ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ផ្លាស់ប្តូរទស្សនៈរបស់អ្នកអំពីជីវិតដោយអានរឿងព្រេងនិទាន

ជំពូក២៖ ខណៈពេលដែលកំពុងធ្វើការជាមេធាវីដែលមាន ទ្រព្យស្ដុកស្ដម្ភ និងឥទ្ធិពលម្នាក់ ជូលៀន មេនថល (Julian Mantle) មានការយល់ដឹងច្រើនពីសច្ចៈនៃជីវិត (spiritual awakening)

ជំពូក៣៖ រឿងព្រេងនិទានបង្រៀនទស្សនៈ ៧យ៉ាងអំពីមេរៀននៃស៊ីវ៉ាណា (Sivana)

ជំពូក៤៖ ការស្វែងរកសេចក្ដីពេញចិត្តគឺជាអ្វីដែលអាចគ្រប់គ្រងចិត្តរបស់អ្នកបាន

ជំពូក៥៖ ដើម្បីដឹកនាំជីវិតដែលអ្នកពេញចិត្ត អ្នកត្រូវការគោលដៅដើម្បីនាំផ្លូវ

ជំពូក៦៖ ការអភិវឌ្ឍខ្លួនជាប្រចាំ គឺជាគន្លឹះឆ្ពោះទៅរកជីវិតរុងរឿង

ជំពូក៧៖ រស់នៅប្រកបដោយវិន័យ និងគ្រប់គ្រងពេល វេលារបស់អ្នកដោយឈ្លាសវៃ

ជំពូក៨៖ ជួយអ្នកដទៃដោយមិនគិតពីខ្លួនឯង រស់នៅជា មួយនឹងបច្ចុប្បន្នដើម្បីភាពរីករាយ អានិសង្សនឹងកើតមានដល់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នេះជារឿងព្រេងនិទានអំពីជូលៀន មេនថល ជាបុរសម្នាក់ដែលហាក់ដូចជាមានរបស់គ្រប់យ៉ាង ។ ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាច្បាប់ហាវ៉ាដដ៏ល្បីល្បាញម្នាក់ដែលឥឡូវមេនថល (Mantle) គឺជាមេធាវីដ៏ល្បីល្បាញម្នាក់ក្នុងចំណោមមេធាវីដែលមានភាពល្បីល្បាញនៅសហរដ្ឋអាម៉េរិក ។ គាត់រកលុយបានចំនួន៧ខ្ទង់ ។  គាត់រស់នៅក្នុងគេហដ្ឋានដ៏ធំស្កឹមស្កៃមួយ ជាមួយរថយន្តហ្វឺរ៉ារីពណ៌ក្រហមដែលចតនៅមុខផ្ទះ ។ គាត់បានកំពុងរស់នៅក្នុងក្តីសុបិន របស់គាត់ ។

ទោះយ៉ាងណាក៏ដោយ នៅពីក្រោយរបស់ទាំងអស់នេះ គឺគាត់កំពុងតែរស់ដោយការតស៊ូ ។ បន្ទុកការងាររបស់គាត់គឺធ្ងន់ពេកសម្រាប់គាត់ដើម្បីដោះស្រាយ ។ ជារៀងរាល់ថ្ងៃ គឺតែងតែមានរឿងក្ដីសំខាន់ថ្មីមួយសម្រាប់មេនថល ហើយគាត់បានចូលខ្លួនដោះស្រាយគ្រប់នីតិវិធីដោយយកចិត្តទុកដាក់បំផុត ។ នៅទីបំផុត គាត់មិនអាចទ្រាំទ្រនឹងភាពតានតឹងនេះបានទៀតឡើយ ហើយនៅថ្ងៃមួយ មេនថល បានគាំងបេះដូង ហើយដួលនៅក្នុងបន្ទប់ សវនាការ ។

បន្ទាប់ពីឧប្បត្តិហេតុនោះមក គាត់មិនដែលត្រលប់មកធ្វើការងារផ្នែកច្បាប់នេះវិញទៀតទេ ។

តាមពិតទៅ គ្មាននរណាម្នាក់នៅក្រុមហ៊ុនបានដឹងដំណឹងគាត់ទេ បន្ទាប់ពីថ្ងៃគាំងបេះដូងនោះរួចមក ។ មានពាក្យចចាមអារ៉ាមថា គាត់បានទៅប្រទេសឥណ្ឌាដើម្បីស្វែងរកចម្លើយមួយចំនួន និងស្វែងរកជីវិតដ៏សាមញ្ញមួយ ហើយនោះជាអ្វីដែលគាត់បានធ្វើពិតមែន ។  មុនពេលទៅឥណ្ឌា មេនថល បានលក់ផ្ទះដ៏ធំស្កឹមស្កៃ និងឡានហ្វឺរ៉ាវីរបស់គាត់ ។ គាត់បានប្រាកដក្នុងចិត្តណាស់ថា ដំណើរស្វែងរកអត្ថន័យជីវិតរបស់គាត់គឺពិតជាសំខាន់ជាង ។

បីឆ្នាំក្រោយមក គាត់បានត្រលប់មកវិញដោយបានបង្ហាញខ្លួននៅការិយាល័យអតីតមិត្តរួមការងាររបស់គាត់ដោយមិនបានប្រាប់នរណាមួយម៉ាត់ ។ គាត់មើលទៅគឺហាក់ដូចជាមានសុខភាពល្អណាស់ ជាមួយនឹងស្នាមញញឹមដូចព្រះពុទ្ធដែលលាតសន្ធឹងលើមុខរបស់គាត់ ផងដែរ ។

មេនថល បានធ្វើដំណើរពីភូមិមួយទៅភូមិមួយក្នុងប្រទេសឥណ្ឌាដោយថ្មើរជើង ។ ក្នុងដំណើររបស់គាត់ គាត់បានរៀនអំពីអ្នកហាត់  យូហ្កាម្នាក់ដែលមើលទៅហាក់ដូចជាមិនចេះចាស់សោះ ។  នៅក្រុងកាស្មៀរ គាត់បានឮអំពីមហាទស្សនវិជ្ជាស៊ីវ៉ាណា (Great Sages of Sivana) ។  ហើយអ្វីដែលគាត់បានប្រទះថ្មីៗទាំងនេះបានជំរុញឲ្យគាត់ធ្វើដំណើរផ្សងព្រេងនៅលើភ្នំហិមពាន្ត (Himalayan) ជាកន្លែងដែលគាត់បានជួបនឹងព្រះសង្ឃជាច្រើនដែលរស់នៅទីនោះ ។

ទីនោះហើយដែលមេនថលមានការភ្ញាក់រលឹក ហើយទីបំផុតបានរកឃើញពីសច្ចៈនៃជីវិតរបស់គាត់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!