ជំពូក១៖ សៀវភៅបុរាណមួយក្បាលដែលជួយជំរុញទឹក ចិត្តដ៏ខ្លាំងក្លា

ជំពូក២៖ ជឿជាក់លើខ្លួនឯង៖ ការជឿជាក់លើខ្លួនឯង នឹងនាំអ្នកទៅរកភាពជោគជ័យ

ជំពូក៣៖ មានទៅមានមក៖ បើអ្នកយកចិត្តទុកដាក់នឹងអ្នក ដទៃគេក៏យកចិត្តទុកដាក់ចំពោះអ្នកវិញដែរ

ជំពូក៤៖ កុំរស់នៅម្នាក់ឯង៖ អ្នកមិនត្រូវដោះស្រាយបញ្ហា​តែម្នាក់ឯងនោះទេ

ជំពូក៥៖ អត្តចរិត៖ ហេតុអ្វីការគិត គឺជាកូនសោរដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់

ជំពូក៦៖ ធ្វើចិត្តឲ្យស្រស់ស្រាយ កុំព្រួយបារម្ភ៖ វិធីសាស្ត្រ ដើម្បីយកឈ្នះអារម្មណ៍ភ័យព្រួយ និងទម្លាប់ អាក្រក់

ជំពូក៧៖ ទុកពេលវេលាសម្រាកខ្លះសម្រាប់ខ្លួនអ្នក៖ ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយកភាពរីករាយ

ជំពូក៨៖ កុំបាក់ទឹកចិត្ត៖ ហេតុអ្វីបានជាអ្នកត្រូវតែរក្សាអារម្មណ៍វិជ្ជមាន ទោះបីជាអ្នកជួបបញ្ហាប៉ុនណាក៏ដោយ

ជំពូក៩៖ តាមគម្ពីរ៖ ជំនឿអាចជួយដោះស្រាយបញ្ហារបស់អ្នកបាន

ជំពូក១០៖ រាងកាយ និង វិញាណ៖ មូលហេតុដែលវាសនាគួរតែចូលរួមចំណែកក្នុងការព្យាបាលគ្រប់ទម្រង់នៃរាងកាយរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សៀវភៅ  “ឥទ្ធិពលនៃការគិតវិជ្ជមាន” គឺជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅលើកទឹកចិត្តផ្សេងទៀតរបស់សហរដ្ឋអាម៉េរិក ។ ហើយក៏វាជាសៀវភៅមួយក្បាល ក្នុងចំណោមសៀវភៅដំបូងៗដែល ពន្យល់ពីឥទ្ធិពលនៃការផ្លាស់ប្តូរគំនិត ដោយការកើតចេញពីការតាំងចិត្តមិនងាករេ ដែលក្រោយមកវាបានក្លាយទៅជាចំណែកមួយនៃវប្បធម៌ប្រវត្តិសាស្ត្រសម័យថ្មីរបស់សហរដ្ឋអាម៉េរិក ។

សៀវភៅមួយក្បាលនេះ ទទួលបានប្រជាប្រិយភាពដ៏មហាសាល ។វាត្រូវបានលក់ដាច់ជាង ៥លានក្បាល ហើយវាក៏កំពុងតែពេញនិយម ពីសំណាក់មិត្តអ្នកអាន ។ 

ភាពល្បីល្បាញរបស់សៀវភៅនេះមិនអាចបញ្ឈប់អ្នកនិពន្ធពីការសរសេរដេញដោលលើប្រធានបទនេះឡើយ៖ រួមទាំងអំណះអំណាងរបស់អ្នកនិពន្ធ ក៏ដូចជាវិធីសាស្ត្ររបស់គាត់សម្រាប់បង្ហាញថាព័ត៌មានដែលគាត់លើកឡើងត្រឹមត្រូវបំផុត និងនៅតែបន្តធ្វើបែបនេះតទៅទៀត ។ 

មនុស្សជាច្រើននៅតែសរសើរមិនដាច់ពីមាត់ពីអត្តន័យសុីជម្រៅដែលប្រកបដោយទស្សនៈអប់រំ និងវិធីធ្វើឲ្យមនុស្សគិតរកផ្លូវវិជ្ជមាន ។ ជីវិតរបស់ពួកគេមានការផ្លាស់ប្តូរ និងទទួលបានផលវិជ្ជមានជាខ្លាំងក្រោយពីគេបានអនុវត្តវិធីសាស្ត្រដែលមានចែងក្នុងសៀវភៅនេះ ។ 

បើទោះជាអ្នកមិនយល់ស្របតាមការអះអាងរបស់អ្នកនិពន្ធទាំង ស្រុងក៏ដោយ តែមិនថ្វីទេយ៉ាងហោចណាស់សៀវភៅសង្ខេបមួយក្បាលនេះនឹងបង្ហាញគំនិតសំខាន់៣ គឺ៖ “ការជឿជាក់លើខ្លួនឯង ការផ្តោតលើលទ្ធផលវិជ្ជមាន និងការទទួលបានការសរសើរពីមនុស្សជុំវិញខ្លួន” ពិតជាមានសារៈសំខាន់ដើម្បីឲ្យអ្នកមានជីវិតដ៏រីករាយ និងប្រកបដោយសុខភាពល្អ ។ 

  1. របៀបនៃការគិតជះឥទ្ធិពលមកលើតថភាពជីវិតពិតរបស់អ្នក 
  2. ការដើរផ្សងព្រេង និងដើរកម្សាន្តក្នុងព្រៃអាចជួយដោះស្រាយបញ្ហាក្នុងជីវិតសុីវិល័យនេះបាន
  3. ការមានជំនឿក្នុងខ្លួនអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីគោលដៅ
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!