ជំពូក១៖ មកដឹងពីរឿងរ៉ាវនៅពីក្រោយភាពក្រអឺតក្រទមដែលបង្ហាញជាសាធារណរបស់លោក ត្រាំ

ជំពូក២៖ លោក ដូណាល់ត្រាំ បានរៀបចំប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយគាត់ក្នុងការបង្កើតប្រជាប្រិយភាពថ្មី

ជំពូក៣៖ លោក ត្រាំ បំភ្លៃការពិត ហើយប្រើវិធីបំភិតបំភ័យដើម្បីរក្សាមុខមាត់របស់គាត់

ជំពូក៤៖ ត្រាំព្យាយាមលាក់បាំងចំណុចខ្វះខាតជាច្រើននៃចំណេះដឹងដែលខ្លួនមាន ដោយតែងតែបង្កើតព្រឹត្តការណ៍ផ្សេងៗដោយខ្លួនឯង

ជំពូក៥៖ ត្រាំមានប្រវត្តិធ្វើអាជីវកម្មខុសច្បាប់ជាយូរមកហើយ

ជំពូក៦៖ លោកត្រាំ ទទួលបានសគុណដោយសារការជួយពីក្រុមដែលត្រូវបានគេស្គាល់ថាជាក្រុមឧក្រិដ្ឋជន និងក្រុមជើងកាង

ជំពូក៧៖ ត្រាំមិនមានចិត្តសប្បុរសដូចអ្វីដែលគាត់បានសម្ដែងនោះទេ

ជំពូក៨៖ ការសងសឹកគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងអាជីវកម្ម និងជីវិតគ្រួសាររបស់លោកត្រាំ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ការការពារមុខមាត់សាធារណរបស់អ្នកជំនួញដែលមានអំណាច និងមានភាពឥតខ្ចោះ គឺពិបាកណាស់ ។ ហើយដោយភាពជោគជ័យរបស់លោក ត្រាំ គឺបានពឹងផ្អែកមួយផ្នែកធំទៅលើមុខមាត់របស់លោកផង ដូច្នេះលោកនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីការពារវា ។

ការការពារនេះច្រើនតែពាក់ព័ន្ធនឹងការប្តឹង ឬគំរាមប្តឹងដល់អ្នក កាសែតណាដែលហ៊ានចុះផ្សាយ ឬមានចេតនាផ្សព្វផ្សាយព័ត៌មានអ្វីមួយដែលប្រឆាំងនឹងលោក ។

ទោះបីជាគាត់ដឹងថា គាត់មិនអាចឈ្នះបណ្តឹងជាក់លាក់ណាមួយក៏ដោយ ក៏ការគំរាមកំហែងនៅតែធ្វើឲ្យអ្នកបោះពុម្ពផ្សាយ និងអ្នកសារព័ត៌មានជាច្រើនខ្លាចរអាដោយសារពួកគេមានការខ្វះខាតថវិកាក្នុងការដោះស្រាយថ្លៃសេវាច្បាប់ ឬជាប់ក្នុងការកាត់ក្ដីរបស់តុលាការអស់រយៈពេលជាច្រើនឆ្នាំជាដើម ។

លោក ត្រាំ តែងតែព្យាយាមលាក់បាំងពីចំនួនទ្រព្យសម្បត្តិរបស់គាត់ ដែលជាហេតុធ្វើឲ្យគាត់ប្តឹង ធីម៉ូស្ស៊ី អូប្រៀន (Timothy O’Brien) ដែលជាអ្នកនិពន្ធរបស់ ត្រាំនេស្សិន (TrumpNation) ។  ត្រាំ ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយជឿជាក់ថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួនរាប់ពាន់លានដុល្លារ ប៉ុន្តែផ្អែកលើឯកសារដែលគាត់បានបង្ហាញផ្ទាល់ដល់ អូប្រៀន (O’Brien) វាហាក់ដូចជាបង្ហាញថា ជាក់ស្ដែងត្រាំមានទ្រព្យសម្បត្តិដែលមានតម្លៃនៅចន្លោះពី ១៥០ ទៅ ២៥០ លានដុល្លារតែប៉ុណ្ណោះ ។

អស់រយៈពេលជាច្រើនឆ្នាំ   អូប្រៀន  ត្រូវបានជាប់ទោសដោយ      បណ្តឹងនោះ ហើយត្រូវបានបណ្តេញចេញពីក្រុមហ៊ុននៅទីបំផុត ។  ទោះយ៉ាងណាក៏ដោយលោក  ត្រាំ មិនពេញចិត្តនឹងលទ្ធផលនោះទេ ហើយគាត់ថែមទាំងបានសារភាពថា គោលបំណងពិតប្រាកដនៃ   បណ្តឹងនោះ គឺគ្រាន់តែដើម្បីធ្វើឲ្យជីវិតរបស់ អូប្រៀន ទទួលរងទុក្ខវេទនាតែប៉ុណ្ណោះ ។ ដូច្នេះ ក្នុងន័យនេះ ពាក្យបណ្តឹងនេះ គឺជាជោគជ័យមួយសម្រាប់លោក ត្រាំ ។

ត្រាំក៏បានក្លាយជាអ្នកជំនាញក្នុងកាបង្វែងការពិតណាមួយដែលអាចផ្ទុយពីអ្វីដែលគាត់ចង់បាន ។

នេះជាឧទាហរណ៍ដ៏ល្អមួយ៖ អំឡុងពេលយុទ្ធនាការរបស់លោកសម្រាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងការបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងកម្មវិធី ធូដេ ស្សូ (Today Show) របស់ទូរទស្សន៍ អិនប៊ីស៊ី (NBC) លោក  ត្រាំ  ត្រូវបានគេសួរអំពីការបង្ហាញភស្ដុតាងក្នុងតុលាការនៅឆ្នាំ ១៩៩១ នៅពេលដែលគាត់បានសារភាពថា “គាត់បានបន្លំខ្លួនជាលោក ចន បារ៉ុន និង ចន មីលឡឺ” ។

ដំបូងលោក  ត្រាំ  បាននិយាយកុហកថា “នេះជាលើកទីមួយហើយ ដែលគាត់បានឮអំពីការចោទប្រកាន់នេះ” ។ ប៉ុន្តែ នៅពេលដែលអ្នកកាសែតនៅតែបន្តសួរ គាត់បែជាបង្វែរទៅទាមទារកឯកសារច្បាប់មកបញ្ជាក់ ហើយគាត់បានលើកឡើងថាសូម្បីតែការសាកសួរអំពីករណីតាំងពី ២៥ឆ្នាំមុន ក៏ស្ថិតក្រោមភាពថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌កាសែតដែរ ។

ដូចដែលយើងបានឃើញហើយថា   ត្រាំ  តែងមានភាពប៉ិនប្រសព្វផ្ទាល់ខ្លួនមួយក្នុងការដោះស្រាយជាមួយហេតុការណ៍ផ្សេងៗ ដែលយើងនឹងស្វែងយល់បន្ថែមទៀតនៅក្នុងជំពូកបន្ទាប់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!