ស្វែងយល់ពីរបៀបវិនិយោគពីលោក Warren Buffett

ជំពូក១៖ វិនិយោគិនឆ្លាតវៃមិនធ្វើការទាំងប្រញាប់ប្រញាល់នោះទេ គេប្រើពេលគិតយ៉ាងល្អិតល្អន់ពីគុណតម្លៃវែងឆ្ងាយរបស់ក្រុមហ៊ុន

ជំពូក២៖ ការវិនិយោគឆ្លាតវៃមាន ៣ គោលការណ៍សំខាន់ៗ

ជំពូក៣៖ វិនិយោគិនឆ្លាតវៃ យល់ច្បាស់ពីសារៈសំខាន់នៃ ចរន្តទីផ្សារភាគហ៊ុន

ជំពូក៤៖ កុំជឿលើពាក្យមហាជន ឬទីផ្សារតែមួយមុខ

ជំពូក៥៖ មូលប័ត្ររបស់វិនិយោគិនការពារ (Defensive Investor) គួរតែមានតុល្យភាពល្អ មានសុវត្ថិភាព និងងាយស្រួលគ្រប់គ្រង

ជំពូក៦៖ ការវិនិយោគងាយស្រួលនៅពេលដែលអ្នកអនុវត្តតាមរូបមន្តវា

ជំពូក៧៖ វិនិយោគិនសកម្ម (Enterprising Investor) ចាប់ផ្តើមស្រដៀងគ្នាទៅ នឹង វិនិយោគិនការពារដែរ

ជំពូក៨៖ វិនិយោគិនសកម្មមិនជ្រួលតាមដំណើរឡើងចុះនៃទីផ្សារនោះទេ

ជំពូក៩៖ វិនិយោគិនសកម្មមានឱកាសដើម្បីដេញបានតម្លៃពិតប្រាកដ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ខាងក្រោមនេះជាគោលការណ៍សំខាន់ៗទាំង៣ ដែលវិនិយោគិនឆ្លាត វៃអាចយកមកប្រើប្រាស់បាន៖ 

ទី១៖ វិនិយោគិនឆ្លាតវៃ វិភាគលើផែនការអភិវឌ្ឍយូរអង្វែង និងគោល ការណ៍អាជីវកម្មរបស់ក្រុមហ៊ុន ដែលពួកគេត្រូវពិចារណាមុនពេល ទិញភាគហ៊ុនណាមួយ ។ 

តម្លៃយូរអង្វែងរបស់ភាគហ៊ុនមួយមិនចេះតែឡើងចុះតាមអំពើចិត្តនោះទេ ។ មែនទែនទៅ វាអាស្រ័យទៅលើថាតើក្រុមហ៊ុននេះធ្វើការល្អដល់កម្រិតណា ។ ដូច្នេះ សូមពិនិត្យរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឲ្យបានច្បាស់លាស់ សិក្សាពីគុណភាពគ្រប់គ្រង និងរកឲ្យឃើញថាតើក្រុមហ៊ុននេះអាចផ្តល់ភាគលាភថេរ ដូចជាការ ចែកប្រាក់ចំណេញទៅឲ្យវិនិយោគិន ដែរឬអត់ ។ 

សូមកុំធ្លាក់ក្នុងអន្ទាក់នៃការសម្លឹងមើលការចំណេញក្នុងរយៈពេលខ្លីឲ្យសោះ ។ សូមមើលទៅលើលទ្ធផលធំជាងនេះជំនួសវិញដោយសិក្សា លើប្រវត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឲ្យឃើញជាក់ស្តែង ។ 

ជំហានទាំងអស់នេះនឹងផ្តល់ជូនអ្នកនូវគំនិតល្អៗថាតើក្រុមហ៊ុននេះអាចចាត់ចែងតម្លៃឯករាជ្យរបស់ខ្លួនក្នុងទីផ្សារបានល្អដល់កម្រិតណា ។ ឧទាហារណ៍៖ ក្រុមហ៊ុនមួយដែលពេលនេះមិនទាន់មានឈ្មោះល្បី តែមានរបាយការណ៍អាជីវកម្មល្អ ដូចជា ចំណេញប្រាក់ក្នុងអត្រាមួយថេរជាប្រចាំ  តែក្រុមហ៊ុនប្រភេទនេះត្រូវគេឲ្យតម្លៃទាប និងចុងក្រោយនៅពេលដែលទទួលបានការវិនិយោគ ក្រុមហ៊ុននេះនឹងប្រសើរ ។ 

ទី២៖​ វិនិយោគិនឆ្លាតវៃ ការពារខ្លួនឯងពីការខាតបង់ធ្ងន់ធ្ងរដោយការវិនិយោគលើជំនួញផ្សេងៗគ្នា ។ សូមកុំដាក់លុយទាំងអស់របស់អ្នកក្នុងភាគហ៊ុនតែមួយឲ្យសោះ បើទោះជាមើលទៅទំនងយ៉ាងណា ក៏ដោយ ។ 

អ្នកសាកស្រមៃថាតើវាគួរឲ្យខ្លាចប៉ុនណាទៅ បើអ្នកផ្ញើក្តីសង្ឃឹមទាំង ស្រុងពីលុយទាំងប៉ុន្មានរបស់អ្នកដែលបានដាក់ទុនក្នុងក្រុមហ៊ុនមួយ ដែលស្រាប់តែចុងក្រោយលេចមុខក្នុងសារព័ត៌មានពីបទកេងប្រវ័ញ្ច ពន្ធទៅវិញ ។ វិនិយោគទុនរបស់អ្នកនឹងអស់តម្លៃមួយរំពេច ហើយទាំងពេលវេលា ទាំងលុយកាក់ក៏នឹងត្រូវបាត់បង់គ្មានថ្ងៃវិលវិញឡើយ ។ តាមរយៈការដាក់ទុនក្នុងវិស័យផ្សេងគ្នា ធានាមិនឲ្យអ្នកខាតលុយទាំងអស់ក្នុងពេលតែមួយបាន ។ 

ចុងក្រោយ វិនិយោគិនឆ្លាតវៃយល់ថាគេនឹងមិនសង្ឃឹមថាត្រងយក ប្រាក់ចំណេញច្រើនលើសលុបនោះទេ តែជាប្រាក់ចំណេញដែលទុកចិត្តបាន និងជាចំណូលថេរ ។ 

គោលដៅសម្រាប់វិនិយោគិនឆ្លាតវៃ គឺធ្វើយ៉ាងណាឲ្យគ្រប់តម្រូវការផ្ទាល់ខ្លួនបាន មិនដើម្បីធ្វើខ្លួនឲ្យគ្រាន់បើជាងអ្នកគក់ជេភាគហ៊ុនតាមសារព័ត៌មាន Wall Street នោះទេ ។ យើងធ្វើមិនបានល្អជាងអ្នក ទាំងនោះដែលរស់នៅនឹងការធ្វើជំនួញ ហើយយើងក៏មិនគួរសម្រុកយកលុយលឿនពេកដែរ ការប្រដេញតាមទឹកលុយនេះគ្រាន់តែជា សញ្ញាដែលធ្វើឲ្យយើងលោភលន់ និងខ្វះការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!