ជំពូក១៖ មុននឹងអាន

ជំពូក២៖ ម៉ោង ២ រំលងអធ្រាត្រ

ជំពូក៣៖ គ្រឿងលម្អជីវិត

ជំពូក៤៖ ភាពសឹករេចរិលនៃជីវិត

ជំពូក៥៖ វិនាសកម្មពិភពលោក

ជំពូក៦៖ អត្ថន័យជីវិត

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ម៉ោង២រំលងអធ្រាត្រអង្គុយនៅក្នុងរូងភ្នំដ៏សែនស្ងប់ស្ងាត់ជីវិតត្រូវបានកាត់ផ្តាច់ពីចំណងលោកិយបំណុលកម្មជីវិតរំដោះដោយចិត្តស្ងប់ សមាធិស្វែងយល់ពីសេចក្តីពិតនៃជីវិត។ថ្មើរនេះម៉្លេះសមមនុស្សម្នាលើផែនដីនេះលង់លក់និន្ទ្រានៅតាមទីលំនៅរៀងៗខ្លួនមិនថាអ្នកមាន អ្នកក្រអ្នកខ្ពស់អ្នកទាបអ្នកអន់ថយឬអ្នកថ្លៃថ្នូរមនុស្សលោកគ្មានភាពអស្ចារ្យអ្វីឡើយដល់កាលវេលាមកដល់ម្នាក់ៗត្រូវតែបិទភ្នែកដេកលក់ស្រមុកខ្លួនប្រាណសន្លប់ស្តូកស្តឹងដូចៗគ្នា។ខ្នងធ្លាប់តែបញ្ឈរអង្គុយធ្វើការជើងធ្លាប់តែឈររត់ចុះរត់ឡើងមួយថ្ងៃៗជាប់រវល់តែដោះបំណុលជីវិតគ្មានអ្នកណាម្នាក់ហ៊ានដើរចេញពីជីវិតបែបនេះបានឡើយ។ 

ហេតុអ្វីបានជាមនុស្សលោកឲ្យតម្លៃជីវិតបែបនេះខ្លាំងម៉្លេះ? 

មនុស្សលោកយល់ថាភាពជំពាក់ជំពិនជាកិច្ចការចាំបាច់របស់ជីវិតមនុស្សលោកយល់ថាមុខមាត់ កិត្តិយស លុយកាក់មាសប្រាក់ ជាវត្ថុទិព្វដើម្បីផ្តល់សេចក្តីសុភមង្គលដល់ពួកគេ។គ្រឿងសោយសុខបែបនេះ បើទោះបីជាគេមានភ័ព្វសំណាងអាចហែលឆ្លងផុតមហាសាគរដ៏ធំល្វឹងល្វើយក៏ដោយចុះក៏ប្រហែលជាគេមិនអាចហែលផុតសេចក្តីលោភលន់របស់មនុស្សលោកបានឡើយ។ប្រៀបដូចនឹងសេដ្ឋីដែលមានមាសប្រាក់វាល់លានក្រាលគ្របពេញផ្ទៃធរណីទ្រព្យ សម្បត្តិហូរហៀរដូចមហាសមុទ្រភូមិគ្រឹះដ៏ធំស្កឹមស្កៃដូចភ្នំព្រះសុមេរុ អ្នកការពាររឹងមាំដូចជញ្ជាំងថ្មភ្នំក៏សេដ្ឋីនោះនៅតែប្រឹងគេងប្រវ័ញ្ច ជិះជាន់អ្នកក្រ និងអ្នកតូចទាបរកទីបំផុតមិនឃើញឡើយ។ឱសេចក្តីស្រេកឃ្លានរបស់មនុស្សលោកអើយទោះបីជាគេអាចលេបផែនដីនេះម្នាក់ឯងបានក៏ដោយចុះក៏មនុស្សលោកនៅតែមិនចេះស្កប់ស្កល់ដែរ។មនុស្សកាន់តែដេកកាន់តែងងុយកាន់តែមានទ្រព្យកាន់តែលោភលន់មិនដឹងថ្ងៃណាឆ្នាំណាទើបមនុស្សលោកទម្លាក់សេចក្តីស្រេកឃ្លាននេះចុះដោយអន្លើនោះឡើយ។សេចក្តីស្រេកឃ្លាននេះ ប្រៀបដូចជាផ្ទៃមហាសមុទ្រទោះបីជាមានភ្លៀងបង្អុរធ្លាក់ចុះរាប់ខែ រាប់ឆ្នាំ ទឹកហូរត្របាញ់ធ្លាក់ចុះពីដងស្ទឹងដងព្រែក ទន្លេ បឹងបួ ឆ្ពោះមកកាន់សមុទ្រក៏នៅតែមិនអាចចម្អែតផ្ទៃពោះមហាសមុទ្របានឡើយ  

