ជំពូក១៖ មេរៀនជីវិត ផ្ដល់ដោយមហាសេដ្ឋីដែលបានបោះបង់ការសិក្សាម្នាក់

ជំពូក២៖ ការចិញ្ចឹមបីបាច់របស់លោក ប្រេនសុន ធ្វើឲ្យគាត់ក្លាយជាអ្នកដឹកនាំប្រកបដោយសេចក្ដីសណ្ដោសប្រណី

ជំពូក៣៖ សមត្ថភាពនៃការស្ដាប់យ៉ាងហ្មត់ចត់ គឺជាអាថ៌កំបាំង ដែលមិនអាចប្រាប់បានរបស់អាជីវកម្មដ៏ជោគជ័យ

ជំពូក៤៖ ក្រុមហ៊ុនជោគជ័យ គឺជាកន្លែងមួយដែលសប្បាយក្នុងការធ្វើការផងដែរ

ជំពូក៥៖ សំណាង ផ្សាភ្ជាប់ជាមួយភាពក្លាហាន និងការរៀបចំឲ្យបានត្រឹមត្រូវ

ជំពូក៦៖ ការពន្យារពេលដើម្បីសម្រេចចិត្តបានត្រឹមត្រូវ

ជំពូក៧៖ គំនិតបែបសាមញ្ញ គឺជាសត្រូវនៃការបង្កើតថ្មី

ជំពូក៨៖ អ្នកដឹកនាំនាពេលអនាគត ចាំបាច់ត្រូវបង្រៀនឲ្យស្គាល់ពីភាពជាសហគ្រិន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ឪពុកម្ដាយរបស់យើងម្នាក់ៗ បានផ្ដល់ឲ្យយើងយ៉ាងច្រើនតាំងពីពេលវេលា​ រហូតដល់ការយកចិត្តទុកដាក់គ្រប់បែបយ៉ាង សូម្បី​ពណ៌គ្រាប់ភ្នែករបស់យើង ។ ប៉ុន្តែជាក់ស្ដែង តើអ្វីទៅដែលធ្វើឲ្យយើងប្រែក្លាយខ្លួនយើង ដូចជាបុគ្គលិកលក្ខណៈ និងទស្សនវិជ្ជានៃជីវិតទូទៅនោះ? លោក រីឆាត ប្រេនសុន ជឿជាក់ថា វិធីសាស្រ្តក្នុងការដឹកនាំរបស់គាត់ គឺត្រូវអរគុណ​ដល់ការចិញ្ចឹមបីបាច់យ៉ាងល្អរបស់ឪពុកម្ដាយគាត់ ។

កាលពីក្មេងលោក   ប្រេនសុន  តែងតែទៅហាងទំនិញក្នុងស្រុកមួយ ដើម្បីទិញស្ករសូកូឡា ។ តែគួរឲ្យស្ដាយ ទម្លាប់នៃការញៀន​សូកូឡានេះ បានធ្វើឲ្យគាត់ហ៊ានលួចរបស់ប្រើប្រាស់មួយចំនួនពីបន្ទប់គេងរបស់ឪពុកម្ដាយគាត់ ទៅដូរយកលុយទិញ ។ នៅពេលដែលម្ចាស់ហាងមានការសង្ស័យពីទង្វើនេះ ក៏បានប្រាប់ទៅឪពុករបស់គាត់ បន្ទាប់មកលោក  ប្រេនសុន  បានដឹងច្បាស់ណាស់ថានឹងទទួល​ទណ្ឌកម្មជាមិនខាន ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ឪពុកគាត់បែរជាបញ្ចេញប្រតិកម្មតិចតួច ឬស្ទើរតែមិនខ្វល់នឹងរឿងនេះផង ។ ជាការពិតណាស់ អ្វី​ដែលឪពុកគាត់ធ្វើ គឺជាការផ្ដល់មេរៀនត្រជាក់មួយ ឲ្យកូនរបស់គាត់បានចងចាំពេញមួយជីវិត ហើយក្រោយមកគេក៏លែង​ហ៊ានប្រព្រឹត្តិបែបនោះតទៅទៀត ។ ហេតុអ្វីទៅ? ដោយសារតែគាត់បានដឹងច្បាស់ថា “គាត់បានធ្វើឲ្យឪពុកម្ដាយខកចិត្តយ៉ាងខ្លាំង” ។ ភាព​នៅស្ងៀមស្ងាត់របស់ឪពុកម្ដាយគាត់ បានបង្ហាញយ៉ាងច្បាស់ និងមិនចាំបាច់ប្រើប្រាស់ការដាក់ទោសណាមួយម៉ឺងម៉ាត់ឡើយ ។

