ជំពូក១៖ រៀនប្រើចិត្តសាស្ត្រ ដើម្បីឈានមុខគេក្នុងការលក់

ជំពូក២៖ លើកទឹកចិត្តដល់អនុសម្បជញ្ញៈរបស់អ្នក ដើម្បីទទួលបានជោគជ័យក្នុងការលក់

ជំពូក៣៖ ជំរុញការឲ្យតម្លៃខ្លួនឯងដើម្បីបង្កើនការលក់របស់អ្នក

ជំពូក៤៖ ចំណាយពេលវេលាជាមួយមនុស្សដែលមានឆន្ទៈដូចអ្នក

ជំពូក៥៖ សួរសំណួរដើម្បីដឹងពីតម្រូវការរបស់អតិថិជន និងដើម្បីសម្រួលដល់តិចនិចនៃការធ្វើបទបង្ហាញ

ជំពូក៦៖ មនុស្សទិញផលិតផលដែលមានការទទួលស្គាល់ពីសង្គម

ជំពូក៧៖ ទទួលបានការជឿជាក់ពីអតិថិជនដោយធ្វើឲ្យពួកគេឃើញថា អ្នកបានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពួកគេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្វីខ្លះដែលស្ថិតនៅក្នុងបញ្ជីការងារដែលត្រូវធ្វើរបស់អ្នកឥឡូវនេះ?  ប្រហែលជាមានការងារមិនសូវសំខាន់មួយចំនួនដូចជា ការយកសំរាមទៅចោល ឬ ការឈប់ទិញក្រដាសបង្គន់ នៅតាមផ្លូវទៅផ្ទះជាដើម។ តើអ្នកដឹងទេថា បញ្ជីនេះវាមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ការងារផ្ទះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់អ្នកលក់ផងដែរ?

ការមានបញ្ជីរាយកិច្ចការដែលត្រូវធ្វើ គឺជាវិធីប្រាកដនិយមមួយ  ដើម្បីទាញយកថាមពលនៃអនុសម្បជញ្ញៈ និងអាចជួយឱ្យអ្នកសម្រេចគោលដៅទាំងឡាយរបស់អ្នកបាន។ អនុសម្បជញ្ញៈដើរតួយ៉ាងសំខាន់ក្នុងការងាររបស់អ្នកលក់ ដូចជា គ្រាន់តែគិតពីប្រតិកម្មនៃអព្ភន្តរញាណទៅនឹងការបញ្ចេញទឹកមុខនិងកាយវិការ ក៏អាចធ្វើឲ្យអ្នកលក់អាចរក្សាទំនាក់ទំនងល្អជាមួយនឹងអតិថិជនបានដែរ។ តាមរយៈការសរសេរកិច្ចការនៅក្នុងបញ្ជីដ៏សាមញ្ញមួយ នោះអ្នកបានផ្តល់ជំនួយដល់អនុសម្បជញ្ញៈរបស់អ្នក សម្រាប់ធ្វើការរួចទៅហើយ ។

ចាប់ផ្តើមដោយសរសេរបញ្ជីនៃគោលដៅរបស់អ្នក ដែលមិនមែនទាល់តែអ្នកជាអ្នកលក់នោះទេ ប៉ុន្តែ មូលហេតុសំខាន់ដែលអ្នកត្រូវសរសេរគឺ វាជួយអ្នកក្នុងការសម្រេចគោលដៅផ្សេងៗ។ បញ្ជីកាន់តែវែង អ្នកនឹងកាន់តែមានកម្លាំងចិត្តក្នុងការធ្វើ។  ហេតុអ្វីទៅ? មែនទែនទៅ ហេតុផលនីមួយៗគឺជាចំណែកនៃការជំរុញទឹកចិត្តសម្រាប់

អនុសម្បជញ្ញៈរបស់អ្នក ។

ជាឧទាហរណ៍ សូមពិចារណាទៅលើអ្នកគ្រប់គ្រងផ្នែកលក់ម្នាក់ ដែលគាត់មានហេតុផលត្រឹមតែពីរប៉ុណ្ណោះ សម្រាប់ធ្វើការសម្រេចគោលដៅលក់របស់គាត់៖ ទីមួយគឺដើម្បីសន្សំលុយសម្រាប់ទិញឡានថ្មី និងទីពីរគឺដើម្បីមានលុយធ្វើដំណើរកម្សាន្តនៅតាមព្រៃភ្នំ។ ទន្ទឹមនឹងនេះដែរ អ្នកគ្រប់គ្រងផ្នែកលក់ម្នាក់ទៀតមានហេតុផលជាច្រើន ចាប់តាំងពីការចង់ជួសជុលផ្ទះរបស់គាត់ រហូតដល់ ការទៅរកទិញកូនឆ្កែសម្រាប់កូនៗរបស់គាត់ចិញ្ចឹម នាំគ្រួសារទៅវិស្សមកាលនៅឯប្រទេសចិន និងរឿងជាច្រើនផ្សេងទៀត។ ខណៈពេលដែលអ្នកលក់ទីមួយងាយទទួលរងនូវការបាក់ទឹកចិត្ត អ្នកលក់ទីពីរនឹងនៅតែមានទឹកចិត្តធ្វើការដោយឥតឈប់ឈរ។

បញ្ជីលើកទឹកចិត្តទាំងនេះគឺគ្រាន់តែជាធាតុមួយនៃអាវុធរបស់អ្នកលក់តែប៉ុណ្ណោះ វាគ្រាន់តែជាបច្ចេកទេសមួយ ដែលពួកគេប្រើវាដើម្បីធ្វើឲ្យអនុសម្បជញ្ញៈធ្វើការឲ្យពួកគេប៉ុណ្ណោះ។ នៅក្នុងជំពូកបន្ទាប់ យើងនឹងសិក្សាពីបច្ចេកទេសមួយទៀត គឺ ការឲ្យតម្លៃខ្លួនឯង ។

“គឺមានយុវជនត្រឹមតែ ៣% ប៉ុណ្ណោះ ដែលបានសរសេរគោលដៅរបស់ខ្លួន ។ ហើយពួកគេទាំងនោះគឺជាក្រុមមនុស្សដែលទទួលបានប្រាក់ចំណូលខ្ពស់ៗបំផុត នៅក្នុងវិស័យការងាររបស់ពួកគេ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!