់បានឡើងថ្លែងសុន្ទរកថានៅប្រទេសក្រិក អំពីមុខជំនួញជោគជ័យរបស់គាត់ ។ នៅខណៈវគ្គឆ្លើយសំណួររបស់​អ្នកចូលរួម មានយុវជនវ័យក្មេងម្នាក់បានក្រោកឡើង ដោយមិនត្រឹមតែសួរសំណួរដែលល្អៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ដាប់បានយ៉ាងល្អដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់សួរសំណួរសំខាន់ៗ និងកត់ត្រារាល់ចម្លើយរបស់លោក ប្រេនសុន បានយ៉ាងឥតខ្ចោះ ។

តើយុវជនដែលពោរពេញទៅដោយឆន្ទៈ និងយកចិត្តទុកដាក់ ម្នាក់នោះជានរណា? តាមពិតទៅ បុរសនោះគ្រាន់តែជាកូនប្រុសរបស់អ្នកជំនួញផ្លូវទឹកដ៏ស្ដុកស្ដម្ភម្នាក់ប៉ុណ្ណោះ ។ ប៉ុន្តែសព្វថ្ងៃ គាត់គឺជា Sir Stelios Haji Ioannou ដែលជាស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនៅចក្រភពអង់គ្លេស ឈ្មោះ EasyJet ។ លោក ប្រេនសុន បានយល់ថាភាពជោគជ័យដ៏អស្ចារ្យរបស់ លោក Ioannou បានបង្ហាញឲ្យឃើញថា ការប្រឹងប្រែងស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចំណង់ចំណូលចិត្តក្នុងការកត់ត្រា ពិតជាអាច​ជួយយើងឲ្យបានរីកចម្រើនពិតមែន ។

ដោយការធំធាត់ឡើងជាមួយជំងឺដែលធ្វើឲ្យខ្ញុំរៀនមិនសូវចេះ ខ្ញុំបានដឹងតាំងពីដំបូងហើយថា ក្នុងជីវិតនេះបើខ្ញុំចង់យល់ដឹង​ពីអ្វីមួយឲ្យច្បាស់នោះ ខ្ញុំត្រូវបង្ខំខ្លួនឯងឲ្យប្រឹងប្រែងស្ដាប់ដោយយកចិត្តទុកដាក់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!