តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីវិធីបង្កើតសំណាង

ជំពូក២៖ អាថ៌កំបាំងក្នុងការបង្កើតទ្រព្យ គឺត្រូវចេះសន្សំ និងចេះវិនិយោគដោយភាពឈ្លាសវៃ

ជំពូក៣៖ អាថ៌កំបាំងដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ គឺត្រូវទទួលស្គាល់ថា តើអ្នកដឹងតិចតួចប៉ុនណា?

ជំពូក៤៖ អ្នកអាចបង្កើតទ្រព្យសម្បត្តិបានយឺតៗ ដោយរៀនតាមរយៈដំណើរការនៃវិធីសាកល្បង (Trial & Error)

ជំពូក៥៖ កុំរកលុយដើម្បីទិញរបស់ដែលអ្នកចង់បាននៅថ្ងៃនេះ សូមធ្វើការវិនិយោគដើម្បីឲ្យលុយរបស់អ្នកធ្វើការឲ្យអ្នកបានក្នុងរយៈពេលវែង

ជំពូក៦៖ ធ្វើឲ្យការវិនិយោគដែលទទួលបានមកវិញដោយការប្រាក់ អាចទទួលបានប្រាក់ចំណេញខ្ពស់

ជំពូក៧៖ ឱកាស គឺជាប្រភពនៃសំណាងដែលខុសពីភាពចៃដន់ ដែលប្រហែលត្រូវបានជំរុញដើម្បីឲ្យកើតឡើងជាញឹកញាប់

ជំពូក៨៖ ខិតខំរកឱកាស និងចាប់យកវាដោយមិនត្រូវបង្អង់យូរ

ជំពូក៩៖ ចំណាយឲ្យត្រូវមុខ ហើយចៀសវាងការជំពាក់ បំណុល

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះរកលុយបានច្រើនជាងអ្នកផ្សេងទៀត?  តើដោយសារតែពួកគេពូកែសន្សំ ខណៈពេលដែលអ្នកផ្សេងទៀតរកបានប៉ុនណាចាយប៉ុណ្ណឹងឬ?

ជាការពិត អាថ៌កំបាំងនៃការក្លាយជាអ្នកមានស្ថិតនៅចន្លោះរវាងជ្រុងទាំងពីរនេះគឺ៖ ដើម្បីក្លាយជាអ្នកមាន អ្នកមិនត្រឹមតែត្រូវចេះសន្សំប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវចេះចាយវាយដោយឈ្លាសវៃផងដែរ ។

ជាការពិតណាស់ រឿងដំបូងដែលអ្នកត្រូវធ្វើគឺ “រៀនសន្សំ” ។

នេះមានន័យថា អ្នកមិនអាចចំណាយអ្វីទាំងអស់ដែលអ្នករកបានទេ អ្នកមិនអាចរស់នៅហ៊ឺហាតាមចិត្តចង់ឡើយ ។ ឧទាហរណ៍៖ អ្នកអាចកាត់បន្ថយការចំណាយទៅលើជីវិតស៊ីវិល័យរបស់អ្នកដូចជា ដំណើរកម្សាន្តចុងសប្តាហ៍នៅទីក្រុងប៉ារីស ដែលអ្នកបានគ្រោងទុក ឬក្រដាសបង្គន់ថ្លៃៗដែលអ្នកបានទិញ និងរបស់របរកំប៉ិកកំប៉ុកដែល មិនសូវជាចាំបាច់នោះទេ ។

ប៉ុន្តែការសន្សំលុយតាមរបៀបនេះមិនគ្រប់គ្រាន់ទេសម្រាប់ឲ្យអ្នកក្លាយជាអ្នកមាននោះ ។  អ្នកក៏ត្រូវស្វែងរកឱកាសវិនិយោគផងដែរ ។

នេះក៏ព្រោះតែប្រាក់នៅក្រោមខ្នើយរបស់អ្នក នឹងមិនអាចកើនតម្លៃ ខ្ពស់ឡើយ ។  សូម្បីតែការយកទៅផ្ញើនៅធនាគារ អាចត្រឹមបង្កើតបានការប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ ។

ផ្ទុយទៅវិញ អ្នកត្រូវវិនិយោគប្រាក់សន្សំរបស់អ្នកនៅក្នុងអ្វីមួយដែលអាចបង្កើតនូវទ្រព្យកាន់តែច្រើនឲ្យអ្នក ដូចជាទីផ្សារភាគហ៊ុន (Stocks) មូលបត្ររដ្ឋាភិបាល (Government Bonds) ឬមូលនិធិការចាប់ផ្តើមអាជីវកម្មជាដើម (Funding Start-Ups) ។  ប្រសិនបើអ្នកធ្វើត្រូវ លុយសន្សំរបស់អ្នកនឹងកើនឡើងដោយអ្នកមិនចាំបាច់ហត់ធ្វើការឡើយ ។

ទោះយ៉ាងណា នៅពេលដែលអ្នកធ្វើការវិនិយោគ អ្នកត្រូវប្រាកដថាអ្នកបានធ្វើវាដោយឈ្លាសវៃ៖  ប្រគល់ប្រាក់សន្សំរបស់អ្នកដល់មនុស្សដែលដឹងពីរបៀបប្រើវា ។

ឧទាហរណ៍៖ អ្នកមិនគួរផ្តល់ប្រាក់ទៅឲ្យអ្នកកាប់អុសខ្ចីទេ ពីព្រោះគាត់នឹងនិយាយថា គាត់នឹងយកលុយនោះទៅបង្កើតអាជីវកម្មទិញ លក់ពេជ្រជាមិនខាន ។ ម៉្យាងវិញទៀត ការវិនិយោគលុយរបស់អ្នកជាមួយ Hedge Fund (អ្នកជំនាញវិនិយោគ) គឺជាជម្រើសដ៏ឈ្លាសវៃ និងសមហេតុផលជាង ។  ពួកគេប្រហែលជាស្គាល់ទីផ្សារច្បាស់ជាងអ្នក។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!