ជំពូក១៖ តើព្រះអាទិត្យនឹងអស្ដង្គតនៅទិសខាងលិចមែនឬទេ?

ជំពូក២៖ ប្រជាជនប្រទេសលោកខាងកើតដែលជាអ្នកមានជាន់ថ្មី កំពុងប្រមូលទិញវត្ថុដែលមានតម្លៃរបស់ប្រទេសលោកខាងលិច និងកំពុងអង្រួនវិស័យទេសចរណ៍ពិភពលោក

ជំពូក៣៖ នៅពេលដែលបស្ចិមប្រទេសកំពុងងាកទៅរកភាពឯកោនៃនយោបាយសេដ្ឋកិច្ច ប្រទេសលោកខាងកើតកំពុងចាប់យកភាពជាដៃគូពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចជំនួស

ជំពូក៤៖ ប្រទេសចិនកំពុងផ្តល់ហិរញ្ញប្បទានដល់ផ្លូវសូត្រថ្មីក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្ម និងបង្ហាញឥទ្ធិពល

ជំពូក៥៖ ដោយអត្រានៃជនបរទេសដែលបានក្លាយជាម្ចាស់នៃក្រុមហ៊ុនល្បីៗនៅអាម៉េរិកកាន់តែកើនឡើង អាម៉េរិកកំពុងស្តីបន្ទោសចិន

ជំពូក៦៖ ជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ាកំពុងផ្ដល់ភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងលក់អាវុធនាពេលអនាគតរបស់អាម៉េរិក

ជំពូក៧៖ ភាពមិនចុះសម្រុងគ្នារបស់អឺរ៉ុប ធ្វើឲ្យចិនបង្កើតមិត្តថ្មីៗ និងរាយឥទ្ធិពលលើសហគមន៍អឺរ៉ុប

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅសតវត្សរ៍មុនៗ ប្រជាជនអង់គ្លេសដែលជាអ្នកមានទ្រព្យស្តុកស្តម្ភជាច្រើនបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗជាច្រើនដូចជា ទីក្រុងរ៉ូម និងទីក្រុងវេននីស (Venice) របស់ប្រទេសអ៊ីតាលីដែលជាផ្នែកមួយនៃប្រពៃណីនៃការធ្វើដំណើរកម្សាន្តដ៏អស្ចារ្យរបស់ពិភពលោកដែលត្រូវបានគេហៅថាជាដំណើរកម្សាន្តវង់ធំ (Grand Tour) ។ អំឡុងពេលកំពុងស្នាក់នៅបរទេស ពួកគេតែងតែប្រមូលទិញយកវត្ថុមានតម្លៃដែលបញ្ជាក់ពីវប្បធម៌ក្នុងស្រុករបស់ប្រទេសទាំងនោះ ដើម្បីនាំយកទៅប្រទេសអង់គ្លេសវិញ ។  វត្ថុមានតម្លៃដែលមានដូចជា រូបចម្លាក់ រូបគំនូរ និងគ្រឿងសង្ហារិមប្រណិតៗ ត្រូវបានពួកគេទិញ និងដឹកជញ្ជូនយកមកផ្ទះនៅពេលដែលពួកគេត្រឡប់មកវិញ ។ ប៉ុន្តែ ហេតុអ្វីបានពួកគេអាចមានសមត្ថភាពទិញយកវត្ថុមានតម្លៃទាំងអស់នេះបាន? គ្រាន់តែដោយសារសមិទ្ធិផលយោធា និងពាណិជ្ជកម្មបានប្រែក្លាយប្រទេសអង់គ្លេសទៅជាមហាអំណាចមួយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភទូទាំងពិភពលោក។

ប៉ុន្តែនៅដើមសតវត្សរ៍ទី២០ អ្វីៗគ្រប់យ៉ាងបានប្រែប្រួល ។ តំបន់អំណាចសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរទិសដៅពីលិចទៅកើត ។  ហេតុដូច្នេះហើយ ការប្រមូលទិញវត្ថុមានតម្លៃពីក្រៅប្រទេសគឺនៅតែបន្តកើតមាន ប៉ុន្តែអ្នកទិញទាំងអស់នោះគឺមិនមែនជាជនជាតិអង់គ្លេសទៀតទេ ។ ផ្ទុយទៅវិញ ពួកគេជាប្រជាជនអ្នកមានមកពីប្រទេសផ្សេងៗដូចជា ចិន និងរុស្ស៊ីទៅវិញ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ វត្ថុមានតម្លៃនាពេលបច្ចុប្បន្នរបស់ពួកឥស្សរជនដែលមិនមែនជាប្រជាជនមកពីបស្ចិមប្រទេស គឺជាការប្រកួតបាល់ទាត់ពិភពលោក ដែលត្រូវដឹកមុខដោយប្រទេសកាតា និងប្រទេសរុស្ស៊ី ព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលត្រូវបានធ្វើឡើងនៅសូជី ប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៤ ក៏ដូចជាវិចិត្រសាលសិល្បៈបស្ចិមប្រទេសដ៏អស្ចារ្យក៏មានទីតាំងនៅក្នុងប្រទេសរុស្ស៊ីផងដែរ ។ ឧទាហរណ៍ នៅពេលដែលសារមន្ទីរលូហ្វ (Louvre) មានបំណងចង់បើកសាខាថ្មីរបស់ខ្លួន ពួកគេមិនបានជ្រើសរើសយកទីក្រុងប៉ារីសទេ ពួកគេបានជ្រើសរើសយកទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមទៅវិញ (Abu Dhabi, United Arab Emirates) ។  សារមន្ទីរ Victoria និង Albert នៅទីក្រុងឡុងដ៍បានរៀបចំសាងសង់នៅទីក្រុង Shenzhen ប្រទេសចិន នៅពេលដែលពួកគេសម្រេចថា នឹងត្រូវដាក់ទីតាំងសារមន្ទីរថ្មីរបស់ខ្លួននៅឯណា ។

ហើយការទិញប្រមូលយកវត្ថុមានតម្លៃកើតមានមិនឈប់ឈរនៅទីនោះទេ ។ ហាងអង់គ្លេសល្បីៗនៅលើពិភពលោក ដូចជាហាងលក់គ្រឿងប្រណិត Harrods និងហាងលក់ប្រដាប់ក្មេងលេង Hamleys ក៏ដូចជាកាសែតដែលមានឥទ្ធិពលដូចជា London’s Evening Standard ជាដើម សុទ្ធតែស្ថិតក្នុងដៃរបស់ម្ចាស់ដែលជាជនជាតិអារ៉ាប់ រុស្ស៊ី ឬជនជាតិចិន ។

គួរឲ្យចាប់អារម្មណ៍ណាស់ ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសលោកខាងកើតបន្សល់នូវផលវិបាកជាច្រើនទៀតដែលនឹងប៉ះពាល់ដល់បស្ចិមប្រទេសច្រើនជាងគ្រាន់តែការបាត់បង់ភាពជាម្ចាស់នៃក្រុមហ៊ុនល្បីៗរបស់ពួកគេ ។

ឧទាហរណ៍ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ មានការកើនឡើងចំនួន ៥ ដងនៃការចំណាយរបស់ភ្ញៀវទេសចរចិនទៅក្រៅប្រទេស ។  ការចំណាយនេះបានកើនឡើងដល់ ៥០០ លានដុល្លារ ដល់ ២៥០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដែលជាការកើនឡើងទ្វេដងនៃចំនួនភ្ញៀវទេសចរអាម៉េរិកដែលចំណាយនៅបរទេស ។ ករណីនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍ ។ របស់គ្រប់យ៉ាងពីក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារកក់តាមអ៊ិនធឺណេត រចនាបទនៃការរៀបចំបន្ទប់សណ្ឋាគារ រហូតដល់ប្រភេទភេសជ្ជៈនៅតាមបារ សណ្ឋាគារកំពុងមានការផ្លាស់ប្តូរដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃវិស័យទេសចរណ៍នៅក្នុងប្រទេសចិន ។  ការប្រែប្រួលថ្មីនៃឧស្សាហកម្មទេសចរណ៍នេះនឹងកាន់តែបង្កើនល្បឿន ព្រោះទេសចរណ៍ចិនគឺទើបតែចាប់ផ្ដើមមានសន្ទុះប៉ុណ្ណោះ ។  បច្ចុប្បន្ននេះ ក្នុងចំណោមជនជាតិចិន២០នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន ។ ដូច្នេះ ទេសចរណ៍ចិននឹងមានឱកាសកើនឡើងកាន់តែខ្លាំង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!