តើហេតុអស្ចារ្យអ្វីណ៎ បណ្តាលឲ្យមនុស្សនៅតែបន្តដំណើរជីវិតមួយនេះ? 

អារម្មណ៍ដែលត្រូវបានគេសរសើរអារម្មណ៍ដែលត្រូវបានគេអួតអាង អារម្មណ៍ដែលត្រូវបានគេគោរពឱនលំទោនអារម្មណ៍ដែលត្រូវបានគេកោតខ្លាចអារម្មណ៍ដែលទទួលបានអំណាចស្មើមេឃតើអារម្មណ៍ ទាំងនេះឬជាសេចពិតណាស់នេះជាបំណុលកម្មរបស់ជីវិតយ៉ាងប្រចក្សអារម្មណ៍ទាំងនេះ បើកើតមានឡើងមកលើមេដឹកនាំណាម្នាក់ហើយ នោះផលលំបាកនឹងកើតឡើងចំពោះអ្នកតូចទាបជាមិនខាន ហេតុអ្វី? មនុស្សដែលអាចឈានដល់ការដឹកនាំមនុស្ស លុះត្រាតែគេជាមនុស្សដែលចេះស្កប់ស្កល់នឹងជីវិតឯកជនបក្សពួក និងគ្រួសារ នោះទើបគេអាចចូលខ្លួនបម្រើសេចក្តីសុខឲ្យដល់មនុស្សផងទាំងពួងបាន   ប្រជារាស្ត្រជាដៃជាជើងរបស់មេដឹកនាំ  ប្រជារាស្ត្រជាគ្រឿងតុបតែងលម្អជាទឹកអប់និងជាគ្រឿងអលង្ការមកបំពាក់លើខ្លួនមេដឹកនាំ។ បើមេដឹកនាំយកចិត្តទុកដាក់លើប្រជារាស្ត្រនោះភាពក្រអូបសុសសាយនិងសេចក្តីសាទរពីប្រជារាស្ត្រនឹងបន្លឺឡើង ផ្ទៃមេឃដែលធ្លាប់តែក្តៅហែងនឹងប្រែជាត្រជាក់ រដូវកាលដែលធ្លាប់តែរាំងរឹះនឹងធ្លាក់ភ្លៀងព្រះឥន្ទព្រះព្រហ្មនឹងបាចផ្កាឲ្យពរសព្វសាធុការ។តែផ្ទុយទៅវិញបើមេដឹកនាំមិនយល់ពីទុក្ខលំបាករបស់រាស្ត្រមិនជួយរាស្ត្រឲ្យរួចផុតពីសេចក្តីស្រេកឃ្លានមិនខ្វល់ពីវាសនាប្រទេសជាតិទៅថ្ងៃខាងមុខប្រទេសឯណានេះមួយដែលជួបប្រទះមេដឹកនាំបែបនេះប្រទេសនោះច្បាស់ជាជួបវិនាសកម្មយ៉ាងពិត ប្រាកដ  

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!