ជំពូក១៖ តើព្រះអាទិត្យនឹងអស្ដង្គតនៅទិសខាងលិចមែនឬទេ?

ជំពូក២៖ ប្រជាជនប្រទេសលោកខាងកើតដែលជាអ្នកមានជាន់ថ្មី កំពុងប្រមូលទិញវត្ថុដែលមានតម្លៃរបស់ប្រទេសលោកខាងលិច និងកំពុងអង្រួនវិស័យទេសចរណ៍ពិភពលោក

ជំពូក៣៖ នៅពេលដែលបស្ចិមប្រទេសកំពុងងាកទៅរកភាពឯកោនៃនយោបាយសេដ្ឋកិច្ច ប្រទេសលោកខាងកើតកំពុងចាប់យកភាពជាដៃគូពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចជំនួស

ជំពូក៤៖ ប្រទេសចិនកំពុងផ្តល់ហិរញ្ញប្បទានដល់ផ្លូវសូត្រថ្មីក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្ម និងបង្ហាញឥទ្ធិពល

ជំពូក៥៖ ដោយអត្រានៃជនបរទេសដែលបានក្លាយជាម្ចាស់នៃក្រុមហ៊ុនល្បីៗនៅអាម៉េរិកកាន់តែកើនឡើង អាម៉េរិកកំពុងស្តីបន្ទោសចិន

ជំពូក៦៖ ជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ាកំពុងផ្ដល់ភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងលក់អាវុធនាពេលអនាគតរបស់អាម៉េរិក

ជំពូក៧៖ ភាពមិនចុះសម្រុងគ្នារបស់អឺរ៉ុប ធ្វើឲ្យចិនបង្កើតមិត្តថ្មីៗ និងរាយឥទ្ធិពលលើសហគមន៍អឺរ៉ុប

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រវត្តិវិទូល្បីៗជាច្រើន ឥឡូវនេះពួកគាត់បានដឹងច្បាស់ហើយថា ពិភពលោកនាពេលបច្ចុប្បន្ននេះមិនបានរងឥទ្ធិពលពីបស្ចិមប្រទេសតែម្ខាងនោះទេ ។ តាមពិត ប្រទេសលោកខាងកើត ជាពិសេសប្រទេសដែលស្ថិតនៅតាមបណ្តោយផ្លូវសូត្រ គឺផ្លូវពាណិជ្ជកម្មបុរាណដែលរត់កាត់ប្រទេសចិន និងអាស៊ីកណ្តាល ក៏ដើរតួនាទីយ៉ាងសំខាន់គួរឲ្យកត់សម្គាល់ក្នុងការជះឥទ្ធិពលដល់ពិភពលោកទំនើបនេះផងដែរ ។

ប៉ុន្តែ នោះជាប្រវត្តិសាស្ត្របុរាណកាលពីមុន ។ ចុះឥឡូវនេះ? តើប្រទេសលោកខាងកើតមានតួនាទីអ្វីខ្លះ នៅលើកិច្ចការអន្តរជាតិនាពេលបច្ចុប្បន្ន?

ចូលរួមតាមដានជាមួយពួកយើង ព្រោះយើងបានសិក្សាពីរបៀបដែលបណ្តាប្រទេសនៅភាគខាងកើតកំពុងផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ចរបស់ពិភពលោក ជាមួយនឹងសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាជននៅទូទាំងពិភពលោកផងដែរ ។ នៅក្នុងភាពជាក់ស្តែងនៃសេដ្ឋកិច្ចដែលកំពុងមានការប្រែប្រួល យើងនឹងសិក្សាអំពីសម្ព័ន្ធភាពថ្មីដែលកំពុងបង្កើតផលប៉ះពាល់នយោបាយ និងផលប៉ះពាល់ពីការងើបឡើងនៃប្រទេសលោកខាងកើតចំពោះឥទ្ធិពលពិភពលោក ។

យើងនឹងធ្វើដំណើរតាមបណ្តោយផ្លូវសូត្របុរាណ ដោយសង្កេតមើលទិដ្ឋភាពបច្ចុប្បន្ននៃផ្លូវពាណិជ្ជកម្មបុរាណទាំងនេះដែលកំពុងត្រូវបានជួសជុលកែលម្អឡើងវិញ និងលទ្ធភាពដែលពួកវាអាចប្រកួតប្រជែងនឹងស្ថានភាពបច្ចុប្បន្នរបស់បស្ចិមប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខ ។  លើសពីនេះទៀត យើងនឹងពិនិត្យមើលផលប៉ះពាល់នៃឥទ្ធិពលរបស់ប្រទេសលោកខាងកើតទៅលើក្រុមហ៊ុនល្បីៗ និងស្ថាប័នសំខាន់ៗបំផុតរបស់អាម៉េរិក និងអឺរ៉ុប ។  វានឹងក្លាយទៅជាការវិវត្តន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយ ។

សូមអានសៀវភៅនេះដើម្បីស្វែងយល់អំពី៖

  1. ហេតុអ្វីប្រទេសចិនបង្កើតមិត្តភាពថ្មីៗនៅទ្វីបអឺរ៉ុប
  2. របៀបដែលផ្លូវសូត្របុរាណកំពុងត្រឡប់មកវិញជាមួយនឹងលក្ខណៈទំនើប និង
  3. តើផលប៉ះពាល់អ្វីខ្លះដែលនយោបាយប្រទេសលោកខាងលិចនឹងទទួលរងឥទ្ធិពលពីការក្រោកឡើងរបស់ប្រទេសចិន ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!