ជំពូក១៖ មកដឹងពីរឿងរ៉ាវនៅពីក្រោយភាពក្រអឺតក្រទមដែលបង្ហាញជាសាធារណរបស់លោក ត្រាំ

ជំពូក២៖ លោក ដូណាល់ត្រាំ បានរៀបចំប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយគាត់ក្នុងការបង្កើតប្រជាប្រិយភាពថ្មី

ជំពូក៣៖ លោក ត្រាំ បំភ្លៃការពិត ហើយប្រើវិធីបំភិតបំភ័យដើម្បីរក្សាមុខមាត់របស់គាត់

ជំពូក៤៖ ត្រាំព្យាយាមលាក់បាំងចំណុចខ្វះខាតជាច្រើននៃចំណេះដឹងដែលខ្លួនមាន ដោយតែងតែបង្កើតព្រឹត្តការណ៍ផ្សេងៗដោយខ្លួនឯង

ជំពូក៥៖ ត្រាំមានប្រវត្តិធ្វើអាជីវកម្មខុសច្បាប់ជាយូរមកហើយ

ជំពូក៦៖ លោកត្រាំ ទទួលបានសគុណដោយសារការជួយពីក្រុមដែលត្រូវបានគេស្គាល់ថាជាក្រុមឧក្រិដ្ឋជន និងក្រុមជើងកាង

ជំពូក៧៖ ត្រាំមិនមានចិត្តសប្បុរសដូចអ្វីដែលគាត់បានសម្ដែងនោះទេ

ជំពូក៨៖ ការសងសឹកគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងអាជីវកម្ម និងជីវិតគ្រួសាររបស់លោកត្រាំ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប្រសិនបើអ្នកឆ្ងល់ថា តើលោកត្រាំអាចទាក់ទាញអ្នកគាំទ្របោះឆ្នោតយ៉ាងច្រើននៅឆ្នាំ ២០១៦ ដោយរបៀបណា? វាជាការសំខាន់ក្នុងការមើលទៅលើរូបភាពជាសាធារណដែលគាត់បានបង្កើតឡើង ។  គាត់បានហៅខ្លួនឯងថាជា “អ្នកសង្គ្រោះដែលជាស្ដេចមីដាស់ (Midas) សម័យថ្មីដែលមានសមត្ថភាពឈានជើងចូល និងប្រែក្លាយកិច្ចការទាំងអស់ឲ្យទៅជាមាសបាន” ។

លោក  ត្រាំ បានយល់ច្បាស់អំពីការងារ គោលបំណង និងចំណុច ខ្សោយរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ ដោយសារតែការយល់ដឹងនេះ គាត់អាចបង្កើតរូបភាពដែលបានទាក់ទាញការយល់ឃើញរបស់សាធា -រណជនបានយ៉ាងងាយ ។

អ្នកសារព័ត៌មានជាច្រើនធ្វើការតាមពេលវេលាកំណត់តឹងរ៉ឹងដែលតែងតែគ្មានពេលអនុញ្ញាតឲ្យពួកគេមានការស្រាវជ្រាវបានស៊ីជម្រៅនោះទេ    លោក  ត្រាំ ដឹងច្បាស់ពីចំណុចខ្សោយនេះដែលជាហេតុធ្វើឲ្យគាត់អាចបំប៉ោងប្រព័ន្ធផ្សព្វផ្សាយក្នុងការត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតនូវរូបភាពដែលគាំទ្រគោលនយោបាយរបស់គាត់ ។

គាត់មានបទពិសោធច្រើនឆ្នាំមកហើយលើរឿងនេះ ហើយរឿងរ៉ាវដែលគាត់និយាយច្រើនតែជាការបោកប្រាស់ ។

