ជំពូក១៖ មូលហេតុដែលអ្នកមិនចាំបាច់រៀនអនុណ្ឌិត ដើម្បីចេញរកស៊ីជោគជ័យ អ្នកគ្រាន់តែដឹងនូវគន្លឹះ សំខាន់ៗមួយចំនួនតែប៉ុណ្ណោះ

ជំពូក២៖ សាលាធុរកិច្ច៖ ថ្លៃខ្ពស់កប់ពពក ហើយឱកាសជោគជ័យមិនសម នឹងតម្លៃដែលអ្នកចំណាយ នោះឡើយ

ជំពូក៣៖ គំនិតអាជីវកម្មល្អបំផុត គឺត្រូវធ្វើឲ្យមានតុល្យភាពគ្នារវាងប្រាក់ចំណេញ និងចំណង់ចំណូលចិត្ត

ជំពូក៤៖ យកទុនវិនិយោគបង្កើនផលចំណេញទ្វេដង អាចជាផលតបស្នងដ៏គាប់ប្រសើរ ប៉ុន្តែវាក៏មានភាពប្រ ថុយប្រថានខ្ពស់ដែរ

ជំពូក៥៖ យើងទាំងអស់គ្នាមានតម្រូវការ ហើយផលិតផល មួយដែលយើងពេញចិត្តវានឹងលក់ដាច់

ជំពូក៦៖ ផលិតផលល្អទាមទារឲ្យមានការធ្វើទីផ្សារឲ្យស័ក្ដិសម

ជំពូក៧៖ ទោះបីជាអតិថិជនមានភាពស្ទាក់ស្ទើរ ប៉ុន្តែមានវិធី ច្រើនណាស់ដែលនឹងធ្វើឲ្យពួកគេសម្រេចចិត្តទិញ

ជំពូក៨៖ ការស្រាវជ្រាវក្នុងកិច្ចការចរចា វាជួយឲ្យអ្នកបានត្រៀមខ្លួនជាមុន

ជំពូក៩៖ មេដឹកនាំល្អ ជាអ្នកដែលមានទំនាក់ទំនងល្អ

ជំពូក១០៖ ប្រើពេលវេលារបស់អ្នកឲ្យកាន់តែមាន ប្រសិ ទ្ធភាព អ្នកត្រូវតែយកចិត្តទុកដាក់លើសុខភាពរាងកាយរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ឥលូវនេះអ្នកបានដឹងស្រាប់ហើយថា អ្នកចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីរៀនយកអនុបណ្ឌិត តោះចាប់ផ្តើមរៀនពីអាជីវ កម្មឥលូវនេះ វាគឺជាអាជីវកម្មរបស់អ្នក ។ តើអ្នកចង់បើកក្រុមហ៊ុនអ្វី? អ្នកប្រហែលជាគិតថា វិស័យបច្ចេកវិទ្យា គឺកំពុងតែផ្ទុះឡើង ចាប់ផ្តើមអាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យា គឺជាគំនិតឆ្លាតវៃ ។ ប៉ុន្តែ តើធ្វើដូចម្ដេត បើអ្នកស្អប់មុខវិជ្ជានេះខ្លាំង? 

ទាំងនេះ គឺជាការពិតដែលមនុស្សភាគច្រើនគួរតែស្វែងយល់ ។ អាជីវកម្មរបស់អ្នកនឹងមិនស្ថិតស្ថេរយូរអង្វែងទេ បើអ្នកផ្តោតតែទៅ លើប្រាក់ចំណេញតែមួយមុខ ។ ទោះបីជាចុងក្រោយវានឹងដំណើរ ការទៅដោយខ្លួនឯង អាជីវកម្មរបស់អ្នកត្រូវការពេលវេលាធ្វើការរាប់សិបម៉ោង និងចំណាយប្រាក់យ៉ាងច្រើនដើម្បីចាប់ផ្តើមវា ។ 

ឧទាហរណ៍៖ ដើម្បីជួលមនុស្សឲ្យធ្វើកិច្ចការដែលអ្នកមិនចូលចិត្ត ដូចជាផ្នែកធនធានមនុស្ស និងចាត់ចែងប្រាក់ខែបុគ្គលិក អ្នកត្រូវធ្វើវាយ៉ាងលំបាករហូតដល់ប៉ុន្មានឆ្នាំឯន៎ុះ ។  ប្រសិនបើអ្នកនៅទីនេះចាប់ផ្តើមអាជីវកម្មព្រោះតែផលចំណេញ គឺអ្នកនឹងឃើញថាអ្នកត្រូវភាពអត់ធ្មត់យ៉ាងខ្លាំងដើម្បីដើរដល់ចំណុចនេះ? អ្នកប្រហែលជាមិនអាចបន្តដំណើរទៅមុខរួចទេមើលទៅ ។ 

