ជំពូក១៖ រៀន ពីរបៀបក្លាយជាអ្នកលក់ដែលល្អជាងមុន ដោយក្លាយជាមនុស្សពូកែជាងមុនម្នាក់

ជំពូក២៖ ដើម្បីស្វែងយល់ ហើយទទួលបានជោគជ័យនៅក្នុងផ្នែកលក់ អ្នកត្រូវបង្កើតទម្លាប់ល្អដែលវានឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកភាពជោគជ័យ

ជំពូក៣៖ អ្នកលក់ដែលទទួលបានជោគជ័យ ធ្វើការ ប្រាស្រ័យទាក់ទងដោយក្ដីស្រឡាញ់ជារៀងរាល់ ថ្ងៃ ព្រោះក្តីស្រឡាញ់វានឹងបង្កើតទំនុកចិត្ត

ជំពូក៤៖ ដើម្បីក្លាយជាអ្នកលក់ដ៏ពូកែម្នាក់ អ្នកត្រូវមាន ភាពប្លែកខុសពីគេ និងមិនបោះបង់ សូម្បីតែកំពុងតែប្រឈមមុខនឹងការបរាជ័យ

ជំពូក៥៖ ប្រសិនបើអ្នកចង់ធ្វើការឲ្យអស់ពីសមត្ថភាព អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ ហើយញញឹមនៅ ពេលណាដែលអ្នកអាចធ្វើបាន

ជំពូក៦៖ ដើម្បីសម្រេចកិច្ចការ ចូររៀបចំសកម្មភាពជា បន្តបន្ទាប់ ដូច្នេះអ្នកនឹងអាចឆ្ពោះទៅរកគោល ដៅចុងក្រោយបាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ការលក់ គឺនិយាយអំពីទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ។ មុន ពេលមនុស្សសម្រេចចិត្តទិញពីអ្នក ពួកគេចាំបាច់ត្រូវមានទំនុកចិត្តមកលើអ្នកជាមុនសិន ។

ប៉ុន្តែ តើធ្វើដូចម្ដេចដើម្បីទទួលបានទំនុកចិត្តពីពួកគេ? គឺតាមរយៈការបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់ពេលវេលាដែលអ្នកអាចធ្វើបាន ។

ចាប់ផ្តើមដោយប្រាប់ខ្លួនអ្នកថា “ខ្ញុំនឹងស្រឡាញ់អ្វីៗគ្រប់យ៉ាង និងមនុស្សគ្រប់គ្នា” ជារៀងរាល់ព្រឹកពេលក្រោកពីគេង ។ នៅពេលដែលអ្នកនិយាយជាមួយមនុស្សម្នាក់ទៀត  ត្រូវប្រាកដថាពាក្យដែលអ្នកប្រើ គឺបង្ហាញពីសេចក្តីស្រឡាញ់ ព្រោះពាក្យដែលនិយាយដោយ សេចក្តីស្រឡាញ់គឺ “មានអានុភាពខ្លាំងណាស់” ។

ឧទាហរណ៍៖ ការនិយាយដោយក្ដីស្រឡាញ់ទៅកាន់អ្នកដែលអ្នកមិនសូវចូលចិត្តអាចជួយបង្វែរពួកគេចេញពីសត្រូវទៅជាមិត្ត។  លើសពីនេះទៀត  ប្រសិនបើអ្នកឧស្សាហ៍និយាយពាក្យផ្អែមល្ហែមទៅកាន់មិត្តភក្តិរបស់អ្នក ពួកគេអាចនឹងក្លាយជាមិត្តភក្តិកាន់តែជិតស្និទ្ធនឹងអ្នកស្ទើរតែដូចគ្រួសារតែមួយ ។

ចាប់ផ្ដើមជាមួយក្តីស្រឡាញ់ គឺពិតជាសំខាន់ណាស់ ។  វិធីមួយដើម្បីធ្វើដូច្នេះ គឺនៅពេលក្រោយដែលអ្នកបានជួបនរណាម្នាក់ សូមចងចាំពាក្យថា “ខ្ញុំស្រឡាញ់អ្នក” ។

ការគិតក្នុងចិត្តនូវពាក្យទាំងនេះ វាពិតជាជះឥទ្ធិពលដល់កាយវិការ និងទឹកមុខរបស់អ្នក ។ អ្នកនឹងកាន់តែបើកចិត្តទូលាយ អ្នកនឹងញញឹម  ភ្នែករបស់អ្នកនឹងមានពន្លឺ ហើយសំឡេងរបស់អ្នកនឹងកាន់តែ    ពីរោះ ។  វិធីនៃការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់បែបនេះ វាក៏នឹងអាចបើកចិត្តពួកគេផងដែរ ។

ប៉ុន្តែ តើការគិតបែបនេះ អាចយកទៅអនុវត្តយ៉ាងដូចម្តេចនៅក្នុងទីផ្សារ?

ការប្រាស្រ័យទាក់ទងដោយចិត្តគំនិត និងអាកប្បកិរិយាពោរពេញទៅដោយក្ដីស្រឡាញ់មិនត្រឹមតែធ្វើឲ្យអ្នកមានឱកាសទទួលបានអតិថិជនច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកចំណាយកម្លាំងតិចក្នុងការប្រកួតប្រជែងផងដែរ ។

ឧទារហណ៍៖ អ្នកធ្វើការទន្ទឹមជាមួយអ្នកលក់ជាគូប្រជែងដែលមានអាកប្បកិរិយាមិនល្អចំពោះអ្នកលួចស្តុក (Stock) របស់អ្នក ឬផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នក ។  អ្នកមានជម្រើសពីរគឺ៖ អ្នកអាចសងសឹក ឬអ្នកអាចប្រតិកម្មទៅពួកគេវិញដោយក្តីអនុគ្រោះ ។

អ្នកនឹងឃើញថា ប្រសិនបើអ្នកបន្តប្រព្រឹត្តទៅលើនរណាម្នាក់ដោយ ក្ដីស្រឡាញ់ ឧទាហរណ៍ ដូចជាសរសើរពួកគេដែលធ្វើការងារបានល្អ ហើយអាចជួយណែនាំពួកគេខ្លះៗ នៅទីបំផុត បើទោះបីជាពួកគេមិនតបស្នងមកអ្នកវិញក៏ដោយ យ៉ាងហោចណាស់ពួកគេនឹងឈប់មានអាកប្បកិរិយាអវិជ្ជមានមកលើអ្នកដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!