ស្វែងយល់ពីរបៀបវិនិយោគពីលោក Warren Buffett

ជំពូក១៖ វិនិយោគិនឆ្លាតវៃមិនធ្វើការទាំងប្រញាប់ប្រញាល់នោះទេ គេប្រើពេលគិតយ៉ាងល្អិតល្អន់ពីគុណតម្លៃវែងឆ្ងាយរបស់ក្រុមហ៊ុន

ជំពូក២៖ ការវិនិយោគឆ្លាតវៃមាន ៣ គោលការណ៍សំខាន់ៗ

ជំពូក៣៖ វិនិយោគិនឆ្លាតវៃ យល់ច្បាស់ពីសារៈសំខាន់នៃ ចរន្តទីផ្សារភាគហ៊ុន

ជំពូក៤៖ កុំជឿលើពាក្យមហាជន ឬទីផ្សារតែមួយមុខ

ជំពូក៥៖ មូលប័ត្ររបស់វិនិយោគិនការពារ (Defensive Investor) គួរតែមានតុល្យភាពល្អ មានសុវត្ថិភាព និងងាយស្រួលគ្រប់គ្រង

ជំពូក៦៖ ការវិនិយោគងាយស្រួលនៅពេលដែលអ្នកអនុវត្តតាមរូបមន្តវា

ជំពូក៧៖ វិនិយោគិនសកម្ម (Enterprising Investor) ចាប់ផ្តើមស្រដៀងគ្នាទៅ នឹង វិនិយោគិនការពារដែរ

ជំពូក៨៖ វិនិយោគិនសកម្មមិនជ្រួលតាមដំណើរឡើងចុះនៃទីផ្សារនោះទេ

ជំពូក៩៖ វិនិយោគិនសកម្មមានឱកាសដើម្បីដេញបានតម្លៃពិតប្រាកដ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មានលុយច្រើនណាស់ដែលគេរកបានតាមរយៈការវិនិយោគ ប៉ុន្តែលុយដែលខាតបង់ដោយវិធីនេះក៏មិនតិចដែរ ។ ក្នុងប្រវត្តិសាស្ត្រនៃការរកលុយ មានកំណត់ត្រាច្រើនណាស់ដែលជាបទពិសោធរបស់លោក Warren Buffet ព្រោះគាត់វិនិយោគក្នុងក្រុមហ៊ុនត្រូវ ហើយកើប លុយមកវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ តែក៏មានបទពិសោធរបស់វិនិយោគិនច្រើននាក់ទៀតដែលដាក់លុយទៅហើយមិនចំផែនការ និងចុងក្រោយត្រូវខាតវិញទាំងអស់ផងដែរ ។ 

ដូចនេះហើយ យើងគប្បីសួរខ្លួនឯងថា៖ តើការវិនិយោគពិតជាសម នឹងឲ្យយើងហ៊ានប្រថុយដែរឬទេ? ចម្លើយគឺ ខ្លាចអីនឹងប្រថុយឲ្យតែអ្នក ដើរ តាមយុទ្ធសាស្ត្រនៃការវិនិយោគឆ្លាតវៃ ។ 

វិនិយោគិនឆ្លាតវៃប្រើការវិភាគល្អិតល្អន់ដើម្បីធានាបានប្រាក់ចំណេញថេរ និងអាចទុកចិត្តបាន ។ វាពិតជាខុសគ្នាទាំងស្រុងពីការ ពិចារណាតាមទ្រឹស្តីធម្មតា ដែលវិនិយោគិនប្រភេទនេះផ្តោតទៅលើតែផលចំណេញក្នុងរយៈពេលខ្លីតាមអត្រាឡើងចុះទីផ្សារតែប៉ុណ្ណោះ ។ ការពិចារណាតាមទ្រឹស្តីនេះ បង្ករហានិភ័យខ្ពស់បំផុត គឺដោយសារតែគ្មានអ្នកណាអាចទស្សន៍ទាយពីអនាគតបានដោយងាយនោះទេ ។ 

ឧទាហរណ៍ អ្នកវិភាគទីផ្សារភាគហ៊ុនម្នាក់ដឹងពីព័ត៌មានចចាមអារាមថា ក្រុមហ៊ុន Apple នឹងចេញផលិតផលថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយគាត់គ្រោងទិញផលិតផល Apple ដើម្បីស្តុកទុកឲ្យបានច្រើន ។ បើគាត់មានសំណាង ការទិញទុកនេះនឹងនាំប្រាក់ចំណេញច្រើន តែ បើស៊យវិញដោយព្រោះតែពាក្យដែលគេនិយាយនោះមិនមែនជាការពិត គាត់ច្បាស់ជាខាតបង់ធំមិនខាន ។ 

ផ្ទុយពីនេះទៅវិញ វិនិយោគិនឆ្លាតវៃ ផ្តោតសំខាន់ទៅលើតម្លៃតែ មួយមុខគត់ ។ វិនិយោគិនទាំងនេះ ទិញយកភាគហ៊ុនណាមានតម្លៃទាបជាងតម្លៃដើមដែលតម្លៃនេះ នៅតែអាចឲ្យក្រុមហ៊ុនមួយរីកចម្រើនទៅរួច ។ 

ជាអ្នកវិនិយោគឆ្លាតវៃម្នាក់ អ្នកសម្រេចទិញស្តុកអ្វីមួយទាល់តែអ្នកជឿជាក់ថាមានផ្លូវដែលអ្នកអាចចំណេញលុយពីអ្វីដែលអ្នកទិញពេលដែលក្រុមហ៊ុននោះធំធាត់ ។ ចូរអ្នកគិតពីចន្លោះសុវត្ថិភាពនេះ ឲ្យដូចគ្នាទៅនឹងការដែលអ្នកទិញអីវ៉ាន់អ៊ីចឹងដែរ ។ ឧទាហរណ៍ថា អ្នកទិញអាវដែលមានតម្លៃថ្លៃមួយ ហើយអ្នកនឹងពាក់វាតែក្នុងរយៈ ពេលខ្លី ។ បើគុណភាពមិនជាធានាប៉ុន្មានទេ អ៊ីចឹងអ្នកអាចនឹងទិញអាវដែលថោកជាងនេះ យកទៅប្រើក្នុងរយៈពេលដូចគ្នាទៅល្អជាង ។ 

ជីវិតរបស់វិនិយោគិនឆ្លាតវៃមិនសូវជាហ៊ឺហាប៉ុន្មានទេ តែនេះមិន មែនជារឿងសំខាន់នោះឡើយ។ រឿងដែលត្រូវគិត គឺឲ្យតែចំនញ បានលុយ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!