ជំពូក១៖ មុននឹងអាន

ជំពូក២៖ ម៉ោង ២ រំលងអធ្រាត្រ

ជំពូក៣៖ គ្រឿងលម្អជីវិត

ជំពូក៤៖ ភាពសឹករេចរិលនៃជីវិត

ជំពូក៥៖ វិនាសកម្មពិភពលោក

ជំពូក៦៖ អត្ថន័យជីវិត

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ព្រះអាទិត្យធ្វើដំណើរតាមគន្លងគោចរ ចក្កវាឡហ៊ុមព័ទ្ធផែនដីនេះដោយជួរភ្នំដ៏ខ្ពស់ស្កឹមស្កៃ ព្រៃព្រឹក្សាផ្តល់ជំរកដល់សព្វសត្វបក្សាបក្សី អរុក្ខអរក្ខអ្នកតា និងពពួកទេវតារក្សាព្រៃភ្នំក្រំថ្ម។ ពពួកមនុស្សរស់នៅដោយភាពឆ្លាតវៃបំផ្លាញពូជសត្វដទៃៗទៀតដើម្បីក្រពះនិងបំពេញតណ្ហាស្រេកឃ្លានឥតព្រំដែនរបស់ខ្លួន ពួកនេះមិនខ្វល់ពីវិនាសកម្មដែលនឹងខិតជិតមកដល់នៅទីបំផុតនោះទេ ។ពូជមនុស្សព្យាយាមផលិតអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ ដើម្បីកាប់សម្លាប់ និងវាយប្រហារគ្នាទៅវិញទៅមកពួកនេះមិនត្រឹមតែបំផ្លាញដល់ភពផែនដីនេះប៉ុណ្ណោះទេពួកគេក៏កាប់សម្លាប់ពូជមនុស្សខ្លួនឯងដោយប្រកាន់នូវពូជអម្បូរពណ៌សម្បុរនិងទីកន្លែងរស់នៅផងដែរ។ពូជមនុស្សប្រឆាំងនឹងច្បាប់ធម្មជាតិឥតក្រែងញញើតនឹងវិនាសកម្មនៃទ្វីបលោកនេះឡើយមិនយូរគ្រឿងសាស្ត្រាវុធទាំងអម្បាលមាណដែលពួកគេប្រឹងផលិតនោះ នឹងបំផ្លាញខ្លួនគេនៅទីបំផុតជាមិនខាន  

ភពផែនដីដ៏ស្រស់ត្រកាលចក្កវាឡដ៏រឹងមាំនេះបានសឹករេចរឹលអស់រាប់សិបអសង្ខេយ្យមកហើយ ផ្ទៃមេឃស្រឡះ ខ្យល់ដង្ហើមដកចេញចូលដ៏បរិសុទ្ធក្លាយជាខ្យល់កខ្វក់អ័ព្ទអួបំផ្លាញដល់ផ្លូវដង្ហើមដែល ពួកគេត្រូវការដកដើម្បីរស់ក៏មនុស្សលោកឥតភ្ញាក់រលឹកនិងកែខៃស្ថានភាពពិភពលោកឲ្យប្រសើរឡើងវិញឡើយ

តើអ្វីជាធាតុផ្សំអស្ចារ្យដែលមនុស្សលោកយល់ថាវាមានតម្លៃជាងផលប៉ះពាល់ទាំងនេះទៅទៀត? 

