ជំពូក១៖ អាជីវកម្មថ្មី (StartUp) ទាំងអស់ ត្រូវមានការគ្រប់គ្រងខុសគ្នាពីអាជីវកម្មដែលដំណើរការយូរឆ្នាំហើយ (Established Company)

ជំពូក២៖ គោលបំណងរបស់អាជីវកម្ម StartUp គឺដើម្បីស្វែងរកគំរូអាជីវកម្មប្រកបដោយនិរន្តរភាពមួយ

ជំពូក៣៖ ការសន្មតជំហាននៃការជឿជាក់៖ ធ្វើការសាកល្បងពីគុណតម្លៃ និងអភិវឌ្ឍសមត្ថកម្មរបស់អ្នក

ជំពូក៤៖ អភិវឌ្ឍផលិតផលដែលអាចសម្រេចបានមួយចំនួនតូច ដើម្បីសាកល្បងនៅលើទីផ្សារ

ជំពូក៥៖ បង្កើតការសិក្សាស្វែងយល់ឲ្យបានលឿន និងញឹកញាប់តាមដែលអាចធ្វើបាន

ជំពូក៦៖ ប្រើការសាកល្បងដោយការបំបែកចេញពីគ្នា ដើម្បីបង្កើនប្រសិទ្ធភាពផលិតផលរបស់អ្នក

ជំពូក៧៖ ដើម្បីស្វែងរកគំរូអាជីវកម្មត្រឹមត្រូវសម្រាប់ក្រុមហ៊ុនរបស់អ្នក ជាធម្មតាអ្នកត្រូវតែធ្វើការសម្រួច និងផ្តោតអារម្មណ៍

ជំពូក៨៖ រាល់អាជីវកម្ម StartUp ទាំងអស់ គួរផ្តោតលើ ម៉ាស៊ីនតែមួយនៃការលូតលាស់

ជំពូក៩៖ ការវាស់វែងឥតប្រយោជន៍ច្រើនតែផ្តល់ភាពវង្វេងស្មារតី ប៉ុន្តែការបំភាន់នឹងក៏មិនបានជួយអ្នកក្នុងការស្វែងរកគំរូអាជីវកម្មប្រកបដោយនិរន្តរភាពដែរ

ជំពូក១០៖ រាល់អាជីវកម្ម StartUp ទាំងអស់ត្រូវតែកំណត់ការវាស់វែងស្នូលរបស់វា ហើយវិភាគឲ្យបានត្រឹមត្រូវហ្មត់ចត់

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅបីជំពូកដំបូងនេះ អ្នកនឹងបានស្វែងយល់នូវអ្វីដែលជាគោលដៅសំខាន់ដែលអាជីវកម្ម StartUp ត្រូវតែយកចិត្តទុកដាក់ ។

ការគ្រប់គ្រងអាជីវកម្មតាមបែបបុរាណ គឺគេប្រើក្បួនពីរប្រភេទ ទី១ អភិវឌ្ឍផែនការ និងទី២ ត្រួតពិនិត្យ និងតាមដានមើលបុគ្គលិកដែលកំពុងប្រតិបត្តិ ។

អ្នកគ្រប់គ្រងជាអ្នកបង្កើតផែនការ កំណត់គោលដៅ និងដាក់នូវភារកិច្ចផែនការឲ្យទៅបុគ្គលិករបស់ពួកគេ ហើយគេដឹកនាំបុគ្គលិកទាំងនោះ ដើម្បីធានាថាពួកគេដើរតម្រង់ទៅរកគោលដៅឲ្យទាន់ពេលវេលាដែលគេបានកំណត់ ។

យុទ្ធសាស្ត្រគ្រប់គ្រងបែបនេះដំណើរការបានតែនៅក្នុងក្រុមហ៊ុន ដែលបានបង្កើតឡើងដែលមានអាយុកាលយូរល្មមដែលអាចដឹងពីអ្វីដែលធ្លាប់បានដំណើរការកន្លងមក ហើយអ្វីដែលអាចដំណើរការបាននាពេលអនាគតតែប៉ុណ្ណោះ ។

