តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីវិធីបង្កើតសំណាង

ជំពូក២៖ អាថ៌កំបាំងក្នុងការបង្កើតទ្រព្យ គឺត្រូវចេះសន្សំ និងចេះវិនិយោគដោយភាពឈ្លាសវៃ

ជំពូក៣៖ អាថ៌កំបាំងដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ គឺត្រូវទទួលស្គាល់ថា តើអ្នកដឹងតិចតួចប៉ុនណា?

ជំពូក៤៖ អ្នកអាចបង្កើតទ្រព្យសម្បត្តិបានយឺតៗ ដោយរៀនតាមរយៈដំណើរការនៃវិធីសាកល្បង (Trial & Error)

ជំពូក៥៖ កុំរកលុយដើម្បីទិញរបស់ដែលអ្នកចង់បាននៅថ្ងៃនេះ សូមធ្វើការវិនិយោគដើម្បីឲ្យលុយរបស់អ្នកធ្វើការឲ្យអ្នកបានក្នុងរយៈពេលវែង

ជំពូក៦៖ ធ្វើឲ្យការវិនិយោគដែលទទួលបានមកវិញដោយការប្រាក់ អាចទទួលបានប្រាក់ចំណេញខ្ពស់

ជំពូក៧៖ ឱកាស គឺជាប្រភពនៃសំណាងដែលខុសពីភាពចៃដន់ ដែលប្រហែលត្រូវបានជំរុញដើម្បីឲ្យកើតឡើងជាញឹកញាប់

ជំពូក៨៖ ខិតខំរកឱកាស និងចាប់យកវាដោយមិនត្រូវបង្អង់យូរ

ជំពូក៩៖ ចំណាយឲ្យត្រូវមុខ ហើយចៀសវាងការជំពាក់ បំណុល

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកគិតថាខ្លួនឯងជាមនុស្សដែលមានចំណេះដឹងដែរឬទេ?  ឈ្លាសវៃទេ?

បើដូច្នេះមែន អ្នកនឹងភ្ញាក់ផ្អើល!

អ្នកមានប្រាជ្ញាពិតប្រាកដ គឺដឹងថា តើខ្លួនឯងចេះតិចប៉ុនណា? រួចហើយព្រមទទួលស្គាល់វា ។ ទស្សនវិទូក្រិចបុរាណ សូក្រាត បានចាត់ទុកខ្លួនឯងថាជាមនុស្សឈ្លាសវៃចំពោះការទទួលស្គាល់ថា៖​ “ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមិនដឹងអ្វីទាំងអស់” ។

ទស្សនវិជ្ជានេះក៏គួរត្រូវអនុវត្តផងដែរនៅពេលអ្នករៀនអ្វីដែលថ្មី៖ កុំបន្លប់ខ្លួនឯងឲ្យគិតថា អ្នកឥឡូវចេះច្រើនណាស់ ផ្ទុយទៅវិញត្រូវដកឃ្លាបន្តិច ដើម្បីសម្លឹងមើលជុំវិញខ្លួនឯងសិន ។

វាគឺជាការពិតដែលជីវិតទទួលបានចំណេះដឹងថ្មីៗ ក្នុងពេលដំណាលគ្នាដែលផ្នែកនៃភាពល្ងិតល្ងង់ត្រូវបានបំភ្លឺបន្ថែម  ប្រសិនបើយើងចេះសង្កេតមើលវា ។

ឧទាហរណ៍ថា៖ នៅពេលអ្នករៀនអំពីមូលដ្ឋានគ្រឹះនៃទ្រឹស្តីទំនាក់ ទំនង អ្នកមិនអាចជួយអ្វីបានទេ ប៉ុន្តែវាបានធ្វើឲ្យអ្នកឃើញថា វាមានភាពស្មុគស្មាញ ដែលធ្វើឲ្យអ្នកដឹងថា នៅមានអ្វីជាច្រើនទៀត ដែលអ្នកមិនទាន់ចេះ ។  ប្រសិនបើអ្នកបានរៀនអ្វីថ្មីមួយ  អ្នកនឹងមានអារម្មណ៍ថា “ខ្លួនឯងកាន់តែល្ងង់ទៅៗ”!

ជារឿងអកុសល មនុស្សភាគច្រើនមិនបានយល់ថាពួកគេដឹងតិចតួច នោះទេ ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ ។ ជាការពិតការសិក្សា បានបង្ហាញថា “មនុស្សពេញវ័យភាគច្រើនមានភាពលំបាកសូម្បីតែក្នុងការប្រើរូបមន្តមូលដ្ឋាននៃហិរញ្ញវត្ថុ” ឧទាហរណ៍៖ ការគណនាការប្រាក់បង្គរជាដើម (Compound Interest) ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺពួកគេក៏មានទំនូលគិតប្រាក់ជាមុនជាមួយ មូលដ្ឋាននៃចំណេះដឹងតិចតួចរបស់ពួកគេ ដោយមិនយកពេលមក ពិចារណាលើផ្នែកផ្សេងៗដែលពួកគេមិនដឹង ។

ឧទាហរណ៍៖ មនុស្សមួយចំនួនបានរៀនពីមូលដ្ឋានគ្រឹះនៃការវិនិយោគលើប្រាក់កម្ចីមានទ្រព្យបញ្ចាំដែលមានហានិភ័យ ហើយគិតថា ពួកគេមានចំណេះដឹងគ្រប់គ្រាន់ដើម្បីរក្សាទុកទ្រព្យសម្បត្តិបញ្ចាំទាំង នោះ ។ ប៉ុន្តែពួកគេបានបរាជ័យយ៉ាងដំណំនៅឆ្នាំ ២០០៨ ដោយសារ ពួកគេមិនបានយកពេលរៀនបន្ថែម អំពីវិស័យវិនិយោគរបស់ពួកគេ ។ ពួកគេភ្លេចគិតអំពីនិរន្តរភាព និងភាពប្រថុយប្រថាននៃទ្រព្យបញ្ចាំនោះ ។

ប្រសិនបើអ្នកឈានជើងទៅមុខបន្ថែមមួយជំហានទៀត និងធ្វើការ សិក្សាទៅលើហិរញ្ញវត្ថុបន្ថែម អ្នកអាចទាញប្រយោជន៍ពីមនុស្សដែលគ្មានចំណេះដឹងលើរឿងនេះបានយ៉ាងច្រើន ។  វាអាចជួយអ្នកឲ្យមើលឃើញឱកាសវិនិយោគមុនអ្នកដទៃ ឬអាចរកស៊ីចំណេញបានជាមួយពួកគេ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!