ជំពូក១៖ អាជីវកម្មថ្មី (StartUp) ទាំងអស់ ត្រូវមានការគ្រប់គ្រងខុសគ្នាពីអាជីវកម្មដែលដំណើរការយូរឆ្នាំហើយ (Established Company)

ជំពូក២៖ គោលបំណងរបស់អាជីវកម្ម StartUp គឺដើម្បីស្វែងរកគំរូអាជីវកម្មប្រកបដោយនិរន្តរភាពមួយ

ជំពូក៣៖ ការសន្មតជំហាននៃការជឿជាក់៖ ធ្វើការសាកល្បងពីគុណតម្លៃ និងអភិវឌ្ឍសមត្ថកម្មរបស់អ្នក

ជំពូក៤៖ អភិវឌ្ឍផលិតផលដែលអាចសម្រេចបានមួយចំនួនតូច ដើម្បីសាកល្បងនៅលើទីផ្សារ

ជំពូក៥៖ បង្កើតការសិក្សាស្វែងយល់ឲ្យបានលឿន និងញឹកញាប់តាមដែលអាចធ្វើបាន

ជំពូក៦៖ ប្រើការសាកល្បងដោយការបំបែកចេញពីគ្នា ដើម្បីបង្កើនប្រសិទ្ធភាពផលិតផលរបស់អ្នក

ជំពូក៧៖ ដើម្បីស្វែងរកគំរូអាជីវកម្មត្រឹមត្រូវសម្រាប់ក្រុមហ៊ុនរបស់អ្នក ជាធម្មតាអ្នកត្រូវតែធ្វើការសម្រួច និងផ្តោតអារម្មណ៍

ជំពូក៨៖ រាល់អាជីវកម្ម StartUp ទាំងអស់ គួរផ្តោតលើ ម៉ាស៊ីនតែមួយនៃការលូតលាស់

ជំពូក៩៖ ការវាស់វែងឥតប្រយោជន៍ច្រើនតែផ្តល់ភាពវង្វេងស្មារតី ប៉ុន្តែការបំភាន់នឹងក៏មិនបានជួយអ្នកក្នុងការស្វែងរកគំរូអាជីវកម្មប្រកបដោយនិរន្តរភាពដែរ

ជំពូក១០៖ រាល់អាជីវកម្ម StartUp ទាំងអស់ត្រូវតែកំណត់ការវាស់វែងស្នូលរបស់វា ហើយវិភាគឲ្យបានត្រឹមត្រូវហ្មត់ចត់

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

គ្រប់គោលបំណងនៃការបង្កើតអាជីវកម្ម Starup គឺដើម្បីស្វែងរក​ផ្លូវមួយដែលអាចបង្កើតប្រាក់ចំណេញ និងធ្វើឲ្យអាជីវកម្មនោះមាននិរន្តរភាព ។

ផែនការសំខាន់ និងលម្អិតបំផុតគឺបង្កើតផែនការអនុវត្តឲ្យមាន  ប្រសិទ្ធភាពបំផុត ។ ព្រោះបើគ្មានគំរូអាជីវកម្មដែលប្រកបដោយនិរន្តភាពនោះទេ សូម្បីតែការផ្សព្វផ្សាយតាមរយៈសារព័ត៌មានក៏ដោយក៏មិនអាចជួយអ្វីគេបានដែរ ។ 

ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកដំណើរការបានយូរ គឺមិនមែនគ្រាន់តែបង្កើតវាឡើងបណ្តោះអាសន្ន ដូចជាការចញ្ចឹមសត្វ ដែលមិនយូរប៉ុន្មាននឹងស្លាប់ទៅវិញនោះទេ ។ អ្នកគប្បីស្វែងរកគំរូអាជីវកម្មប្រភេទណា ដែលបម្រើតម្រូវការអតិថិជនធ្វើឲ្យពួកគេកាន់តែប្រើកាន់តែទទួលបានផលប្រយោជន៍ និងចំណេញ ។ 

ឧទាហរណ៍៖ អ្នកបង្កើតអាជីវកម្មមួយ ដូចជាការបង្កើតវីដេអូបង្រៀនចាក់អំបោះធ្វើស្រោមជើងតាមប្រព័ន្ធអ៊ិនធឺណេត ។ ចូរសួរខ្លួនឯងថា តើនឹងមានអ្នកណាត្រូវការវីដេអូបង្រៀនមួយនេះទេ?  តើមានវិធីរកលុយចេញពីគម្រោងមួយហ្នឹងដែរឬទេ?  ប្រសិនបើចម្លើយក្នុងករណីទាំងពីរឆ្លើយថាទេ អ្នកត្រូវរកអ្វីផ្សេងទៀតដែលមនុស្សគ្រប់គ្នាចង់បាន និងមានឆន្ទៈក្នុងការចំណាយទៅលើវា ។

ដូច្នេះ គោលដៅតែមួយគត់សម្រាប់អាជីវកម្ម StartUp របស់អ្នក គឺដើម្បីស្វែងរកគំរូអាជីវកម្មប្រកបដោយចីរភាពមួយ ដែលអាចដំណើរការនៅថ្ងៃនេះ និងនាពេលអនាគតផងដែរ ។  នៅក្នុងការអនុវត្តជាក់ស្តែងនេះមានន័យថា វាជាការស្វែងរកផលិតផលណាដែលអតិថិជនគោលដៅរបស់អ្នកចង់បាន និងវិធីបង្វែបំណងប្រាថ្នារបស់ពួកគេទៅជាលំហូរសាច់ប្រាក់ដែលមានស្ថេរភាពសម្រាប់យើង ។

ទំនួលខុសត្រូវចម្បងនៃការគ្រប់គ្រងអាជីវកម្ម StartUp គួរតែផ្តោតលើប្រតិបត្តិការក្រុមហ៊ុនទាំងមូលរួមទាំងកិច្ចការប្រចាំថ្ងៃ ដើម្បីឈានទៅដល់គោលដៅដ៏សំខាន់មួយនេះ ។  អាជីវកម្ម StartUp អាចរកឃើញគំរូអាជីវកម្មដែលមាននិរន្តរភាពលឿនប៉ុនណា វានឹងធ្វើឲ្យអាជីវកម្មនោះឆាប់ជោគជ័យបានលឿនដូចគ្នា ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!