ជំពូក១៖ មកដឹងពីរឿងរ៉ាវនៅពីក្រោយភាពក្រអឺតក្រទមដែលបង្ហាញជាសាធារណរបស់លោក ត្រាំ

ជំពូក២៖ លោក ដូណាល់ត្រាំ បានរៀបចំប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយគាត់ក្នុងការបង្កើតប្រជាប្រិយភាពថ្មី

ជំពូក៣៖ លោក ត្រាំ បំភ្លៃការពិត ហើយប្រើវិធីបំភិតបំភ័យដើម្បីរក្សាមុខមាត់របស់គាត់

ជំពូក៤៖ ត្រាំព្យាយាមលាក់បាំងចំណុចខ្វះខាតជាច្រើននៃចំណេះដឹងដែលខ្លួនមាន ដោយតែងតែបង្កើតព្រឹត្តការណ៍ផ្សេងៗដោយខ្លួនឯង

ជំពូក៥៖ ត្រាំមានប្រវត្តិធ្វើអាជីវកម្មខុសច្បាប់ជាយូរមកហើយ

ជំពូក៦៖ លោកត្រាំ ទទួលបានសគុណដោយសារការជួយពីក្រុមដែលត្រូវបានគេស្គាល់ថាជាក្រុមឧក្រិដ្ឋជន និងក្រុមជើងកាង

ជំពូក៧៖ ត្រាំមិនមានចិត្តសប្បុរសដូចអ្វីដែលគាត់បានសម្ដែងនោះទេ

ជំពូក៨៖ ការសងសឹកគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងអាជីវកម្ម និងជីវិតគ្រួសាររបស់លោកត្រាំ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ដូណាល់ ត្រាំ ប្រហែលជាប្រធានាធិបតីដែលគេមិនចូលចិត្តបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក ។ យ៉ាងណាមិញ គាត់ជាអ្នកក្រៅនយោបាយ គាត់គឺជាសេដ្ឋីអចលនទ្រព្យ និងជាតារាទូរទស្សន៍ដោយមិនមានបទពិសោធនយោបាយ ឬការទូតអ្វីទាំងអស់។

ប៉ុន្តែ គាត់បានប្រែក្លាយពីអ្នកនៅក្រៅនយោបាយរបស់កាត់ ទៅជាគុណសម្បត្តិមួយដោយបានឈ្នះការបោះឆ្នោតទៅលើក្រុមអ្នក នយោបាយដែលមានស្នាដៃជាច្រើន ។ ត្រាំ បង្ហាញឲ្យឃើញពីកម្លាំង នឹងភាពឆ្លាតវៃ និងគុណសម្បត្តិផ្សេងៗជាច្រើនទៀត គាត់ហាក់ដូចជាប្រភេទមនុស្សដែលនឹងអាចធ្វើអ្វីៗបានជោគជ័យ។

ប្រសិនបើត្រាំមានគម្រោងដឹកនាំសហរដ្ឋអាម៉េរិកឲ្យដូចជាការដឹកនាំអាជីវកម្ម វាសមហេតុផលហើយក្នុងការស៊ើបអង្កេតប្រវត្តិរបស់ ត្រាំក្នុងនាមដែលគាត់ជាអ្នកជំនួញម្នាក់ ។ តើគាត់ជ្រើសរើសសម្ពន្ធមិត្តរបស់គាត់ដោយរបៀបណា? តើគាត់ដោះស្រាយជាមួយសត្រូវរបស់គាត់យ៉ាងដូចម្ដេច?  តើគាត់ជាអ្នកដឹកនាំដែលមានចំណេះដឹងខ្ពស់ និងមានទំនួលខុសត្រូវដែរ ឬទេ?

សៀវភៅមួយក្បាលនេះ បន្ទាប់ពីបានសិក្សាលើចម្ងល់ទាំងនេះរួចមក វាបានផ្តល់នូវចម្លើយមួយចំនួន ។

ហើយអ្នកក៏នឹងរកឃើញផងដែរអំពី៖

  1. ហេតុអ្វីបានជាសាកលវិទ្យាល័យត្រាំមានអ្វីផ្សេងក្រៅពីសាកលវិទ្យាល័យធម្មតា
  2. អំពីទំនាក់ទំនងពិសេសរវាងអារម្មណ៍របស់ ត្រាំ និង “ការពិត” របស់គាត់  
  3. និងមូលហេតុដែលលោក ត្រាំ ដកមូលនិធិសុខាភិបាលសម្រាប់ជីតារបស់គាត់ដែលកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!