ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ផ្លាស់ប្តូរទស្សនៈរបស់អ្នកអំពីជីវិតដោយអានរឿងព្រេងនិទាន

ជំពូក២៖ ខណៈពេលដែលកំពុងធ្វើការជាមេធាវីដែលមាន ទ្រព្យស្ដុកស្ដម្ភ និងឥទ្ធិពលម្នាក់ ជូលៀន មេនថល (Julian Mantle) មានការយល់ដឹងច្រើនពីសច្ចៈនៃជីវិត (spiritual awakening)

ជំពូក៣៖ រឿងព្រេងនិទានបង្រៀនទស្សនៈ ៧យ៉ាងអំពីមេរៀននៃស៊ីវ៉ាណា (Sivana)

ជំពូក៤៖ ការស្វែងរកសេចក្ដីពេញចិត្តគឺជាអ្វីដែលអាចគ្រប់គ្រងចិត្តរបស់អ្នកបាន

ជំពូក៥៖ ដើម្បីដឹកនាំជីវិតដែលអ្នកពេញចិត្ត អ្នកត្រូវការគោលដៅដើម្បីនាំផ្លូវ

ជំពូក៦៖ ការអភិវឌ្ឍខ្លួនជាប្រចាំ គឺជាគន្លឹះឆ្ពោះទៅរកជីវិតរុងរឿង

ជំពូក៧៖ រស់នៅប្រកបដោយវិន័យ និងគ្រប់គ្រងពេល វេលារបស់អ្នកដោយឈ្លាសវៃ

ជំពូក៨៖ ជួយអ្នកដទៃដោយមិនគិតពីខ្លួនឯង រស់នៅជា មួយនឹងបច្ចុប្បន្នដើម្បីភាពរីករាយ អានិសង្សនឹងកើតមានដល់

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

អ្នកប្រហែលជាធ្លាប់ស្ដាប់រឿងសត្វអណ្តើក និងទន្សាយរួចមក ហើយ ។ សត្វទន្សាយប្រាកដក្នុងចិត្តណាស់ថា វានឹងឈ្នះក្នុងការប្រកួតរត់ប្រណាំងជាមួយនឹងសត្វអណ្តើក ។  អំឡុងពេលប្រកួត នៅពេលដែលសត្វទន្សាយរត់បានឆ្ងាយពីសត្វអណ្ដើកឆ្ងាយគួរសម វាក៏បានបន្ថយល្បឿន ហើយផ្ដេកខ្លួនដេកមួយស្របក់ ។ នៅចុងបញ្ចប់ សត្វអណ្តើកដែលវាយឺតៗនោះបានឈ្នះការប្រកួត ។ រឿងព្រេងបែបនេះ  ត្រូវបានគេប្រើជាយានសម្រាប់ផ្តល់នូវទស្សនៈ និងគំនិតអប់រំតាមមាគ៌ាដែលរីករាយ និងគួរឲ្យចងចាំ ។

ឥឡូវស្រមៃថា អ្នកត្រូវបានគេនិទានរឿងព្រេងដែលមានឥទ្ធិពលខ្លាំងមួយដែលវាបានធ្វើឲ្យអ្នកលក់ទ្រព្យសម្បត្តិដែលមានតម្លៃបំផុតរបស់អ្នក ហើយរស់នៅក្នុងជីវិតសាមញ្ញធម្មតាបែបអ្នកប្រាថ្នា ។ តើរឿងព្រេងប្រភេទណាដែលអាចទាក់ទាញចិត្តអ្នកបាន?

សៀវភៅនេះនឹងបង្ហាញពីរឿងនិទានដែលមានអំណាចក្នុងការផ្លាស់ប្តូររបៀបដែលអ្នកមើលទៅជីវិត ។ វាជារឿងប្រតិដ្ឋមួយដែលទាក់ទងនឹងជីវិតរបស់មេធាវីម្នាក់ដែលបានលះបង់រថយន្ត ហ្វឺរ៉ារី (Ferrari) របស់គាត់ ហើយទៅបួសធ្វើជាព្រះសង្ឃ ។

អ្នកនឹងរៀនផងដែរអំពី៖

  1. ហេតុអ្វីបានជាចិត្តរបស់អ្នកប្រៀបដូចជាសួនច្បារមួយ? 
  2. របៀបដែលរូបភាពនៃពន្លឺភ្លើងហ្វារនឹងជួយណែនាំអ្នកឲ្យមាន ជីវិតកាន់តែប្រសើរឡើង  
  3. និងអ្វីដែលអ្នកបោកចំបាប់ស៊ូម៉ូអាចជួយអ្នកឲ្យចងចាំ? 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!