សម្រាប់អាជីវកម្ម StartUp   គឺមានលក្ខណៈខុសគ្នាទោះបីពួកគេមិនអាចទស្សន៍ទាយអនាគតរបស់ខ្លួនដឹងមុនក៏ដោយ ពីព្រោះពួកគេមិនមាន ពិសោធន៍ មិនដឹងពីអ្វីដែលអតិថិជនចង់បាន ហើយមិនដឹងថាវិធីណាដែលល្អបំផុតសម្រាប់ស្វែងរកអតិថិជន ឬបង្កើតអាជីវកម្មណាដែលមានភាពស្ថិតថេររីកចម្រើននោះទេ ។ ដើម្បីរកឲ្យឃើញនូវអ្វីដែលអាចដំណើរការបាន ពួកគេត្រូវតែចេះបត់បែនជានិច្ច ។  ដើម្បីរក្សាផែនការដែលបានកំណត់ទៅរកគោលដៅ ឬពឹងផ្អែកលើការព្យាករណ៍ទីផ្សាររយៈពេលវែងនឹងធ្វើឲ្យខ្លួនគេខកបំណង ។

ទោះយ៉ាងណា ស្ថាបនិកក្រុមហ៊ុនជាច្រើនរូបបានប្រើវិធីគ្រប់គ្រងបែបសាជីវកម្ម    (Corporate Management Tools)   ដូចជារៀបគម្រោងទិសដៅ    (Milestone Plans)   និងការព្យាករណ៍ទីផ្សាររយៈពេលវែង ។ ពួកគេធ្វើហាក់ដូចជាពួកគេកំពុងរៀបចំបង្ហោះរ៉ុកកែតអវកាស ដែលបានធ្វើវាអស់រយៈពេលជាយូរមកហើយ គឺសម្រាប់តែបាញ់ចេញភ្លាមនៅពេលពួកគេគិតថាវាដល់ពេលអីចឹង ។ តាមពិតការគ្រប់គ្រង អាជីវកម្ម StartUp គឺដូចជាការបើករថយន្តហ្ស៊ីប កាត់លើផ្លូវដែលគ្មានលំនឹងហើយត្រូវប្ដូរទិសដៅជានិច្ចពេលដែលស្ថាបនិកត្រូវតែសម្រចចិត្តថានឹងត្រូវផ្លាស់ប្តូរ និងត្រូវដោះស្រាយយ៉ាងរហ័សចំពោះបញ្ហាដែលមិននឹកស្មានដល់ និងផ្លូវណាដែលត្រូវបញ្ចប់ជីវិតអាជីវកម្ម ។

ទោះយ៉ាងណា អាជីវកម្ម StartUp មិនគួរបោះបង់ចោលផែនការទាំងស្រុងដើម្បីប្រកាន់ខ្ជាប់នូវគំនិតវឹកវរដែលថា “គ្រាន់តែធ្វើវា” នោះទេ ។  ការចេះតែធ្វើដំណើរទៅមុខដោយគ្មានគោលដៅច្បាស់លាស់ វានឹងមិនអាចនាំអ្នកទៅរកភាពច្បាស់លាស់បាននោះទេ គឺត្រូវមានមនុស្សម្នាក់ដែលមានភាពឈ្លាសវៃ ដើម្បីកាន់ចង្កូតក្នុងការសម្រេចចិត្តថាគួរទៅផ្លូវណាមួយ ។

ក្រុមអ្នកគ្រប់គ្រងរបស់អាជីវកម្ម StartUp គួរតែព្យាយាមរក្សាទិដ្ឋភាពទូទៅ នៃស្ថានភាពរបស់ពួកគេ និងរក្សាក្រុមហ៊ុនរបស់ពួកគេឲ្យឆ្ពោះទៅ រកគោលដៅតែមួយ ។  ហេតុដូច្នេះ ពួកគេត្រូវរករង្វាស់ខ្នាតឲ្យបានត្រឹមត្រូវដើម្បីវាស់ស្ទង់ ថាតើពួកគេកំពុងតែធ្វើដំណើរនៅលើទិសដៅដែលត្រឹមត្រូវឬអត់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!