ជំពូក១៖​ ស្វែងយល់ពីមូលហេតុដែលភាពពុតក្បត់ និងអំពើកាចសាហាវអាចមានប្រយោជន៍ដូចទៅហ្នឹងសេចក្តីស្មោះត្រង់ និងសេចក្តីសប្បុរសដែរ

ជំពូក២៖​ ដើម្បីរក្សានូវគោលនយោបាយថ្មីរបស់ខ្លួន អ្នកដឹកនាំនគរត្រូវធ្វើឲ្យប្រជាជនមើលឃើញពីតម្លៃនៃគោលនយោបាយនោះ ខណៈពេលដែលខ្លួនកំពុងការពារការវាយបករបស់សត្រូវ

ជំពូក៣៖ នគរខ្លះអាចងាយស្រួលក្នុងការយកឈ្នះប៉ុន្តែពិបាកក្នុងការគ្រប់គ្រង ឬពិបាកក្នុងការយកឈ្នះប៉ុន្តែងាយស្រួលក្នុងការគ្រប់គ្រង

ជំពូក៤៖ ការទទួលបាននូវអាណាចក្រថ្មី គឺអាស្រ័យលើទាំងសំណាងនិងសមត្ថភាព

ជំពូក៥៖ ទាំងដោយទង្វើអាក្រក់និងការគាំទ្រប្រជាប្រិយភាព គឺសុទ្ធតែជាមធ្យោបាយដើម្បីក្លាយជាអធិរាជបានដូចគ្នា

ជំពូក៦៖ គ្រប់មេដឹកនាំទាំងអស់ត្រូវតែរៀនក្បួនសឹកសង្គ្រាម

ជំពូក៧៖​ ដើម្បីការពារទឹកដី អ្នកត្រូវមានកងទ័ពខ្លួនឯង មិនមែនជាកងទ័ពស៊ីឈ្នួល ឬកងទ័ពជំនួយពីសម្ពន្ធមិត្តនោះទេ

ជំពូក៨៖ មេដឹកនាំត្រូវតែធ្វើឲ្យមានលំនឹងរវាងសប្បុរសធម៌ និងការរិះថាំ

ជំពូក៩៖ មេដឹកនាំខ្លាំងអាចប្រើភាពកាចសាហាវរបស់ខ្លួនដើម្បីជាប្រយោជន៍ ដោយមិនធ្វើឲ្យមានអ្នកគុំគួន

ជំពូក១០៖ អ្នកដឹកនាំខ្លាំងដឹងថាពេលណាត្រូវប្រើល្បិច និងដឹងពីរបៀបបិទបាំងវា

ជំពូក១១៖ អ្នកដឹកនាំត្រូវចេះប្រមូលទីប្រឹក្សាល្អៗមកនៅក្បែរខ្លួន និងដឹងថាពេលណាដែលត្រូវប្រើពួកគេ

ជំពូក១២៖ ត្រូវរៀបចំផែនការ មិនត្រូវទុកឲ្យជោគវាសនារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់សំណាងតែមួយមុខនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សាកស្រមៃថា អ្នកគឺជាស្ដេចត្រាញ់មួយ ដែលទើបតែវាយដណ្ដើមបានទឹកដីមួយកន្លែង ។  ប្រជាជនក្នុងតំបន់នោះប្រហែលជាមិនចង់ឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងរបស់ពួកគេនោះទេ ហើយពួកគេនឹងមើលឃើញថាអ្នកជាជនឈ្លានពាន និងជាមនុស្សខាងក្រៅតែប៉ុណ្ណោះ ។ ដូច្នេះ តើអ្នកអាចគ្រប់គ្រងពួកគេបានដោយរបៀបណា?

