ជំពូក១៖ សៀវភៅបុរាណមួយក្បាលដែលជួយជំរុញទឹក ចិត្តដ៏ខ្លាំងក្លា

ជំពូក២៖ ជឿជាក់លើខ្លួនឯង៖ ការជឿជាក់លើខ្លួនឯង នឹងនាំអ្នកទៅរកភាពជោគជ័យ

ជំពូក៣៖ មានទៅមានមក៖ បើអ្នកយកចិត្តទុកដាក់នឹងអ្នក ដទៃគេក៏យកចិត្តទុកដាក់ចំពោះអ្នកវិញដែរ

ជំពូក៤៖ កុំរស់នៅម្នាក់ឯង៖ អ្នកមិនត្រូវដោះស្រាយបញ្ហា​តែម្នាក់ឯងនោះទេ

ជំពូក៥៖ អត្តចរិត៖ ហេតុអ្វីការគិត គឺជាកូនសោរដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់

ជំពូក៦៖ ធ្វើចិត្តឲ្យស្រស់ស្រាយ កុំព្រួយបារម្ភ៖ វិធីសាស្ត្រ ដើម្បីយកឈ្នះអារម្មណ៍ភ័យព្រួយ និងទម្លាប់ អាក្រក់

ជំពូក៧៖ ទុកពេលវេលាសម្រាកខ្លះសម្រាប់ខ្លួនអ្នក៖ ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយកភាពរីករាយ

ជំពូក៨៖ កុំបាក់ទឹកចិត្ត៖ ហេតុអ្វីបានជាអ្នកត្រូវតែរក្សាអារម្មណ៍វិជ្ជមាន ទោះបីជាអ្នកជួបបញ្ហាប៉ុនណាក៏ដោយ

ជំពូក៩៖ តាមគម្ពីរ៖ ជំនឿអាចជួយដោះស្រាយបញ្ហារបស់អ្នកបាន

ជំពូក១០៖ រាងកាយ និង វិញាណ៖ មូលហេតុដែលវាសនាគួរតែចូលរួមចំណែកក្នុងការព្យាបាលគ្រប់ទម្រង់នៃរាងកាយរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

អារម្មណ៍ចាញ់ប្រៀបអ្នកដ៏ទៃ និងភាពមិនច្បាស់លាស់ គឺជាមេរោគ ដែលមកយាយីផ្លូវអារម្មណ៍របស់អ្នកមិនចេះចប់មិនចេះហើយ ។ មានមនុស្សច្រើនណាស់ដែលមើលកន្លែងណាក៏ឃើញបញ្ហា ពួកគេ យល់ថា វាជារឿងលំបាកខ្លាំងណាស់ ហើយព្យាយាមស្តីបន្ទោសស្ថានការណ៍ កាលៈទេសៈ និងមនុស្សជុំវិញខ្លួនរបស់គេ ជាជាងការ​ប្រឹងប្រែងតស៊ូប្រយុទ្ធជាមួយវា​ ។ 

ពេលខ្លះ វាក្លាយជាការពិត មនុស្សដែលមានអារម្មណ៍ទន់ជ្រាយ និងងាយរងឥទ្ធិពលពីការរិះគន់របស់អ្នកដទៃ លទ្ធផលគឺគេទទួលបានតែ រឿងបរាជ័យ ។ 

ឧទាហរណ៍៖ នៅពេលដែលអ្នកទទួលការងារថ្មីមួយ អារម្មណ៍អ្នកគិតថា អ្នកមិនអាចចុះសម្រុងជាមួយអ្នកដ៏ទៃ ហើយគិតថាគ្មាននរណាចូលចិត្តអ្នក ហើយអ្នកក៏កើតមានអារម្មណ៍សង្ស័យនេះ ។ នៅពេលដែលអារម្មណ៍មន្ទិលសង្ស័យនេះ បានកើតពេញក្នុងខ្លួន អ្នកក៏ចាប់ផ្តើមមានអារម្មណ៍អវិជ្ជមានទៅលើអនាគតរបស់អ្នក វាបាន បង្កើតភាពវិលវល់រហូតដល់អ្នកមានអារម្មណ៍ថាមិនអាចជៀសផុត ។ 

