ជំពូក១៖ រៀនប្រើចិត្តសាស្ត្រ ដើម្បីឈានមុខគេក្នុងការលក់

ជំពូក២៖ លើកទឹកចិត្តដល់អនុសម្បជញ្ញៈរបស់អ្នក ដើម្បីទទួលបានជោគជ័យក្នុងការលក់

ជំពូក៣៖ ជំរុញការឲ្យតម្លៃខ្លួនឯងដើម្បីបង្កើនការលក់របស់អ្នក

ជំពូក៤៖ ចំណាយពេលវេលាជាមួយមនុស្សដែលមានឆន្ទៈដូចអ្នក

ជំពូក៥៖ សួរសំណួរដើម្បីដឹងពីតម្រូវការរបស់អតិថិជន និងដើម្បីសម្រួលដល់តិចនិចនៃការធ្វើបទបង្ហាញ

ជំពូក៦៖ មនុស្សទិញផលិតផលដែលមានការទទួលស្គាល់ពីសង្គម

ជំពូក៧៖ ទទួលបានការជឿជាក់ពីអតិថិជនដោយធ្វើឲ្យពួកគេឃើញថា អ្នកបានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពួកគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នេះគឺជាអ្វីដែលអ្នកត្រូវសាកល្បងធ្វើនៅព្រឹកថ្ងៃស្អែក៖ អ្នកត្រូវឈរនៅមុខកញ្ចក់ ហើយប្រាប់ខ្លួនអ្នកថា អ្នកជាអ្នកគ្រប់គ្រងផ្នែកលក់ដែលពូកែជាងគេបំផុតនៅក្នុងប្រទេស។ ប្រាកដណាស់ថា វាគ្រាន់តែជាការឧបមាមួយតែប៉ុណ្ណោះ ប៉ុន្តែការធ្វើបែបនេះ  ទោះបីជាអ្នកនឹងមានភាពខ្មាស់អៀនប្រសិនបើមាននរណាម្នាក់មើលឃើញក៏ដោយ ក៏សាកសមនឹងគុណតម្លៃដែលវានឹងផ្ដល់ឲ្យអ្នកដែរ។

រាល់ពាក្យសម្ដីដែលអ្នកនិយាយមកកាន់ខ្លួនឯង វានឹងក្លាយទៅជារូបភាពនៅក្នុងអនុសម្បជញ្ញៈរបស់អ្នក ដែលបន្ទាប់មកវានឹងត្រូវបានព្យាយាមធ្វើឲ្យក្លាយជាការពិត។ វាងាយស្រួលណាស់ ក្នុងការមើលពីរបៀបដែលវាអាចជួយឱ្យអ្នកមានការអភិវឌ្ឍខ្លួន។តើអ្នកធ្លាប់ស្ដីឲ្យខ្លួនឯងថា អ្នកជាមនុស្សល្ងីល្ងើក្នុងការបង្កកំហុសអ្វីមួយ ហើយបន្ទាប់មកអ្នកនឹងឃើញថា ខ្លួនអ្នកនៅតែបន្តធ្វើកំហុសដដែលៗនោះម្ដងហើយម្តងទៀតដែរឬទេ?

ប៉ុន្តែ វាក៏អាចក្លាយជាការពិត ទៅតាមចិត្តរបស់អ្នកចង់បានផងដែរ ដោយអ្នកគ្រាន់តែផ្លាស់ប្តូរពាក្យសម្ដីដែលអ្នកនិយាយមកកាន់ខ្លួនឯង ដោយប្តូរពីអវិជ្ជមានទៅជាភាពវិជ្ជមានវិញ នោះអ្នកនឹងអាចកែលម្អរូបភាពផ្លូវចិត្តរបស់អ្នកបានហើយ។អ្នកគ្រប់គ្រងផ្នែកលក់ដែលទន្ទេញនូវការអះអាងបែបវិជ្ជមានដូចជា “ខ្ញុំមានភាពរមទម មានទំនុកចិត្ត និងមានឥទ្ធិពល” មិនយូរមិនឆាប់ គាត់ប្រាកដជាអាចធ្វើខ្លួនទៅជាមនុស្សបែបនឹងបានពិតមែន។អនុសម្បជញ្ញៈរបស់គាត់នឹងលើកទឹកចិត្តគាត់ឲ្យមានប្រតិកម្មទៅនឹងស្ថានភាពដែលតានតឹងទាំងឡាយជាមួយអារម្មណ៍វិជ្ជមាន  បន្ទាប់មក នឹងធ្វើ

ឲ្យគាត់ពិតជាទទួលបានលទ្ធផលប្រសើរជាងមុន ជាមួយនឹងការមានអារម្មណ៍វិជ្ជមានចំពោះខ្លួនឯងទាំងនោះ។

វាពិតជាមានប្រយោជន៏ខ្លាំងណាស់  ជាពិសេស នៅពេលដែលអ្នកកំពុងត្រៀមលក្ខណៈក្នុងការលក់។ អ្នកលក់ដ៏ឆ្នើមនឹងតែងតែព្យាយាមធ្វើឲ្យបានល្អបំផុត ដូចកាលដែលគាត់ធ្លាប់បានធ្វើកន្លងមក ដោយធ្វើការត្រៀមខ្លួនយ៉ាងណាឲ្យទទួលបានជោគជ័យដូចលើកមុនដូច្នោះដែរ។ ផ្ទុយទៅវិញ អ្នកលក់ដែលធ្វើមិនបានល្អ តែងតែគិតដល់រឿងបរាជ័យដែលខ្លួនធ្លាប់ធ្វើកាលពីលើកមុន មុនពេលការលក់ថ្មីខិតចូលមកដល់។  ពួកគេនឹងស្រមៃឃើញថា ខ្លួនឯងកំពុងនិយាយដោយរអាក់រអួល អំឡុងពេលធ្វើបទបង្ហាញ ហើយជាមួយនឹងអារម្មណ៍មួម៉ៅទៀតផង។ ផ្ទុយទៅវិញ អ្នកលក់ពូកែនឹងធ្វើបទបង្ហាញដោយមានទំនុកចិត្តបំផុត។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!