ច្បាប់ទីមួយសម្រាប់ស្ដេចត្រាញ់ថ្មី គឺត្រូវព្យាយាមបម្លាស់ទីទៅនៅនគរនោះភ្លាមៗតែម្តង ។  ការដែលបាននៅជិតស្និតជាមួយអ្នកដឹកនាំថ្មីរបស់ពួកគេ នឹងធ្វើឲ្យប្រជារាស្ត្រមានអារម្មណ៍កក់ក្ដៅ ខណៈពេលដែលអ្នកកំពុងតែការពារ មិន

ឲ្យសត្រូវមកវាយដណ្តើមយកទឹកដីនោះទៅវិញ ។

ប្រសិនបើអ្នកមិនអាចទៅគ្រប់គ្រងដោយខ្លួនឯងផ្ទាល់ ជម្រើសដ៏ល្អបំផុតទីពីរគឺ អ្នកត្រូវបញ្ជូនអាណានិគមពីនគររបស់អ្នក ទៅរស់នៅនិងគ្រប់គ្រងតំបន់នោះ ។ ដោយធ្វើតាមវិធីនេះ ប្រជាជនថ្មីរបស់អ្នកនឹងរងឥទ្ធិពលនៃទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនអ្នក ហើយមិនយូរមិនឆាប់ សង្គមរបស់ពួកគេនឹងអាចសម្របខ្លួនបានបន្តិចម្តងៗ ។

ច្បាប់ទី ២ គឺ អ្នកត្រូវតែចាត់វិធានការជានិច្ច ដើម្បីការពារខ្លួនអ្នកពីសត្រូវដែលមានសក្តានុពលទៅនឹងអំណាចរបស់អ្នក ។ ដើម្បីសម្រេចបាននូវវិធានការនេះ សូមប្រកាន់យកនូវគោលនយោបាយការពារមេដឹកនាំទន់ខ្សោយនៅនគរជុំវិញទឹកដីថ្មីរបស់អ្នក ។ ប្រសិនបើអ្នកការពារពួកគេ ប្រឆាំងនឹងសត្រូវដែលមានអំណាចខ្លាំងបាន ពួកគេនឹងចូលរួមជាមួយរដ្ឋថ្មីរបស់អ្នកជាមិនខាន ហើយសម្ពន្ធភាពនៃរដ្ឋបែបនេះ  អាចមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីប្រជែងជាមួយមេដឹកនាំ និងរដ្ឋដែលមានអំណាចជាងខ្លួននៅក្នុងតំបន់ ដែលអាចគំរាមកំហែងដល់អំណាចរបស់អ្នកផងដែរ ។

ច្បាប់ទី ៣ គឺ អ្នកត្រូវតែប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់នាពេលអនាគត៖ ត្រូវប្រុងប្រយ័ត្ន និងចាត់វិធានការការពារទុកជាមុន ។ វាប្រៀបដូចនឹងជំងឺអ៊ីចឹង វាងាយនឹងព្យាបាលនៅគ្រាដំបូង ដូច្នេះវាងាយស្រួលក្នុងការបញ្ឈប់សកម្មភាពរបស់សត្រូវ  មុនពេលពួកគេចាប់ផ្ដើមធ្វើការវាយប្រហារ ឬពេលពួកគេទើបតែបានធ្វើការចាប់ផ្ដើម ។

ប្រទេសរ៉ូមបុរាណបានប្រើវិធីសាស្ត្រនេះ  នៅពេលពួកគេគ្រប់គ្រងប្រទេសក្រិច ។ ពួកគេនឹងមិនអនុញ្ញាតឲ្យមេដឹកនាំនៅក្នុងតំបន់ណាមួយ មានអំណាចខ្លាំងជាងអ្នកឯទៀតឡើយ ទោះបីជាមេដឹកនាំនោះ ស្មោះត្រង់ចំពោះប្រទេសរ៉ូមក៏ដោយ

សារៈសំខាន់នៃច្បាប់ទាំងនេះអាចត្រូវបានគេមើលឃើញនៅក្នុងករណីរបស់ស្ដេចល្វីសទី៧ (Louis XII) នៃប្រទេសបារាំង  ដែលបានលុកលុយប្រទេសអ៊ីតាលីខាងជើង ។ បន្ទាប់ពីដណ្តើមបានទឹកដីដោយជោគជ័យហើយ បន្ទាប់មកគាត់បានបាត់បង់អំណាចទៅវិញយ៉ាងឆាប់រហ័ស ព្រោះគាត់បានបំពានច្បាប់ទាំងប៉ុន្មាន ដែលយើងបានរៀបរាប់ខាងលើនេះមក ។ ដូច្នេះ ចូរកុំធ្វើឱ្យមានកំហុសដូចគាត់ឲ្យសោះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!