ជំពូក១៖ តើព្រះអាទិត្យនឹងអស្ដង្គតនៅទិសខាងលិចមែនឬទេ?

ជំពូក២៖ ប្រជាជនប្រទេសលោកខាងកើតដែលជាអ្នកមានជាន់ថ្មី កំពុងប្រមូលទិញវត្ថុដែលមានតម្លៃរបស់ប្រទេសលោកខាងលិច និងកំពុងអង្រួនវិស័យទេសចរណ៍ពិភពលោក

ជំពូក៣៖ នៅពេលដែលបស្ចិមប្រទេសកំពុងងាកទៅរកភាពឯកោនៃនយោបាយសេដ្ឋកិច្ច ប្រទេសលោកខាងកើតកំពុងចាប់យកភាពជាដៃគូពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចជំនួស

ជំពូក៤៖ ប្រទេសចិនកំពុងផ្តល់ហិរញ្ញប្បទានដល់ផ្លូវសូត្រថ្មីក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្ម និងបង្ហាញឥទ្ធិពល

ជំពូក៥៖ ដោយអត្រានៃជនបរទេសដែលបានក្លាយជាម្ចាស់នៃក្រុមហ៊ុនល្បីៗនៅអាម៉េរិកកាន់តែកើនឡើង អាម៉េរិកកំពុងស្តីបន្ទោសចិន

ជំពូក៦៖ ជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ាកំពុងផ្ដល់ភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងលក់អាវុធនាពេលអនាគតរបស់អាម៉េរិក

ជំពូក៧៖ ភាពមិនចុះសម្រុងគ្នារបស់អឺរ៉ុប ធ្វើឲ្យចិនបង្កើតមិត្តថ្មីៗ និងរាយឥទ្ធិពលលើសហគមន៍អឺរ៉ុប

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅទូទាំងសាកលលោកខាងលិច រដ្ឋាភិបាល និងអ្នកបោះឆ្នោតទូទៅកំពុងងាកទៅរកនយោបាយជាតិនិយម និងបានកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចលោកខាងលិចយ៉ាងសកម្ម ។ គ្រាន់តែពិចារណាទៅលើពាក្យស្លោកនៃការឃោសនាការបោះឆ្នោតឆ្នាំ២០១៦ របស់លោកដូណាល់ត្រាំគឺ “អាម៉េរិកគឺជាអតិភាព (America First)” ដែលជាការប្ដេជ្ញាធ្វើឲ្យសហរដ្ឋអាម៉េរិកផ្តាច់ខ្លួនចេញពីពិភពលោក ។ ហើយប្រហែលជាសញ្ញាដ៏ធំបំផុតមួយនៃការបែងចែកអឺរ៉ុបខាងលិចគឺ Brexit៖ ការសម្រេចចិត្តនៅឆ្នាំ ២០១៦ របស់ចក្រភពអង់គ្លេសក្នុងការបែរខ្នងដាក់ប្រទេសជិតខាង និងចាកចេញពីសហភាពអឺរ៉ុប ។

ខណៈពេលដែលមហាអំណាចលោកខាងលិចបានបែកបាក់គ្នា និងផ្ដាច់ខ្លួនឯងឲ្យនៅឯកោ ភាគច្រើននៃប្រទេសនៅប៉ែកបូព៌ាបានអនុវត្តផ្ទុយពីនេះដោយស្ងាត់ៗ គឺពួកគេបានពង្រឹងចំណងមិត្តភាពរវាងប្រទេសជាច្រើន ការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស្វែងរកដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមកចំពោះបញ្ហាប្រឈមរួមគ្នា ។

យើងអាចមើលឃើញពីរបៀបដែលរដ្ឋជាច្រើនដែលស្ថិតនៅតាមបណ្តោយផ្លូវសូត្រប្រវត្តិសាស្ត្រនៅអាស៊ីកណ្តាលបានសហការគ្នាក្នុងរយៈពេលថ្មីៗនេះ ។ នៅឆ្នាំ២០១៧ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) និងប្រទេសតូកមិននីស្ថាន (Turkmenistan) បានសម្ភោធស្ពានថ្មីមួយនៅលើដងទន្លេអាម៉ាដារី (Amu Darya River) ដែលជាផ្លូវប្រសព្វដ៏សំខាន់រវាងប្រទេសទាំងពីរ ។ ស្ពាននេះអាចតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ និងបើកលទ្ធភាពឲ្យមានពាណិជ្ជកម្មថ្មីគួរឲ្យចាប់អារម្មណ៍ ។

ការដោះដូរគ្នាកំពុងតែកើនឡើងនៅក្នុងប្រទេសដទៃទៀតដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសូត្រនេះផងដែរ ។

ឧទាហរណ៍ ការធ្វើពាណិជ្ជកម្មរវាងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) និងប្រទេសកាហ្សាក់ស្ថាន (Kazakhstan) បានកើនឡើងជាង ៣០ភាគរយក្នុងឆ្នាំ២០១៧ និងកើនឡើងទ្វេដងរវាងប្រទេសតាហ្ស៊ីគីស្ថាន (Tajikistan) និងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) នៅពាក់កណ្តាលឆ្នាំ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ និយាយម្យ៉ាងទៀត នៅពេលដែលប្រទេសមហាអំណាចលោកខាងលិចកំពុងត្រៀមដាក់ពន្ធពាណិជ្ជកម្ម និងការរិតបន្ដឹងព្រំដែនកាន់តែខ្លាំងជាមួយប្រទេសជិតខាងរបស់ខ្លួន ប្រទេសលោកខាងកើតបានផ្តោតលើការបើកចំហលទ្ធភាពសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ។

លើសពីនេះទៀត ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាចសម្រេចទៅបានដោយស្ថាប័នសេដ្ឋកិច្ចពហុភាគីសំខាន់ៗដែលបានព្យាយាមបង្កើនកិច្ចសន្ទនា និងធ្វើឲ្យមានទំនាក់ទំនងរវាងប្រទេសនានាកាន់តែស៊ីជម្រៅ ។

ឧទាហរណ៍ សមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership) រួមមាន ប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសកូរ៉េខាងត្បូង ចិន ឥណ្ឌា និងជប៉ុន ។ រួមបញ្ចូលគ្នា ប្រទេសទាំងនេះមានចំនូលប្រជាជនសរុប (GDP) ប្រហែល ៣០ទ្រីលានដុល្លារ ហើយភាពជាដៃគូមានប្រជាជនចំនួន ៣,៥ពាន់លាននាក់ ។  អរគុណទៅដល់ការងាររបស់ស្ថាប័នមួយនេះ ការចរចាជាច្រើនកំពុងដំណើរការដើម្បីបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចទូលំទូលាយរវាងគ្រប់ភាគីទាំងអស់នៅក្នុងកិច្ចប្រជុំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ។ ប្រសិនបើការចរចាទាំងនេះទទួលបានជោគជ័យ វានឹងនាំឲ្យមាននូវអ្វីដែលអ្នកសេដ្ឋកិច្ចហៅថាជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។ និយាយម្យ៉ាងទៀត ខណៈពេលដែលអឺរ៉ុប និងអាម៉េរិកកំពុងព្យាយាមធ្វើឲ្យអន្តរាគមន៍ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេដោយបោះឆ្នោតគាំទ្រការដកខ្លួនរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) និងលោកដូណាល់ត្រាំ ប្រទេសលោកខាងកើតកំពុងបង្កើតសម្ព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!