ជំពូក១៖​ ស្វែងយល់ពីមូលហេតុដែលភាពពុតក្បត់ និងអំពើកាចសាហាវអាចមានប្រយោជន៍ដូចទៅហ្នឹងសេចក្តីស្មោះត្រង់ និងសេចក្តីសប្បុរសដែរ

ជំពូក២៖​ ដើម្បីរក្សានូវគោលនយោបាយថ្មីរបស់ខ្លួន អ្នកដឹកនាំនគរត្រូវធ្វើឲ្យប្រជាជនមើលឃើញពីតម្លៃនៃគោលនយោបាយនោះ ខណៈពេលដែលខ្លួនកំពុងការពារការវាយបករបស់សត្រូវ

ជំពូក៣៖ នគរខ្លះអាចងាយស្រួលក្នុងការយកឈ្នះប៉ុន្តែពិបាកក្នុងការគ្រប់គ្រង ឬពិបាកក្នុងការយកឈ្នះប៉ុន្តែងាយស្រួលក្នុងការគ្រប់គ្រង

ជំពូក៤៖ ការទទួលបាននូវអាណាចក្រថ្មី គឺអាស្រ័យលើទាំងសំណាងនិងសមត្ថភាព

ជំពូក៥៖ ទាំងដោយទង្វើអាក្រក់និងការគាំទ្រប្រជាប្រិយភាព គឺសុទ្ធតែជាមធ្យោបាយដើម្បីក្លាយជាអធិរាជបានដូចគ្នា

ជំពូក៦៖ គ្រប់មេដឹកនាំទាំងអស់ត្រូវតែរៀនក្បួនសឹកសង្គ្រាម

ជំពូក៧៖​ ដើម្បីការពារទឹកដី អ្នកត្រូវមានកងទ័ពខ្លួនឯង មិនមែនជាកងទ័ពស៊ីឈ្នួល ឬកងទ័ពជំនួយពីសម្ពន្ធមិត្តនោះទេ

ជំពូក៨៖ មេដឹកនាំត្រូវតែធ្វើឲ្យមានលំនឹងរវាងសប្បុរសធម៌ និងការរិះថាំ

ជំពូក៩៖ មេដឹកនាំខ្លាំងអាចប្រើភាពកាចសាហាវរបស់ខ្លួនដើម្បីជាប្រយោជន៍ ដោយមិនធ្វើឲ្យមានអ្នកគុំគួន

ជំពូក១០៖ អ្នកដឹកនាំខ្លាំងដឹងថាពេលណាត្រូវប្រើល្បិច និងដឹងពីរបៀបបិទបាំងវា

ជំពូក១១៖ អ្នកដឹកនាំត្រូវចេះប្រមូលទីប្រឹក្សាល្អៗមកនៅក្បែរខ្លួន និងដឹងថាពេលណាដែលត្រូវប្រើពួកគេ

ជំពូក១២៖ ត្រូវរៀបចំផែនការ មិនត្រូវទុកឲ្យជោគវាសនារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់សំណាងតែមួយមុខនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលអាឡិចសាន់ឌឺ ឌឹ ហ្គ្រេត (Alexander the Great) បានទទួលមរណភាពនៅឆ្នាំ ៣២៣ មុនគ.ស បន្ទាប់ពីបានច្បាំងឈ្នះចក្រភពពែរ្ស (Persian Kindom)   មនុស្សគ្រប់គ្នាគិតថា បើគ្មានអាឡិចសាន់ឌឺទេ ជនជាតិម៉ាសេដូន (Macedonians) នឹងបាត់បង់ការគ្រប់គ្រងលើជនជាតិពែរ្សវិញភ្លាមជាមិនខាន ។  ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានរៀបចំប្រព័ន្ធគ្រប់គ្រង ដើម្បីរក្សាអំណាចរបស់ពួកគេបានជាច្រើនឆ្នាំតទៅមុខទៀត ។ តើពួកគេអាចធ្វើបានដោយរបៀបណា?

