តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? រៀនពីវិធីបង្កើតសំណាង

ជំពូក២៖ អាថ៌កំបាំងក្នុងការបង្កើតទ្រព្យ គឺត្រូវចេះសន្សំ និងចេះវិនិយោគដោយភាពឈ្លាសវៃ

ជំពូក៣៖ អាថ៌កំបាំងដើម្បីទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ គឺត្រូវទទួលស្គាល់ថា តើអ្នកដឹងតិចតួចប៉ុនណា?

ជំពូក៤៖ អ្នកអាចបង្កើតទ្រព្យសម្បត្តិបានយឺតៗ ដោយរៀនតាមរយៈដំណើរការនៃវិធីសាកល្បង (Trial & Error)

ជំពូក៥៖ កុំរកលុយដើម្បីទិញរបស់ដែលអ្នកចង់បាននៅថ្ងៃនេះ សូមធ្វើការវិនិយោគដើម្បីឲ្យលុយរបស់អ្នកធ្វើការឲ្យអ្នកបានក្នុងរយៈពេលវែង

ជំពូក៦៖ ធ្វើឲ្យការវិនិយោគដែលទទួលបានមកវិញដោយការប្រាក់ អាចទទួលបានប្រាក់ចំណេញខ្ពស់

ជំពូក៧៖ ឱកាស គឺជាប្រភពនៃសំណាងដែលខុសពីភាពចៃដន់ ដែលប្រហែលត្រូវបានជំរុញដើម្បីឲ្យកើតឡើងជាញឹកញាប់

ជំពូក៨៖ ខិតខំរកឱកាស និងចាប់យកវាដោយមិនត្រូវបង្អង់យូរ

ជំពូក៩៖ ចំណាយឲ្យត្រូវមុខ ហើយចៀសវាងការជំពាក់ បំណុល

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

កាលពីព្រេងនាយ នៅក្រុងបុរាណមួយដែលមានឈ្មោះថា បាប៊ីឡូន មានបុរសអ្នកមានម្នាក់ឈ្មោះ Arkad ។ Arkad តាមពិត គឺជាបុរសដែលមានជាងគេបំផុតនៅលើទឹកដីនោះ ។

ឃើញបែបនេះ មិត្តភក្តិកាលនៅកុមារភាពរបស់គាត់ពីរនាក់បានចូលទៅរកគាត់ដើម្បីសួរថា តើគាត់បានក្លាយជាអ្នកមានយ៉ាងដូចម្តេចខណៈដែលពួកគេបានប្រឹងធ្វើការយ៉ាងខ្លាំងក្លា តែបែរជារកប្រាក់បានស្ទើរតែមិនអាចចិញ្ចឹមគ្រួសាររស់ ។

Arkad ញញឹម ហើយប្រាប់ពួកគេថា ជាការតបស្នងដែលគាត់បានជួយសរសេរសំបុត្រឲ្យបុរសអ្នកមានម្នាក់ បុរសអ្នកមានម្នាក់នោះក៏បានប្រាប់គាត់ពីអាថ៌កំបាំងនៃវិធីបង្កើតទ្រព្យនេះមក ។

អាថ៌កំបាំងនោះគឺ៖ “យើងត្រូវដកមួយចំណែកនៃប្រាក់ចំណូលរបស់យើង ដើម្បីសម្រាប់ធ្វើការសន្សំ” ។

អាចនិយាយបានម៉្យាងទៀតថា អ្នកមិនត្រូវចំណាយប្រាក់ទាំងអស់ដែលអ្នករកបាននោះទេ ប៉ុន្តែត្រូវវិនិយោគវា “ហើយវិនិយោគវា ដោយឈ្លាសវៃ” ។

អ្វីដែល Arkad បានចាប់ផ្តើមគឺ គាត់បានសន្សំប្រាក់មួយចំនួនសម្រាប់ឲ្យអ្នកធ្វើខែលម្នាក់ខ្ចី​ ដោយត្រូវបង់ជាការប្រាក់ឲ្យគាត់វិញ ដូច្នេះហើយ វាបានធ្វើឲ្យលុយរបស់គាត់មានការកើនឡើង ។

សៀវភៅ “បុរសដែលមានជាងគេបំផុតនៅបាប៊ីឡូន” និយាយអំពីរឿងនិទានបែបអប់រំដូចអ្វីដែលបានសង្ខេបមកខាងលើនេះ ហើយនៅក្នុងសៀវភៅនេះ អ្នកនឹងរៀនអំពីដំបូន្មានល្អៗពីតួអង្គដែលបាន បកប្រែតម្រូវទៅតាមសម័យកាលទំនើបនេះ ។

អ្នកក៏នឹងបានអានផងដែរអំពីមូលហេតុដែលអ្នកមិនគួរឲ្យលុយទៅអ្នកកាប់អុសខ្ចី លើកលែងតែពួកគេយកលុយទាំងនោះទៅបើក    អាជីវកម្មកាប់ឈើតែប៉ុណ្ណោះ ។

ទីបំផុត អ្នកនឹងដឹងពីមូលហេតុដែលថា ហេតុអ្វីបានជាសំណាង គ្រាន់តែជាអ្វីដែលអ្នកត្រូវប្រឹងប្រែង? 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!