នៅពេលពេញវ័យ និងបានក្លាយជានិយោជកម្នាក់ដែលមានបុគ្គលិករាប់ពាន់នាក់ក្រោមបង្គាប់ លោក ប្រេនសុន បានព្យាយាម​រស់នៅប្រកបដោយភាពអត់ឱន ដោយយកគំរូតាមឪពុករបស់គាត់ជានិច្ច ។ ជាឧទាហរណ៍ ក្នុងអំឡុងពេលបើកដំណើរការក្រុមហ៊ុន Virgin Record គាត់បានដឹងថា ក្នុងចំណោមបុគ្គលិកទាំងអស់មានបុគ្គលិកវ័យក្មេងម្នាក់ ដែលគេជាសិល្បករ និង​ផលិតករមានទេពកោសល្យម្នាក់ បានលួចថាសចម្រៀងដែលជា សមិទ្ធផលថ្មីរបស់ក្រុមហ៊ុន ទៅលក់ឲ្យក្រុមហ៊ុនដទៃ ។ ទោះបី​ជាពេលនោះ លោក    ប្រេនសុន   មានហេតុផលគ្រប់គ្រាន់  ដើម្បីបណ្ដេញបុគ្គលិកនោះចេញក៏ដោយ ប៉ុន្តែភា្លមនោះដែរគាត់ស្រាប់តែនឹកឃើញដល់បទពិសោធរបស់ខ្លួនឯង និងសណ្ដានចិត្តដ៏ល្អរបស់ឪពុកគាត់ដែលធ្លាប់ជួបកន្លងមក ។

ហេតុដូច្នោះហើយ ក្រោយពីធ្វើការជួបជាសម្ងាត់ជាមួយបុគ្គលិករូបនោះអំពីបទល្មើសរបស់គេរួចមកលោក ប្រេនសុន ក៏បាន​ផ្ដល់ឱកាសថ្មីមួយឲ្យគេបានកែប្រែខ្លួន ហើយអាចនៅធ្វើការបន្ត ។ តើអ្វីទៅជាលទ្ធផលបន្ទាប់ពីនេះ? ដូចគ្នានឹងលោក ប្រេនសុន ​ពីក្មេងដែរបុគ្គលិកនោះក៏លែងហ៊ានលួចតទៅទៀត ហើយគាត់បានក្លាយជាបុគ្គលិកដែលមានតម្លៃម្នាក់របស់ក្រុមហ៊ុន ដោយ​បាននាំយកសិល្បករល្បីៗជាច្រើនមកកាន់ក្រុមហ៊ុន ក្នុងនោះមានលោក ប៊យ ចច ម្នាក់ផងដែរ ។

ជារឿងគួរឲ្យស្ដាយ ឥរិយាបថដែលប្រកបដោយក្ដីមេត្តារបស់ លោក ប្រេនសុន បែរជាផ្ទុយស្រលះពីម្ចាស់អាជីវកម្មដទៃទៀតក្នុងសម័យនោះទៅវិញ ។ ជាក់ស្ដែងដូចជាប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាមហាសេដ្ឋីអាជីវកម្ម លោក ដូណាល់ ត្រាំ​ ដែលជារឿយៗ ជាមនុស្សចូលចិត្តនិយាយបរិហារកេរ្តិ៍ និងបណ្ដេញបុគ្គលិករបស់ខ្លួនចេញជាសាធារណៈ តាមរយៈកម្មវិធី​ទូរទស្សន៍របស់លោកឈ្មោះ The Apprentice ។ ទង្វើទាំងនេះអាចចាត់ទុកថាជាការកម្សាន្តមួយ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏វា​បានឆ្លុះបញ្ចាំងឲ្យឃើញពីគុណតម្លៃមិនល្អ និងអំណាចផ្ដាច់ការដែលអ្នកដឹកនាំអាជីវកម្មមួយចំនួនតែងតែយកមកប្រើប្រាស់ ។ ប៉ុន្តែជាសំណាងល្អ ទង្វើទាំងនេះមិនមែនជាអ្វីដែលក្រុមហ៊ុន វើជីន យកមកអនុវត្តនោះទេ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!