មុននឹងឆ្លើយសំនួរ វាជាការសំខាន់ណាស់ដែលត្រូវយល់ថា នគរនីមួយៗគឺមានលក្ខណៈខុសៗគ្នា៖

ទីមួយ គឺមាននគរមួយចំនួនដែលមានអភិបាលកិច្ចល្អ ។ ឧទាហរណ៍ដូចជាប្រទេសបារាំង៖ ស្តេចបារាំងគឺជាអ្នកគ្រប់គ្រងប្រទេស ប៉ុន្តែព្រះអង្គគ្រប់គ្រងតាមរយៈអភិជនជាច្រើន ដែលម្នាក់ៗមានរបៀបវារៈផ្ទាល់ខ្លួនផ្សេងៗគ្នា ។ ប្រព័ន្ធបែបនេះមិនមានស្ថេរភាពទេ ហើយនាំឲ្យប្រទេសជាតិមានការបែកបាក់ទៀតផង ។ ជាម្តងម្កាល ស្ដេចត្រាញ់ទាំងអស់នោះថែមទាំងហ៊ានជំទាស់នឹងអំណាចរបស់ព្រះរាជាទៀតផង ។

ការលើកឡើងនេះគឺចង់បង្ហាញប្រាប់ថា ប្រទេសបារាំងគឺងាយនឹងត្រូវបានយកឈ្នះដោយសត្រូវខ្លាំងណាស់៖ អ្នកគ្រាន់តែបញ្ចុះបញ្ចូលពួកស្ដេចត្រាញ់ប៉ុន្មាននាក់ឲ្យមកនៅខាងអ្នក នោះអំណាចរបស់ស្តេចនឹងត្រូវដួលរលំយ៉ាងងាយស្រួល ។ យ៉ាងណាក៏ដោយ នៅពេលដែលអ្នកបន្តវេនគ្រប់គ្រងនគរនោះ អ្នកនឹងជួបបញ្ហាដូចគ្នាទៅនឹងស្ដេចមុនអ៊ីចឹង ។

ប៉ុន្តែ ក៏មាននគរមួយចំនួនត្រូវបានគ្រប់គ្រងបន្តដោយប្រព័ន្ធច្បាប់ផងដែរ ។ ដើម្បីសម្រេចបាននូវប្រព័ន្ធនេះ អ្នកដឹកនាំត្រូវចាប់ផ្តើមរជ្ជកាលរបស់ខ្លួនដោយត្រូវធានាថា អ្នកដែលមានមហិច្ឆតានយោបាយឬអំណាច  ត្រូវកម្ចាត់ចោល

ឲ្យអស់ ដើម្បីឲ្យពួកអភិជនផ្សេងទៀតគាំទ្រផែនការរបស់គេតែមួយគត់ ។ ថាមវន្តនេះនឹងបង្កើតឲ្យមានការបង្រួបបង្រួមជាតិដែលមានកម្លាំងយ៉ាងរឹងមាំ ដើម្បីការពារពីការវាយលុកណាមួយរបស់សត្រូវ ។

នៅពេលអាឡិចសាន់ឌឺបានច្បាំងឈ្នះចក្រភពពែរ្ស វាគឺជាទឹកដីដ៏ឯករាជ្យមួយ ។ នៅពេលនោះ ស្តេចដារីយុស (Darius) បានលុបចោលស្ថាប័នទាំងអស់ ហើយធ្វើឲ្យមេដឹកនាំទាំងអស់នៅក្នុងនគរដើរតាមព្រះអង្គដោយស្មោះត្រង់ ។ នេះមានន័យថា អាឡិចសាន់ឌឺបានព្យាយាមយ៉ាងខ្លាំងដើម្បីដណ្តើមយកទឹកដីមួយនេះ ប៉ុន្តែវាក៏មានន័យថា នៅពេលអាឡិចសាន់ឌឺស្លាប់បាត់ទៅ នឹងគ្មានស្ដេចត្រាញ់ណា ឬពួកប្រឆាំងណានៅសល់ដើម្បីធ្វើការបះបោរឡើយ ។ ដូច្នេះ ជនជាតិម៉ាសេដូនអាចបន្តការគ្រប់គ្រងទៅលើនគរពែរ្សបានជាច្រើនជំនាន់ទៅមុខទៀត បន្ទាប់ពីមរណភាពរបស់អាឡិចសាន់ឌឺ ។

ទោះបីអ្នកប្រើប្រពន្ធ័មួយណាសម្រាប់គ្រប់គ្រប់អាណាចក្រក៏ដោយ គឺវានៅតែអាស្រ័យលើអ្នកខ្លួនឯងទេ ។ វិធីសាស្ត្រទាំងពីរគឺមានគុណសម្បត្តិរបស់វារៀងៗខ្លួន ដូច្នេះជម្រើសគួរតែត្រូវបានធ្វើឡើងស្របតាមកាលៈទេសៈជាក់លាក់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកខ្លួនឯង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!