ជំពូក១៖ មូលហេតុដែលអ្នកមិនចាំបាច់រៀនអនុណ្ឌិត ដើម្បីចេញរកស៊ីជោគជ័យ អ្នកគ្រាន់តែដឹងនូវគន្លឹះ សំខាន់ៗមួយចំនួនតែប៉ុណ្ណោះ

ជំពូក២៖ សាលាធុរកិច្ច៖ ថ្លៃខ្ពស់កប់ពពក ហើយឱកាសជោគជ័យមិនសម នឹងតម្លៃដែលអ្នកចំណាយ នោះឡើយ

ជំពូក៣៖ គំនិតអាជីវកម្មល្អបំផុត គឺត្រូវធ្វើឲ្យមានតុល្យភាពគ្នារវាងប្រាក់ចំណេញ និងចំណង់ចំណូលចិត្ត

ជំពូក៤៖ យកទុនវិនិយោគបង្កើនផលចំណេញទ្វេដង អាចជាផលតបស្នងដ៏គាប់ប្រសើរ ប៉ុន្តែវាក៏មានភាពប្រ ថុយប្រថានខ្ពស់ដែរ

ជំពូក៥៖ យើងទាំងអស់គ្នាមានតម្រូវការ ហើយផលិតផល មួយដែលយើងពេញចិត្តវានឹងលក់ដាច់

ជំពូក៦៖ ផលិតផលល្អទាមទារឲ្យមានការធ្វើទីផ្សារឲ្យស័ក្ដិសម

ជំពូក៧៖ ទោះបីជាអតិថិជនមានភាពស្ទាក់ស្ទើរ ប៉ុន្តែមានវិធី ច្រើនណាស់ដែលនឹងធ្វើឲ្យពួកគេសម្រេចចិត្តទិញ

ជំពូក៨៖ ការស្រាវជ្រាវក្នុងកិច្ចការចរចា វាជួយឲ្យអ្នកបានត្រៀមខ្លួនជាមុន

ជំពូក៩៖ មេដឹកនាំល្អ ជាអ្នកដែលមានទំនាក់ទំនងល្អ

ជំពូក១០៖ ប្រើពេលវេលារបស់អ្នកឲ្យកាន់តែមាន ប្រសិ ទ្ធភាព អ្នកត្រូវតែយកចិត្តទុកដាក់លើសុខភាពរាងកាយរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលដែលគេនិយាយដល់រឿងអាជីវកម្ម មនុស្សភាគច្រើនតែង តែគិតដល់ការចាប់ផ្តើមជាផ្លូវការដូចជា៖ សញ្ញាបត្រខ្ពស់ ជាអ្នករៀនសូត្រជ្រៅជ្រះ ឬក៏ដើមទុនច្រើនសន្ធឹកសន្ធាប់ដើម្បីចាប់ផ្តើមអាជីវ កម្មមួយ ។ 

អ្វីៗដែលអ្នកយល់ឃើញនេះ គឺពិតជាមិនត្រឹមត្រូវនោះទេ!

អ្នកមិនចាំបាច់យកសញ្ញាបត្រអនុបណ្ឌិត ឬក៏លុយឈ្នះឆ្នោតផ្សង សំណាង ដើម្បីចាប់ផ្តើមអាជីវកម្ម ឬពង្រីកអាជីវកម្មមួយដែលអ្នកមានស្រាប់នោះទេ ។ អ្វីដែលអ្នកត្រូវការ គឺការយល់ដឹងពីមូលដ្ឋានគ្រឹះ និងការណែនាំមួយចំនួនតែប៉ុណ្ណោះ ។ ឧទាហរណ៍៖ អ្នកជំនួញខ្លាំង ដឹងពីរបៀបចរចាប៉ុន្តែអ្នកមិនចាំបាច់ត្រូវរៀនឲ្យគ្រប់មួយឆមាសដើម្បីស្វែងយល់ពីវានោះទេ (សូមអានសៀវភៅសង្ខេបនេះបន្ថែមទៀត) ។ 

សៀវភៅរៀនអនុបណ្ឌិតនៅផ្ទះ គឺជាសៀវភៅមួយក្បាលសម្រាប់អ្នកគ្រប់គ្នាដែលចាប់អារម្មណ៍នឹងអាជីវកម្ម ។ 

ក្នុងសៀវភៅសង្ខេបនេះ អ្នកនឹងរៀនអំពី៖ 

  1. ហេតុអ្វីបានជាការរៀនអនុបណ្ឌិតនៅសាលា គឺជាការខ្ជះខ្ជាយប្រាក់កាស និងពេលវេលា 
  2. របៀបដែលបញ្ជាក់ថាតើគំនិតអាជីវកម្មរបស់អ្នកល្អ ឬក៏មិនល្អ
  3. របៀបខ្ចីប្រាក់ដើម្បីបង្កើនប្រាក់ចំណេញដល់អាជីវកម្មរបស់អ្នក 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!