ជំពូក១៖ ស្វែង យល់ថា តើអ្នកគិតខុសប៉ុនណាអំពីរបៀបរស់នៅរបស់អ្នកមាន?

ជំពូក២៖ អ្នកមានជាច្រើនមិនរស់នៅដោយភាពហ៊ឺហានោះទេ ។ ពួកគេមានគម្រោងលើការចំណាយយ៉ាងឈ្លាសវៃដើម្បីរក្សាទ្រព្យសម្បត្តិរបស់ពួកគេ

ជំពូក៣៖ អ្នកមានពិតប្រាកដយល់ថា ឯករាជ្យហិរញ្ញវត្ថុ គឺសំខាន់ជាងភាពហ៊ឺហានៅក្នុងសង្គម

ជំពូក៤៖ អ្នកមានដឹងពីកន្លែង និងពីវិធីដែលត្រូវចំណាយលុយរបស់ពួកគេ ។ ចូរវិនិយោគលើអ្វីដែលអ្នកដឹង!

ជំពូក៥៖ អ្នកមានជាច្រើនបានចែកទ្រព្យសម្បត្តិឲ្យទៅកូនៗរបស់ពួកគេ ទោះបីវាធ្វើឲ្យកូនៗរបស់ពួកគេមិនអាចក្លាយជាមនុស្សរឹងមាំក៏ដោយ

ជំពូក៦៖ កូនៗដែលចាយលុយឪពុកម្ដាយច្រើនបំផុត ភាគច្រើនតែងតែទទួលបានចំណែកមរតកធំបំផុតពីគ្រួសារផងដែរ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រសិនបើអ្នកជាអ្នកមានម្នាក់ អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការទិញសម្លៀកបំពាក់ម៉ាកប្រាដា (Prada) មកពាក់ និងផឹកស្រាសំប៉ាញ (Champagne) រៀងរាល់អាហារពេលព្រឹកមែនទេ? ប៉ុន្តែ ទោះបីនោះជាទម្លាប់របស់អ្នកមានយ៉ាងណាក្តី អ្នកមានពិតប្រាកដក៏នៅតែទិញរបស់ថ្លៃៗ ទាំងនោះតិចជាងអ្នកដែរ ហើយពួកគេសប្បាយចិត្តនឹងធ្វើដូច្នោះ ។

ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវរៀនសន្សំប្រកបដោយទំនួលខុសត្រូវ នៅពេលដែលអ្នកទើបចាប់ផ្តើមរកលុយបានច្រើនជាងតម្រូវការ ។

ភាគច្រើននៃបុគ្គលដែលក្លាយជាអ្នកមានដោយដៃខ្លួនឯង មានប្រវត្តិតិចតួច និងមានទ្រព្យសម្បត្តិច្រើនដោយការសន្សំពីចំណូលប្រចាំខែ និងមិនចំណាយលុយទៅលើរបស់របរដែលពួកគេមិនត្រូវការ ។  ច្បាប់សាមញ្ញនេះ គឺជាមធ្យោបាយមួយដែលអ្នកក៏អាចក្លាយជាអ្នកមានដោយមិនចាំបាច់រកលុយឲ្យបានរាប់លានដុល្លារក្នុងមួយឆ្នាំ ។

មនុស្សអាចវិវឌ្ឍខ្លួនក្លាយជាអ្នកមានបានដោយសារការចេះគ្រប់គ្រងទៅលើការចំណាយ និងព្យាយាមទុកដាក់ទ្រព្យដែលខ្លួនមានដូចគ្នាផងដែរ ។ ពួកគេក៏បានអនុវត្តគម្រោងរយៈពេលវែង និងបានរៀបចំ ផែនការសម្រាប់អនាគតផងដែរ ។

ការស្ទង់មតិពីអ្នកមានបានរកឃើញថា គឺមានអ្នកមាន ១០០នាក់ ដែលមិនមានគម្រោងទៅលើការចំណាយច្បាស់លាស់ និងមិនបានគិតគូរអំពីគម្រោងហិរញ្ញវត្ថុនាពេលអនាគតរបស់ពួកគេ និងមានអ្នកមានចំនួន ១២០នាក់ ដែលបានរៀបចំគម្រោងទាំងអស់នោះដោយយកចិត្តទុកដាក់បំផុត ។

ការរៀបចំផែនការទៅលើការចំណាយ គឺជាគន្លឹះប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ។ ដើម្បីចាប់ផ្តើម សូមកំណត់គោលដៅ ដូចជាការមានចំនួនទឹកប្រាក់ជាក់លាក់ដែលត្រូវទុកសម្រាប់ចូលនិវត្តន៍ ។  បន្ទាប់មករៀបចំកញ្ចប់ថវិកាចំណាយរបស់អ្នកទៅលើការរស់នៅ និងការវិនិយោគ ។

អ្នកស្រី និងលោក Rule គឺជាប្ដីប្រពន្ធអ្នកមានមួយគូ ហើយគោលដៅសំខាន់របស់ពួកគាត់ គឺត្រូវមានឯករាជ្យផ្នែកហិរញ្ញវត្ថុនៅពេលពួកគាត់ត្រៀមខ្លួនចូលនិវត្តន៍ ។  ពេលនេះ ពួកគាត់ចង់សន្សំលុយឲ្យបាន ៥លានដុល្លារ ។

ដើម្បីធ្វើឲ្យរឿងនេះក្លាយទៅជាការពិត គូស្វាមីភរិយាមួយគូនេះបានបែងចែកពេលវេលា និងហិរញ្ញវត្ថុរបស់ពួកគេយ៉ាងឈ្លាសវៃដើម្បីឲ្យពួកគេអាចបន្តវិនិយោគនៅក្នុងអាជីវកម្មរបស់ពួកគេខណៈពេលរកប្រាក់ និងសន្សំប្រាក់ដែលអាចត្រូវបានប្រើសម្រាប់ការទិញអចលនទ្រព្យ ឬគម្រោងជួសជុលផ្ទះ ។

“សហរដ្ឋអាមេរិក គឺនៅតែជាដែនដីនៃឱកាស ។ មាន ៨០ ទៅ ៨៥ភាគរយ នៃអ្នកមាននៅទីនោះកើតចេញពីការខិតខំដោយដៃរបស់ខ្លួនផ្ទាល់”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!