ជាឧទាហរណ៍ នៅឆ្នាំ ១៩៧០ គាត់បានយល់ព្រមដោះស្រាយជាមួយនឹងបណ្តឹងដែលបង្ខំឲ្យគាត់ព្រមទទួលអ្នកជួលបន្ទប់ដែលមិនមែនជនជាតិស្បែកសឲ្យស្នាក់នៅក្នុងអាផាតមិនញូវយ៉ករបស់គាត់ ។ ប៉ុន្តែ នៅពេលគាត់និយាយទៅកាន់អ្នកសារព័ត៌មាន គាត់បាននិយាយអំពីរឿងនោះដោយសង្កត់ធ្ងន់ថា “គាត់មិនចាំបាច់ត្រូវផ្ដល់ដំណោះ ស្រាយណាមួយនៅក្នុងរឿងតូចតាចបែបនេះ នោះទេ” ។

ហើយនៅក្នុងខែ មិថុនា ឆ្នាំ ២០១៥ នៅពេលដែលលោក ត្រាំ បានប្រកាសយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក វាហាក់ដូចជាគាត់បានទទួលជោគជ័យរួចស្រេចទៅហើយ ។ សាលប្រជុំនៅ ត្រាំ ថាវវើ (Trump Tower) ពោរពេញទៅដោយយុវវ័យអបអរសាទរ និងគាំទ្រលោក ។ ប៉ុន្តែ នេះគឺជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយប្រុងប្រយ័ត្នសម្រាប់អ្នក សារព័ត៌មានទៅវិញទេ ។ អ្នកចូលរួមជាច្រើន គឺជាអ្នកដែលត្រូវបានគេជួលបន្ថែមក្នុងតម្លៃ ៥០ដុល្លារក្នុងម្នាក់ ដើម្បីញញឹម និងស្រែកហ៊ោទះដៃ ។

ប្រវត្ដិសាស្ដ្ររបស់លោក  ត្រាំ នៃការបោកប្រាស់តាមប្រព័ន្ធផ្សព្វ -ផ្សាយរួមបញ្ចូលទាំងពេលដែលលោកបង្ហាញថាជាមនុស្សប្រតិដ្ឋនៅក្នុងអង្គការរបស់លោកក្នុងអំឡុងពេលសម្ភាសតាមទូរស័ព្ទដើម្បីបង្កើតរឿងរ៉ាវអំណោយផលដែលធ្វើឲ្យគាត់អាចស្ថិតក្នុងរូបភាពវិជ្ជមានមួយ ។

នៅឆ្នាំ ១៩៨០ លោកបានទូរស័ព្ទនៅកាន់កាសែតញូវយ៉កថែមស៍ដោយធ្វើពុតជាលោក ចន បារ៉ុន (Jonh Baron) ដែលជាអនុប្រធាននៃក្រុមហ៊ុនត្រាំ (The Trump Organization) ។ បន្ទាប់មក គាត់បានព្យាយាមលុបបំបាត់ពាក្យចចាមអារាមអំពីការងារសិល្បៈមួយដែលបានបាត់ខ្លួននៅឯការដ្ឋានសំណង់មួយរបស់គាត់ដោយសង្ឃឹមថាវាអាចការពាររឿងអាស្រូវនេះបាន ។

ច្រើនឆ្នាំក្រោយមក នៅលើទស្សនាវដ្តី People គាត់បានអះអាងថាគាត់ជាជំនួយការម្នាក់ឈ្មោះ ចន មីលឡឺ (John Miller) ។  ក្នុងនាមជាលោក មីលឡឺ  លោក  ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ថៅកែរបស់លោក គឺលោក ដូណាល់ ត្រាំ មិនអាចផ្តល់បទសម្ភាសជាមួយអ្នកកាសែតបានទេ ដោយសារតែមានតារាល្បីៗ ជាច្រើនរូបមានដូចជា ម៉ាដូណា (Madonna) និង គីម បាសីងងើ (Kim Basinger) ជាដើមកំពុងតែដណ្ដើមគ្នារង់ចាំជួបគាត់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!