ផ្ទុយទៅវិញ វាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ ប្រសិន បើអ្នកមានជំនឿជឿជាក់លើខ្លួនឯង អ្នកមានអំណាចគ្រប់គ្រាន់ដើម្បី ដុសខាត់ផ្លូវជីវិតរបស់អ្នក តាមអ្វីដែលអ្នកចង់បាន ។ ឧទាហរណ៍៖ អ្នកនិពន្ធបានស្គាល់មនុស្សម្នាក់ គាត់បានបាត់បង់អ្វីៗទាំងអស់ដែលគាត់មាន ប៉ុន្តែក្រោយមកគាត់បានផ្លាស់ប្តូរទៅជាកម្លាំងចិត្ត ហើយបន្តឆន្ទៈទៅមុខ ដោយព្យាយាមនឹកគិតរឿងល្អៗទាំងឡាយដែលគាត់បានធ្វើកន្លងមកក្នុងជីវិត ។ ដោយផ្តោតទៅលើតែរឿងវិជ្ជមានទាំងនេះ ទីបំផុតគាត់ក៏បានផ្លាស់ប្តូរផ្នត់គំនិត ហើយរស់នៅប្រកប ដោយសុខសុភមង្គល ។ 

ដូច្នេះហើយ បើអ្នកចង់ផ្លាស់ប្តូរស្ថានភាពបែបនេះ អ្នកត្រូវតែផ្លាស់ ប្តូរការគិតរបស់អ្នកជាមុនសិន ជាជាងបណ្តែតបណ្តោយទៅតាមព្រេងវាសនា ។ 

ដូចបុរសក្នុងឧទារហណ៍ខាងលើ អ្នកអាចប្រើអំណាចដែលមានក្នុងខ្លួនដើម្បីផ្តោតទៅលើរឿងល្អៗ ហើយជឿជាក់ថា អ្នកនឹងជោគជ័យ នោះអ្នកនឹងអាចជំនះរាល់ឧបសគ្គទាំងឡាយក្នុងជី​វិតបាន ។ 

វិធីមួយដើម្បីធ្វើរឿងនេះ អ្នកត្រូវគិតស្រមៃទៅលើលទ្ធផលជោគ ជ័យ និងអ្វីដែលអាចធ្វើបាន ទន្ទឹមហ្នឹងនោះដែរ អ្នកក៏ត្រូវស្រមៃឲ្យ ឃើញពីបញ្ហាដែរ ។ នៅពេលដែលអ្នកធ្វើការប្រៀបធៀប ហើយបន្ថយបញ្ហានោះឲ្យកាន់តែតូច បន្តិចម្តងៗអ្នកនឹងនឹកឃើញវិធីងាយ ដោះស្រាយបញ្ហានោះជាមិនខាន ។ 

ឧទាហរណ៍៖ អ្នកនិពន្ធសៀវភៅនេះ មានទស្សនាវដ្តីមួយឈ្មោះ  Guideposts  បានជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរមួយ តែក្រោយមកត្រូវបាន ដោះស្រាយដោយវិធីជាក់លាក់មួយគឺ៖ គ្រប់គ្នានៅក្នុងអង្គភាពជឿ ជាក់ថានឹងមានចំនួន Subscriber បន្ថែមកាន់តែច្រើន ។ នេះជាវិធីតែមួយគត់ដែលពួកគេប្រើ ។ ប៉ុន្តែ វាមិនមែនកើតឡើងចេញពីការប្រាថ្នាតែមួយមុខនោះទេ វាក៏កើតចេញពីការពង្រឹងការដឹកនាំរបស់ពួកគេផងដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!