ជំពូក១៖ រៀន ពីរបៀបក្លាយជាអ្នកលក់ដែលល្អជាងមុន ដោយក្លាយជាមនុស្សពូកែជាងមុនម្នាក់

ជំពូក២៖ ដើម្បីស្វែងយល់ ហើយទទួលបានជោគជ័យនៅក្នុងផ្នែកលក់ អ្នកត្រូវបង្កើតទម្លាប់ល្អដែលវានឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកភាពជោគជ័យ

ជំពូក៣៖ អ្នកលក់ដែលទទួលបានជោគជ័យ ធ្វើការ ប្រាស្រ័យទាក់ទងដោយក្ដីស្រឡាញ់ជារៀងរាល់ ថ្ងៃ ព្រោះក្តីស្រឡាញ់វានឹងបង្កើតទំនុកចិត្ត

ជំពូក៤៖ ដើម្បីក្លាយជាអ្នកលក់ដ៏ពូកែម្នាក់ អ្នកត្រូវមាន ភាពប្លែកខុសពីគេ និងមិនបោះបង់ សូម្បីតែកំពុងតែប្រឈមមុខនឹងការបរាជ័យ

ជំពូក៥៖ ប្រសិនបើអ្នកចង់ធ្វើការឲ្យអស់ពីសមត្ថភាព អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ ហើយញញឹមនៅ ពេលណាដែលអ្នកអាចធ្វើបាន

ជំពូក៦៖ ដើម្បីសម្រេចកិច្ចការ ចូររៀបចំសកម្មភាពជា បន្តបន្ទាប់ ដូច្នេះអ្នកនឹងអាចឆ្ពោះទៅរកគោល ដៅចុងក្រោយបាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្វើយ៉ាងដូចម្ដេចទើបប្រាកដថា អ្នកបានធ្វើយ៉ាងល្អបំផុតហើយនូវកិច្ចការដែលអ្នកបានធ្វើ?

មិនថាការរក្សារាងឲ្យបានស្អាតបំផុត ជាអ្នកធ្វើការដែលមានប្រសិទ្ធភាពបំផុត ឬលក់ផលិតផលដាច់បំផុតនោះទេ ។ អាថ៌កំបាំងនៅពីក្រោយរឿងទាំងអស់នេះគឺការប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ។

ភាគច្រើននៃជីវិតប្រចាំថ្ងៃរបស់យើង គឺពោរពេញទៅដោយទម្លាប់អាក្រក់ អ្វីៗដែលយើងធ្វើស្ទើរតែមិនបានគិតវែងឆ្ងាយ ហើយធ្វើឲ្យយើងក្លាយជាមនុស្សឥតបានការ និងមានភាពទុទ្ទិដ្ឋិនិយម ។

ឧទាហរណ៍៖ អ្នកនៅត្រាំត្រែងនៅលើគ្រែយ៉ាងយូរនៅពេលព្រឹកមុន ពេលក្រោកពីគេង ។ វាអាចធ្វើឲ្យអ្នកទៅធ្វើការយឺត នៅពេលដែលអ្នកបានបិទម៉ោងរោទ៍រហូតដល់បួនលើក បន្ទាប់មកទើបប្រញាប់ប្រញាល់រៀបចំខ្លួនទៅធ្វើការឲ្យទាន់ពេលវេលា ។  ទោះបីជាអ្នកដឹងថា វាធ្វើឲ្យអ្នកតានតឹង និងមិនសប្បាយចិត្តក៏ដោយ អ្នកនៅតែត្រាំត្រែងនៅលើគ្រែគេងជារៀងរាល់ព្រឹក!

ដើម្បីបំបាត់ទម្លាប់អាក្រក់ អ្នកត្រូវជំនួសវាដោយទម្លាប់ល្អ ។

ទម្លាប់ល្អត្រូវបានបង្កើតឡើង ដោយការធ្វើវាម្តងហើយម្ដងទៀតជារៀងរាល់ថ្ងៃ រហូតដល់វាក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក ។

ឧទាហរណ៍៖  ប្រសិនបើអ្នកចង់ក្រោកពីគេងបានពីព្រលឹម  អ្នកគួរតែកំណត់ម៉ោងរោទ៍ ហើយក្រោកឡើងភ្លាមៗនៅពេលម៉ោងរោទ៍ បន្ទាប់មកបរិភោគអាហារពេលព្រឹក ហើយក៏អាចធ្វើលំហាត់ប្រាណ បន្តិចបន្តួចផងដែរ ។

ទោះបីវាពិបាកធ្វើនៅពេលដំបូងៗ តែចុងក្រោយ អ្នកនឹងអាចធ្វើវាដោយស្វ័យប្រវត្តិ ។ លើសពីនេះទៅទៀត អ្នកមិនត្រឹមតែបានបង្កើតទម្លាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចយកឈ្នះទម្លាប់អាក្រក់ នោះជារៀងរហូតផងដែរ ។

នេះក៏ជាមូលដ្ឋានគ្រឹះក្នុងការក្លាយជាអ្នកលក់ដែលមានប្រសិទ្ធភាពផងដែរ ។ នៅជំពូកបន្ទាប់ យើងនឹងសិក្សាឲ្យបានលម្អិតទៅលើការផ្លាស់ប្តូរដែលអ្នកអាចធ្វើដើម្បីកែលម្អជីវិត និងលទ្ធផលនៃការលក់ របស់អ្នក ។

ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវិធីសាស្ត្រនេះ សូមបង្វែរគំនិតក្នុងសៀវភៅនេះទៅជាទម្លាប់ល្អដោយការអានវាជារៀងរាល់ថ្ងៃ ។  អ្នកនឹងឃើញថា អ្នកនឹងគិតពីវាដោយស្វ័យប្រវត្តិ ហើយយកវាទៅអនុវត្តនៅក្នុងជីវិតរបស់អ្នកបាន ។“សកម្មភាពរបស់ខ្ញុំទាំងអស់ត្រូវបានកំណត់ដោយចំណង់តណ្ហា សេចក្ដីលំអៀង សេចក្ដីលោភលន់ សេចក្ដីស្រឡាញ់ សេចក្ដីខ្លាច បរិយាកាសជុំវិញខ្លួន និងទម្លាប់ ។ ហើយកត្តាដែលមានឥទ្ធិពលជាងគេបំផុតនោះគឺជា “ទម្លាប់”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!