ប៉ុន្តែ ចុះបើអ្នកចាប់ផ្តើមអាជីវកម្មមួយដែលអ្នកចូលចិត្ត អ្នកមិនមែនគ្រាន់តែធ្វើវាលំៗនោះទេ ប៉ុន្តែអ្នកត្រូវតែចូលរួមធ្វើការសម្រេចចិត្តផ្សេងៗទៅលើជោគវាសនារបស់វា ។  ប្រសិនបើអ្នកស្គាល់ច្បាស់ពីតម្រូវការទីផ្សារជាក់ស្តែង អ្នកអាចនឹងមានសមត្ថភាពសម្រេចចិត្តបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលមួយពោរពេញដោយភាពទាក់ ទាញហើយអាចយកឈ្នះគូប្រកួតប្រជែងរបស់អ្នកទៀតផង ។

ឥលូវសូមលើកឧទាហរណ៍ថា អ្នកធ្លាប់លេងនៅក្នុងក្រុមកីឡាមួយ ។ អ្នកប្រហែលជាត្រូវបានគេតែងតាំងមុខតំណែងមួយដើម្បីជ្រើស រើស “តើផលិតផលមួយណា ដែលត្រូវជាទីពេញនិយមរបស់ក្រុមអ្នកកីឡា”  ព្រោះវាជំរុញឲ្យអ្នកយល់កាន់តែច្បាស់ពីភាពចាំបាច់ទោះ បីជាវិស័យបច្ចេកវិទ្យាកំពុងតែផ្ទុះ ក៏ប៉ុន្តែចំណង់ចំណូលចិត្តរបស់អ្នក គឺនៅផ្នែកកីឡា ។ 

បើមិនអ៊ីចឹងទេ អ្នកប្រហែលជានឹងរំភើបចំពោះគំនិតបច្ចេកវិទ្យាអ្វី មួយដែលនឹងធ្វើឲ្យអ្នកយល់ច្រឡំ ។ 

សាកស្រមៃពីទីក្រុងដ៏តូចមួយដែលជាកន្លែងមានអ្នកសិល្បៈងប់ងល់នឹងអាជីពរបស់គេជាច្រើន ហើយដាក់តាំងពិពណ៌ផលិតផលសិល្បៈទាំងគ្មានតម្រូវការទីផ្សារខ្ពស់ផង ។  ប្រសិនបើអ្នកជាអ្នកយល់ដឹងពីសិល្បៈច្បាស់លាស់ដែរ អ្នកប្រហែលជាមិនសូវចាប់អារម្មណ៍ពីការតាំងពិពណ៌នេះទេ អ្នកប្រហែលជាស្វែងរកសារមន្ទីរនៅក្បែរនោះជំនួសវិញ ។ ច្បាស់ណាស់ថា នេះប្រាកដជាបទពិសោធមួយដ៏ល្អសម្រាប់អ្នក ប៉ុន្តែវាមិនមានជាគំនិតអាជីវកម្មមួយដែលគេអាចជឿ ជាក់បាននោះទេ ។ វាជាការឈឺចាប់មួយដែលអ្នកតាំងពិពណ៌សីល្បៈ ពិបាកនឹងទទួលយក ។ 

ប៉ុន្តែសូមត្រឡប់មកនិយាយអំពី បើអ្នកមិនមែនជាអ្នកគាំទ្រសិល្បៈទេ អ្នកជាសហគ្រិនបច្ចេកវិទ្យា ។ ឧទាហរណ៍ថា អ្នករកឃើញដៃគូម្នាក់ ដែលមានចិត្តគំនិតដូចគ្នា ដើម្បីចាប់ផ្តើមអាជីវកម្ម ។ សំណួរសួរថា “តើអ្នកជ្រៀតចូលទីផ្សារយ៉ាងដូចម្តេច?” បន្ទាប់មកត្រូវសួរសំណួរមួយទៀតថា៖ តើមានផ្លូវកាត់ណាមួយដែលអាចឲ្យអ្នករកលុយបានតាមអ្វីដែលអ្នកត្រូវការដែរ ឬទេ? សូមបន្តអាននូវវគ្គបន្ទាប់ទៀត! 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!