ជំពូក១៖​ ស្វែងយល់ពីមូលហេតុដែលភាពពុតក្បត់ និងអំពើកាចសាហាវអាចមានប្រយោជន៍ដូចទៅហ្នឹងសេចក្តីស្មោះត្រង់ និងសេចក្តីសប្បុរសដែរ

ជំពូក២៖​ ដើម្បីរក្សានូវគោលនយោបាយថ្មីរបស់ខ្លួន អ្នកដឹកនាំនគរត្រូវធ្វើឲ្យប្រជាជនមើលឃើញពីតម្លៃនៃគោលនយោបាយនោះ ខណៈពេលដែលខ្លួនកំពុងការពារការវាយបករបស់សត្រូវ

ជំពូក៣៖ នគរខ្លះអាចងាយស្រួលក្នុងការយកឈ្នះប៉ុន្តែពិបាកក្នុងការគ្រប់គ្រង ឬពិបាកក្នុងការយកឈ្នះប៉ុន្តែងាយស្រួលក្នុងការគ្រប់គ្រង

ជំពូក៤៖ ការទទួលបាននូវអាណាចក្រថ្មី គឺអាស្រ័យលើទាំងសំណាងនិងសមត្ថភាព

ជំពូក៥៖ ទាំងដោយទង្វើអាក្រក់និងការគាំទ្រប្រជាប្រិយភាព គឺសុទ្ធតែជាមធ្យោបាយដើម្បីក្លាយជាអធិរាជបានដូចគ្នា

ជំពូក៦៖ គ្រប់មេដឹកនាំទាំងអស់ត្រូវតែរៀនក្បួនសឹកសង្គ្រាម

ជំពូក៧៖​ ដើម្បីការពារទឹកដី អ្នកត្រូវមានកងទ័ពខ្លួនឯង មិនមែនជាកងទ័ពស៊ីឈ្នួល ឬកងទ័ពជំនួយពីសម្ពន្ធមិត្តនោះទេ

ជំពូក៨៖ មេដឹកនាំត្រូវតែធ្វើឲ្យមានលំនឹងរវាងសប្បុរសធម៌ និងការរិះថាំ

ជំពូក៩៖ មេដឹកនាំខ្លាំងអាចប្រើភាពកាចសាហាវរបស់ខ្លួនដើម្បីជាប្រយោជន៍ ដោយមិនធ្វើឲ្យមានអ្នកគុំគួន

ជំពូក១០៖ អ្នកដឹកនាំខ្លាំងដឹងថាពេលណាត្រូវប្រើល្បិច និងដឹងពីរបៀបបិទបាំងវា

ជំពូក១១៖ អ្នកដឹកនាំត្រូវចេះប្រមូលទីប្រឹក្សាល្អៗមកនៅក្បែរខ្លួន និងដឹងថាពេលណាដែលត្រូវប្រើពួកគេ

ជំពូក១២៖ ត្រូវរៀបចំផែនការ មិនត្រូវទុកឲ្យជោគវាសនារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់សំណាងតែមួយមុខនោះទេ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់ឆ្ងល់ទេថា តើមេដឹកនាំផ្ដាច់ការនៅលើពិភពលោក អាចគ្រប់គ្រងអំណាចបានដោយរបៀបណា បើទោះបីជាមានការរំលោភសិទ្ធិមនុស្ស និងបំពានច្បាប់អន្តរជាតិក៏ដោយ? ម៉ាគីវេលីសូមឆ្លើយថា ចម្លើយគឺអាស្រ័យលើជំនាញដ៏អស្ចារ្យរបស់ពួកគេនៅក្នុងឆាកនយោបាយរៀងៗខ្លួន ។

សៀវភៅដែលមានអាយុកាលប្រមាណ ៥០០ ឆ្នាំមួយក្បាលនេះ នឹងបង្ហាញដល់អ្នកនូវចំណេះដឹងសំខាន់ៗនៅក្នុងអំណាចនយោបាយ ។  អ្នកនឹងដឹងនូវអ្វីដែលម៉ាគីវេលីនិយាយថា វាត្រូវការការប្រឹងប្រែងដើម្បីក្លាយជាអ្នកកាន់កាប់អំណាច និងវិធីក្នុងការរក្សាអំណាចនោះផងដែរ ។  លើសពីនេះទៅទៀត អ្នកនឹងយល់ថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវតែចេះប្រែប្រួលទៅតាមកាលៈទេសៈ ហើយសូម្បីតែអំពើសាហាវព្រៃផ្សៃ សង្គ្រាម និងការផិតក្បត់ក៏ត្រូវយកមកប្រើដែរ ឲ្យតែវាអាចជួយរក្សាអំណាចរបស់អ្នកបានគង់វង្ស ។

អ្នកនយោបាយរាប់តាំងពីបេនចាមីន ហ្វ្រែនគ្លីន (Benjamin Franklin) រហូតដល់ណាប៉ូលេអុង (Napoleon) ត្រូវបានគេដឹងថា ពួកគេត្រូវបានទទួលឥទ្ធិពលពីលទ្ធិរបស់ម៉ាគីវេលី ហើយបន្ទាប់ពីបានអានសៀវភៅមួយក្បាលនេះហើយ អ្នកអាចចាប់ផ្តើមកត់សម្គាល់ឃើញអ្នកនយោបាយនាពេលបច្ចុប្បន្ន  ក៏ធ្វើតាមរបៀបលោកម៉ាគីវេលីផងដែរ ។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងរៀនអំពី៖

  1. ហេតុអ្វីសូម្បីតែអាឡិចសាន់ដឺ ឌឹ ហ្គ្រេត (Alexander the Great) ក៏ប្រហែលជាមានបញ្ហាក្នុងការគ្រប់គ្រងប្រទេសបារាំងដែរ បើទោះបីជាគាត់បានឈ្នះសង្គ្រាមហើយក៏ដោយ
  2. ហេតុអ្វីសូម្បីតែអាឡិចសាន់ដឺ ឌឹ ហ្គ្រេត (Alexander the Great) ក៏ប្រហែលជាមានបញ្ហាក្នុងការគ្រប់គ្រងប្រទេសបារាំងដែរ បើទោះបីជាគាត់បានឈ្នះសង្គ្រាមហើយក៏ដោយ
  3. ហេតុអ្វីបានជាភាពកាចសាហាវដ៏ល្បីល្បាញរបស់ហាន់នីបាល (Hannibal) បានធ្វើឲ្យគាត់ក្លាយជាមេទ័ពដ៏អស្ចារ្យម្នាក់
  4. ហេតុអ្វីការជ្រើសរើសធ្វើជាមិត្តពិតឬសត្រូវពិតជាមួយមនុស្សនៅជុំវិញខ្លួនអ្នក  គឺជារឿងដ៏ល្អបំផុតសម្រាប់អ្នក
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!