ជំពូក១៖ ស្វែង យល់ថា តើអ្នកគិតខុសប៉ុនណាអំពីរបៀបរស់នៅរបស់អ្នកមាន?

ជំពូក២៖ អ្នកមានជាច្រើនមិនរស់នៅដោយភាពហ៊ឺហានោះទេ ។ ពួកគេមានគម្រោងលើការចំណាយយ៉ាងឈ្លាសវៃដើម្បីរក្សាទ្រព្យសម្បត្តិរបស់ពួកគេ

ជំពូក៣៖ អ្នកមានពិតប្រាកដយល់ថា ឯករាជ្យហិរញ្ញវត្ថុ គឺសំខាន់ជាងភាពហ៊ឺហានៅក្នុងសង្គម

ជំពូក៤៖ អ្នកមានដឹងពីកន្លែង និងពីវិធីដែលត្រូវចំណាយលុយរបស់ពួកគេ ។ ចូរវិនិយោគលើអ្វីដែលអ្នកដឹង!

ជំពូក៥៖ អ្នកមានជាច្រើនបានចែកទ្រព្យសម្បត្តិឲ្យទៅកូនៗរបស់ពួកគេ ទោះបីវាធ្វើឲ្យកូនៗរបស់ពួកគេមិនអាចក្លាយជាមនុស្សរឹងមាំក៏ដោយ

ជំពូក៦៖ កូនៗដែលចាយលុយឪពុកម្ដាយច្រើនបំផុត ភាគច្រើនតែងតែទទួលបានចំណែកមរតកធំបំផុតពីគ្រួសារផងដែរ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅក្នុងជីវិតពិតរបស់អ្នកមានជាច្រើនបានផ្ដោតទៅលើការឯករាជ្យផ្នែកហិរញ្ញវត្ថុជាជាងធ្វើជាម្ចាស់របស់រថយន្ដទំនើប Rolls-Royce ។

ឯករាជ្យហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងជីវិតដែលមានសុខុមាល   -ភាព ។ ក្នុងចំណោមអ្នកដែលមានចំណូលស្មើគ្នា អ្នកដែលមានឯករាជ្យផ្នែកហិរញ្ញវត្ថុមានសុភមង្គលជាងអ្នកដែលមិនមាន ។

ប៉ុន្តែ តើការមានឯករាជ្យផ្នែកហិរញ្ញវត្ថុមានន័យយ៉ាងដូចម្ដេច?  ប្រសិនបើអ្នកអាចបន្តរបៀបរស់នៅដែលអ្នកមានដូចឥឡូវនេះនៅពេលអ្នកចូលនិវត្តន៍ ហើយអាចគេចផុតពីវិបត្តិហិរញ្ញវត្ថុនាពេលអនាគត នោះអ្នកនឹងមានឯករាជ្យផ្នែកហិរញ្ញវត្ថុហើយ ។

មនុស្សដែលមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ គឺដឹងច្បាស់អំពីគោលដៅនាពេលអនាគតដែលអាចឲ្យពួកគេរៀបចំកញ្ចប់ថវិកាគ្រួសារស្រប តាមអាទិភាពផ្ទាល់ខ្លួន ។

សូមមើលទៅលើគ្រួសាររបស់លោក Rule ឡើងវិញម្តងទៀត ។  អ្នកស្រី Rule សប្បាយចិត្ត និងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ។  ទោះបីជាអ្នកស្រីឈឺដេកពេទ្យក៏ដោយ ក៏អ្នកស្រីនឹងមិនចាំបាច់ពឹងផ្អែកលើហិរញ្ញវត្ថុរបស់នរណាម្នាក់ដែរ ។  អ្នកស្រីថែមទាំងកំពុងស្ថិតក្នុងដំណាក់កាលសន្សំថវិកាសម្រាប់ចៅៗដែលអ្នកស្រីសង្ឃឹមថាពួកគេនឹងអាចបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅថ្ងៃណាមួយ ។

មនុស្សជាច្រើនអាចស្រមៃឃើញពីអ្នកមាននៅអាមេរិកដែលជាប្រភេទមនុស្សពាក់មួកដង្ខៅតែគ្មានគោនោះ គឺជាពួកមនុស្សដែលមើលទៅដូចជាដង្ខៅអ្នកមានទ្រព្យស្តុកស្តម្ភ ប៉ុន្តែជាក់ស្ដែងគឺមិនមានសូម្បីតែគោមួយក្បាល ។ ពួកគេបើកឡានទំនើបៗ ប៉ុន្តែរកប្រាក់ចំណូលបានតែ៣ក្នុងចំនួនមធ្យម ។ ហើយទោះបីជាពួកគេមានចំណូលសមរម្យក៏ដោយ ក៏ពួកគេពិបាកក្នុងការក្លាយជាអ្នកមានដែរ ។

និយាយម៉្យាងទៀត អ្នកមានទាំងនេះមិនមានលុយច្រើនដូចអ្វីដែលអ្នករំពឹងទុកនោះទេ ។  ដើម្បីគណនាទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ដែលយើងរំពឹងទុក សូមប្រើសមីការនេះ៖ យកអាយុរបស់ពួកគេ គុណនឹងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំមុនបង់ពន្ធរួចចែកនឹងដប់ ។

ឧទាហរណ៍ថា៖ លោក Friend រកចំណូលបាន ២២១,០០០ ដុល្លារក្នុងមួយឆ្នាំ ។ ដោយលោក Friend មានអាយុ ៤៨ ឆ្នាំ ទ្រព្យសម្បត្តិដែលបានរំពឹងទុករបស់គាត់នឹងត្រូវយក ៤៨ គុណនឹង ២២១,០០០ បន្ទាប់មកចែកនឹង ១០ ដែលស្មើនឹង ១,០៦០,៨០០ ដុល្លារ ។

ប៉ុន្តែ តាមរយៈការបែងចែកចំណាយរបស់គាត់ទៅលើការទិញទំនិញប្រណីតៗទ្រព្យសម្បត្តិសុទ្ធរបស់លោក Friend គឺតិចជាង ២៦០,០០០ ដុល្លារ ។ គាត់មិនមែនជាអ្នកមានទេ! តាមពិត គាត់ជាដង្ខៅដែលមិនមានគោ ឬត្រូវបានគេហៅមួយរបៀបទៀតថាជាអ្នករកលុយបានតិច ។

និយាយឲ្យចំទៅ គាត់មិនមានទ្រព្យដូចដែលគាត់បានសម្ដែងមកខាងក្រៅនោះទេ ។

“ភាគច្រើននៃអ្នកមាននៅអាមេរិកគឺជាម្ចាស់អាជីវកម្មរួមទាំងអ្នកជំនាញដែលធ្វើការឲ្យខ្លួនឯង ។ ២០ភាគរយ នៃគ្រួសារអ្នកមាននៅអាមេរិកត្រូវបាននាំមុខដោយនិវត្តជន” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!