កំណើតនៃមាសប្រាក់កែវកងត្បូងទទឹមនិងពេជ្រចរណៃដែលគេយកមកលម្អលើខ្លួនប្រាណមនុស្សប្រាក់កាសដែលគេបង្កើតមកដើម្បីដោះដូរនឹងជីវភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ខ្លួនមួយផ្នែកធំជួយសម្រួលដល់ការអាស្រ័យផលទៅវិញទៅមកប៉ុន្តែមួយផ្នែកទៀត វាក៏បានបែងចែកវណ្ណៈសង្គមភាពអស្ចារ្យឧត្តុងឧត្តមដោយគ្រឿងលម្អលោកិយទាំងនោះដែរ។ហ្នឹងហើយជាធាតុផ្សំនៃតម្លៃរបស់ជីវិត មួយអន្លើផ្សេងទៀត គឺជម្រកទីលំនៅ មនុស្សត្រូវបានបែងចែកវណ្ណៈ និងភាពមានបានរបស់ពួកគេ តាមរយៈរូបភាពនៃការរស់នៅ អ្នកមានរស់នៅក្នុងវីឡាភូមិគ្រឹះស្កឹមស្កៃរបងថ្មដ៏រឹងមាំអ្នកក្ររស់នៅក្នុងខ្ទមស្រែគ្មានរបងបិទបាំងអ្វីឡើយ។អ្នកមានខ្លាចស្លាប់ជាងអ្នកក្រ អ្នកមានបារម្ភពីសុវត្ថិភាពរបស់ខ្លួនកាន់តែខ្លាំង គេកាន់តែត្រូវការសុវត្ថិភាពដើម្បីបន្តជីវិតរបស់គេ។ផ្ទុយទៅវិញបើយើងក្រឡេកមើលទៅអ្នកក្រវិញដ្បិតអាយុជីវិតសង្ខាររបស់មនុស្សវិវត្តទៅមុខដូចៗគ្នាក៏ដោយចុះប៉ុន្តែអ្នកក្រហាក់មិនខ្វល់ពីសេចក្តីស្លាប់ប៉ុន្មានឡើយ អ្នកក្រអាស្រ័យជីវិតដោយចម្អែតក្រពះត្រឹមតែមួយថ្ងៃៗ មិនសូវជាចេះប្រើខួរក្បាលប៉ុន្មានឡើយ កិរិយារស់នៅខុសគ្នាពីសត្វទូទៅតែបន្តិចបន្តួចតែប៉ុណ្ណោះ អ្នកមានចេះប្រើជីវិតដោយបញ្ញាវាងវៃ និងក្លៀវក្លាជាងមនុស្សទូទៅ។វណ្ណៈសង្គមអ្នកមានអំណាចត្រូវបានមនុស្សម្នានិងអ្នកតូចទាបគោរពឱនលំទោនដូចជាព្រះព្រហ្ម អ្នកមានអំណាចទៅណាមកណា មានអ្នកហែហម អមដំណើរការពារយ៉ាងម៉ឺងម៉ាត់។ទាំងនេះក៏ជាផ្នែកនៃតម្លៃនិងភាពអស្ចារ្យដែលមនុស្សលោកកាប់ចាក់ច្បាំងគ្នាដើម្បីវា  

មូលហេតុអ្វីជាកត្តាចម្បង ដែលបណ្តាលឲ្យមនុស្សលោកគិតទៅយ៉ាងដូច្នេះ? ហេតុកើតឡើងយ៉ាងដូច្នេះព្រោះតែមនុស្សភាគច្រើនរស់នៅគ្មានទស្សនវិជ្ជាគេប្រឹងដើម្បីចម្អែតក្រពះបំពេញតណ្ហាផ្សេងៗរាល់ថ្ងៃឥតឈប់ឈរប្រៀបបីដូចជាទ្រនិចនាឡិកាដើរវិលចុះឡើងរហូត ទាល់តែអស់ថ្មមនុស្សក៏ប្រឹងរហូតដល់ថ្ងៃស្លាប់យ៉ាងដូច្នោះដែរ   មនុស្សមិនចំណាយពេលពិចារណាពីទង្វើប្រចាំថ្ងៃរបស់ខ្លួននោះទេ កង្វះនូវការស្មឹងស្មាត ស្វែងយល់ពីដំណើរជីវិតបណ្តាលឲ្យមនុស្សត្រូវប្រព្រឹត្តិអំពើគ្រប់បែបយ៉ាង ដើម្បីបង្អួតជីវិតរបស់គេរៀងៗខ្លួន   អ្នកកាន់តែមានបានខ្ពង់ខ្ពស់កាន់តែត្រូវជិះជាន់កេងប្រវ័ញ្ចគេកាន់តែខ្លាំងកម្រមានមនុស្សណាដែលទៅកាន់ភាពឧត្តុងឧត្តមដោយអំពើ សុច្ចរិតណាស់ ដូច្នេះហើយបានជាមនុស្សលោក បណ្តុះគំនិតឲ្យជនជាតិខ្លួនត្រូវឈ្លានពានកាប់សម្លាប់គេឯងដើម្បីភាពអស្ចារ្យរុងរឿងរបស់ខ្លួន ។ពីប្រទេសមួយទៅប្រទេសមួយមនុស្សប្រកាន់ពូជ សាសន៍របស់គេរៀងៗខ្លួន កុំថាឡើយជាតិសាសន៍ដទៃសូម្បីតែជាតិសាស៍តែមួយក៏មនុស្សកាប់ចាក់គ្នារើសអើងស្អប់ខ្ពើមនិងបែងចែកតំណពូជរបស់គេម្នាក់ៗដែរ។ការខ្វះទស្សនវិជ្ជា ក្នុងការរស់នៅបណ្តាលឲ្យសង្គមកាន់តែច្របូកច្របល់ ពិភពលោកកាន់តែវឹកវរ មនុស្សលែងស្គាល់អ្វីល្អអ្វីអាក្រក់ទៀតហើយ អ្វីដែលគេយល់ថា អស្ចារ្យត្រឹមត្រូវ គឺគ្រឿងឥស្សរយសដែលកើតចេញពីមនុស្សដូចគ្នា ជាអ្នកបង្កើតឡើង  

