ជំពូក១៖ មូលហេតុដែលអ្នកមិនចាំបាច់រៀនអនុណ្ឌិត ដើម្បីចេញរកស៊ីជោគជ័យ អ្នកគ្រាន់តែដឹងនូវគន្លឹះ សំខាន់ៗមួយចំនួនតែប៉ុណ្ណោះ

ជំពូក២៖ សាលាធុរកិច្ច៖ ថ្លៃខ្ពស់កប់ពពក ហើយឱកាសជោគជ័យមិនសម នឹងតម្លៃដែលអ្នកចំណាយ នោះឡើយ

ជំពូក៣៖ គំនិតអាជីវកម្មល្អបំផុត គឺត្រូវធ្វើឲ្យមានតុល្យភាពគ្នារវាងប្រាក់ចំណេញ និងចំណង់ចំណូលចិត្ត

ជំពូក៤៖ យកទុនវិនិយោគបង្កើនផលចំណេញទ្វេដង អាចជាផលតបស្នងដ៏គាប់ប្រសើរ ប៉ុន្តែវាក៏មានភាពប្រ ថុយប្រថានខ្ពស់ដែរ

ជំពូក៥៖ យើងទាំងអស់គ្នាមានតម្រូវការ ហើយផលិតផល មួយដែលយើងពេញចិត្តវានឹងលក់ដាច់

ជំពូក៦៖ ផលិតផលល្អទាមទារឲ្យមានការធ្វើទីផ្សារឲ្យស័ក្ដិសម

ជំពូក៧៖ ទោះបីជាអតិថិជនមានភាពស្ទាក់ស្ទើរ ប៉ុន្តែមានវិធី ច្រើនណាស់ដែលនឹងធ្វើឲ្យពួកគេសម្រេចចិត្តទិញ

ជំពូក៨៖ ការស្រាវជ្រាវក្នុងកិច្ចការចរចា វាជួយឲ្យអ្នកបានត្រៀមខ្លួនជាមុន

ជំពូក៩៖ មេដឹកនាំល្អ ជាអ្នកដែលមានទំនាក់ទំនងល្អ

ជំពូក១០៖ ប្រើពេលវេលារបស់អ្នកឲ្យកាន់តែមាន ប្រសិ ទ្ធភាព អ្នកត្រូវតែយកចិត្តទុកដាក់លើសុខភាពរាងកាយរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ចង់ទៅរៀនធ្វើអាជីវកម្ម ប៉ុន្តែអ្នកមិនដឹងថា ត្រូវចាប់ផ្តើមរៀននៅកន្លែងណា? សាលាធុរកិច្ចហាក់បីដូចជាកន្លែងមួយដ៏ទាក់ទាញ ជាកន្លែងមួយដែលផ្តល់ចំណេះដឹង និងទំនាក់ទំនងផ្សេងៗដល់អ្នក ប៉ុន្តែតើវាពិតជាកន្លែងតែមួយគត់ ដែលធ្វើឲ្យអ្នកជោគជ័យលើផ្នែកអាជីវកម្មមែនដែរឬទេ? 

តើវាត្រូវតែអញ្ចឹងមែនទេ? បើមិនអញ្ចឹងទេ ហេតុអ្វីបានជាមានមនុស្សជាច្រើនចំណាយលុយសន្ធឹកសន្ធាប់ដើម្បីទៅរៀនយក អនុ បណ្ឌិត? សាលាធុរកិច្ចមានតម្លៃថ្លៃណាស់ វាជាការពិត តើវាពិតទេ ដែលមេរៀន ១៥មុខវិជ្ជា នៃកម្មវិធីសិក្សានៅថ្នាក់អនុបណ្ឌិតមានតម្លៃរហូត ដល់ ៥៣,២០៨ដុល្លារ ក្នុងមួយឆ្នាំ ។ នេះនៅមិនទាន់រាប់បញ្ចូលទាំងថ្លៃការប្រាក់ប្រាក់កម្ចី និងការចាយវាយលើការរស់នៅផង ។ 

ឥលូវយើងនឹងបកស្រាយពីសាលា ធុរកិច្ចអនុបណ្ឌិតចំនួន ៨ ដែល មានខ្ទង់ចំណាយរហូតដល់ជិត ៣០ម៉ឺនដុល្លារ​ ។ 

ចាំបន្តិច!!! អ្នកប្រហែលគិតថា មិនមែនគ្រប់សាលាធុរកិច្ចទាំងអស់ សុទ្ធតែមានតម្លៃថ្លៃដល់ថ្នាក់ហ្នឹងទេ!​ ពិតណាស់!​ ប៉ុន្តែស្ទើរតែគ្រប់សិស្សនិស្សិតទាំងអស់ដែលកាន់សញ្ញាបត្រអនុបណ្ឌិតមានបំណុលរហូត ដល់ ៤១,៦៨៧ដុល្លារ (ម្តងទៀតនេះមិនទាន់ធ្វើបញ្ជីលម្អិតពីការចំណាយផ្សេងៗផង) ។ 

យល់ព្រម!​ សាលាធុរកិច្ចពិតជាត្រូវចំណាយច្រើនមែន ។ តើបទពិសោធនៃកម្មវិធីអប់រំនេះ ពិតជាមានតម្លៃពិតប្រាកដមែនឬ? ចម្លើយដ៏ខ្លី គឺមិនដូច្នោះទេ!!!

សម្រាប់គោលដៅវែងឆ្ងាយ សញ្ញាបត្រអនុបណ្ឌិតគ្មានសារៈសំខាន់អ្វីទាំងអស់ក្នុងអាជីពការងាររបស់អ្នក ។ បើវាពិតជាអញ្ចឹង សញ្ញបត្រអនុបណ្ឌិតធុរកិច្ចរដ្ឋបាលប្រហែលជាផ្សាភ្ជាប់ជាមួយកម្រិតវាស់វែង នៃភាពជោគជ័យ ដូចជាតម្តើងប្រាក់ខែខ្ពស់ តែងតាំងតំណែងខ្ពស់ជាមុន ។ល។ ប៉ុន្តែការពិត វាមិនដូច្នោះទេ ។ 

អ្នកស្រាវជ្រាវនៅសាលាសកលវិទ្យាល័យ ហាវឺដ និងសកលវិទ្យា ល័យ វ៉ាស៊ីនតោន បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទ “អនុបណ្ឌិត” នេះ ។ ពួកគេបាន វិភាគទិន្ន័យជាង ៤០ឆ្នាំ ហើយពួកគេបានរកឃើញថា វាគ្មានជាប់ពាក់ព័ន្ធអ្វីទាំងអស់រវាងភាពជោគជ័យក្នុងអាជីវកម្ម និងក្រដាសមួយសន្លឹកដែលបញ្ជាក់ពីកម្រិតសិក្សាអនុបណ្ឌិតនោះទេ ។ មិនថាអ្នកបញ្ចប់ការសិក្សាផ្លូវកាត់ ឬតាមក្រឹត្យក្រមនៃចំណាត់ថ្នាក់ក៏ដោយ ។ 

ចុះបើសាលាធុរកិច្ចមិនអាចជួយឲ្យអាជីវកម្មអ្នករីកចម្រើន តើអ្វីដែលអាចជួយបាន? មែនទែនទៅ អ្នកអាចរៀនសូត្របានយ៉ាងច្រើន ពីពិសោធ និងតាមរយៈការសិក្សាស្រាវជ្រាវខ្លួនឯង ឬចេញពីសៀវភៅមួយក្បាលនេះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!