ជំពូក១៖ សៀវភៅបុរាណមួយក្បាលដែលជួយជំរុញទឹក ចិត្តដ៏ខ្លាំងក្លា

ជំពូក២៖ ជឿជាក់លើខ្លួនឯង៖ ការជឿជាក់លើខ្លួនឯង នឹងនាំអ្នកទៅរកភាពជោគជ័យ

ជំពូក៣៖ មានទៅមានមក៖ បើអ្នកយកចិត្តទុកដាក់នឹងអ្នក ដទៃគេក៏យកចិត្តទុកដាក់ចំពោះអ្នកវិញដែរ

ជំពូក៤៖ កុំរស់នៅម្នាក់ឯង៖ អ្នកមិនត្រូវដោះស្រាយបញ្ហា​តែម្នាក់ឯងនោះទេ

ជំពូក៥៖ អត្តចរិត៖ ហេតុអ្វីការគិត គឺជាកូនសោរដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់

ជំពូក៦៖ ធ្វើចិត្តឲ្យស្រស់ស្រាយ កុំព្រួយបារម្ភ៖ វិធីសាស្ត្រ ដើម្បីយកឈ្នះអារម្មណ៍ភ័យព្រួយ និងទម្លាប់ អាក្រក់

ជំពូក៧៖ ទុកពេលវេលាសម្រាកខ្លះសម្រាប់ខ្លួនអ្នក៖ ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយកភាពរីករាយ

ជំពូក៨៖ កុំបាក់ទឹកចិត្ត៖ ហេតុអ្វីបានជាអ្នកត្រូវតែរក្សាអារម្មណ៍វិជ្ជមាន ទោះបីជាអ្នកជួបបញ្ហាប៉ុនណាក៏ដោយ

ជំពូក៩៖ តាមគម្ពីរ៖ ជំនឿអាចជួយដោះស្រាយបញ្ហារបស់អ្នកបាន

ជំពូក១០៖ រាងកាយ និង វិញាណ៖ មូលហេតុដែលវាសនាគួរតែចូលរួមចំណែកក្នុងការព្យាបាលគ្រប់ទម្រង់នៃរាងកាយរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សលោកនេះកើតមក នរណាៗក៏ត្រូវការពាក្យសរសើរដែរ ។ មនុស្សជាសត្វសង្គមមួយដែលត្រូវការអារម្មណ៍កក់ក្តៅ ប៉ុន្តែផ្ទុយទៅ វិញមនុស្សម្នាក់ៗគិតតែពីខ្លួនគេ ។ ជាលទ្ធផល មនុស្សជាច្រើនទទួល រងការឈឺចាប់ដោយសារតែគេមានអារម្មណ៍ថា សង្គមមិនឲ្យតម្លៃ ឬក៏គ្មាននរណាត្រូវការគេ ។ 

អ្នកសំណាងណាស់ យើងមានវិធីមួយចំនួនដើម្បីឲ្យអ្នកក្លាយជា មនុស្សដែលគួរឲ្យចូលចិត្ត ។ 

ទីមួយ អ្នកត្រូវដឹងថាហេតុផលដែលមានមនុស្សមិនចូលចិត្តអ្នក ព្រោះតែអត្តចរិតរបស់អ្នក ។ អ្នកត្រូវអរគុណ ហើយចាប់ផ្តើមផ្លាស់ ប្តូរអត្តចរិតរបស់អ្នក បើអ្នកចង់ឲ្យអ្នកដទៃសរសើរ អ្នកត្រូវធ្វើជា មនុស្សងាយស្រួលនិយាយគ្នាជាមុនសិន ។

លោក  James A. Farley ដែលជាអតីតប្រធានការិយាល័យ ប្រៃសណីយ៍របស់សហរដ្ឋអាម៉េរិក គឺជាឧទាហរណ៍មួយដ៏ល្អនៃមនុស្សស្រួលនិយាយគ្នា ។ គាត់បានធ្វើឲ្យគេគ្រប់គ្នាស្រឡាញ់ពេញ ចិត្តដោយសារតែគាត់មានអត្តចរិតល្អ ស្តែងចេញឲ្យគ្រប់គ្នាមានអារម្មណ៍ថា គាត់ជាមនុស្ស “ទន់ភ្លន់” “ស្មោះត្រង់” និង​ “រួសរាយរាក់ទាក់” ។ 

ឥលូវនេះសូមគិតបន្តិច មនុស្សម្នាក់ដែលអ្នកស្រឡាញ់ពេញចិត្ត ពួកគេតែងតែនិយាយពីខ្លួនឯង ឬក៏ចាប់អារម្មណ៍មកលើអ្នក?​ ពួកគេ ប្រហែលជាបង្ហាញចំណាប់អារម្មណ៍មកលើអ្នក ហើយអ្នកក៏ត្រូវធ្វើ បែបហ្នឹងដាក់ពួកគេដែរ ។ នៅពេលដែលអ្នកគិតវិជ្ជមានទៅលើអ្នក ដ៏ទៃ វាបង្ហាញថា អ្នកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះពួកគេ ពួកគេនឹងមានអារម្មណ៍ស្និទ្ធស្នាល ហើយចង់ធ្វើជាមិត្តរបស់អ្នក ។ 

ឧទាហរណ៍៖ អ្នកនិពន្ធម្តងនោះបានប្រឹក្សាយោបល់ឲ្យបុរសម្នាក់នៅ គ្លីនិករបស់គាត់ដោយសារតែបុរសនោះមានអារម្មណ៍ថាគ្រប់គ្នាមិនចូលចិត្តគាត់ ។ ក្រោយមកគាត់មើលឃើញថា នេះគឺបណ្តាលមកពីអារម្មណ៍ដែលស្រឡាញ់ខ្លួនឯងហួសហេតុពេក និង អត្តចរិតដែលគិតតែពីខ្លួនឯងជាធំ ។ ដូច្នេះគាត់បានកត់ត្រាទុកទង្វើមួយចំនួនអំពីមនុស្សដែលគាត់បានជួបជារៀងរាល់ថ្ងៃ និងប្រឹងប្រែងបង្កើតការសន្ទនាជាមួយអ្នកទាំងអស់នោះ និងកត់សម្គាល់ពួកគេដោយឡែកពីគ្នា ។ 

ប្តូរពីការចាប់អារម្មណ៍លើខ្លួនឯងជ្រុលហួសហេតុ បែរមកចាប់អារម្មណ៍ លើមនុស្សជុំវិញខ្លួន គាត់ក៏ចាប់ផ្តើមមានគេស្រឡាញ់ ចូលចិត្ត និងសាទរពីអ្នកដទៃ ។ 

អ្នកប្រាកដជានឹងជួបជាមួយមនុស្សខ្លះដែលអ្នកមិនចូលចិត្ត ។ ប៉ុន្តែ បើអ្នកដាក់ចិត្តសិក្សាពីពួកគេ អ្នកនឹងរកឃើញចំណុចល្អ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!