ហេតុអ្វីបានជាក្នុងប្រទេសមួយ មេដឹកនាំចាំបាច់ត្រូវជិះជាន់រំលោភបំពានជនជាតិរបស់ខ្លួន? 

មេដឹកនាំដែលមានសារធាតុបែបនេះ មិនខុសពីសត្វនោះទេ ហេតុអ្វី? “សត្វចៀម មិនអាចនិយាយគ្នាពីសន្តិភាពជាមួយនឹងសត្វចចកបានទេ មនុស្សដែលខ្វះទស្សនវិជ្ជា កិរិយារស់នៅ គឺស្លាប់នឹងភាពឡូយឆាយរបស់ជីវិតប្រសិនគេមានអំណាចក្នុងដៃ មនុស្សបែបនេះនឹងក្រាញននៀល ងប់ងល់នឹងអំណាចគ្មានថ្ងៃស្វាងឡើយ ប្រដូចទៅនឹងបុរសញៀនស្រាគេផឹកស្រវឹងខួបរាល់ថ្ងៃសុរាគឺមានរសជាតិឈ្ងុយឆ្ងាញ់ណាស់សម្រាប់គេ ប្រទេសមួយបើមានមេដឹកនាំខ្វះទស្សនវិជ្ជាគឺមិនខុសអីពីសត្វចៀមដែលមានសត្វចចកជាមេដឹកនាំនោះឡើយក្នុងចំណោមហ្វូងចៀមទាំងនោះបើពពួកចចកនោះកេណ្ឌបក្សពួកនិងបង្តើតពូជអម្បូរបានច្រើនកាលណា គេនឹងខាំស៊ីត្របាក់សត្វចៀម ម្តងមួយៗរហូតទាល់តែក្ស័យជីវិតទាំងអស់ មេដឹកនាំដែលអវិជ្ជា មិនខ្វល់ពីភាពថ្លៃថ្នូរ និងភាពរុងរឿងនៃជាតិសាសន៍របស់គេនោះទេ ផ្ទុយទៅវិញគេខ្វល់ពីសេចក្តីសុខផ្ទាល់ខ្លួន ពូជអម្បូរ បក្សពួក និងគ្រួសាររបស់គេមុន ទើបគេគិតពីប្រជារាស្ត្រ ចូរអ្នកសង្កេតមើលចុះប្រទេសណាដែលមានមេដឹកនាំបែបនេះ  ប្រទេសនោះមិនរីកចម្រើនឡើយប្រជានុរាស្ត្រនឹងគ្មានថ្ងៃមានសេដ្ឋកិច្ចធូរធារឡើយ ដ្បិតបក្សពួកគេក្តោបក្តាប់សេដ្ឋកិច្ច និងមុខជំនួញសំខាន់ៗទាំងអស់ក្នុងដៃ មេដឹកនាំខ្លះ ប្រឹងធ្វើល្អចំពោះមុខរាស្ត្រប្រឹងចាក់ផ្សាយពីទង្វើល្អផ្សេងៗដែលគេធ្វើឡើង ដើម្បីមុខមាត់ និងកិត្តិយសរបស់គេ បើយើងក្រឡេកពីទង្វើខាងក្រោយខ្នងវិញ គេមានទ្រព្យសម្បត្តិរាបរយសែនលាន មាសប្រាក់ចាយដប់ជីវិតក៏មិនអស់ ទាំងនេះមិនមានកើតឡើងដោយសុច្ចរិតឡើយ វាកើតចេញពីការប្រើអំណាចឃោឃៅដើម្បីទទួលបានវា

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!