ជំពូក១៖ រៀន ពីរបៀបក្លាយជាអ្នកលក់ដែលល្អជាងមុន ដោយក្លាយជាមនុស្សពូកែជាងមុនម្នាក់

ជំពូក២៖ ដើម្បីស្វែងយល់ ហើយទទួលបានជោគជ័យនៅក្នុងផ្នែកលក់ អ្នកត្រូវបង្កើតទម្លាប់ល្អដែលវានឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកភាពជោគជ័យ

ជំពូក៣៖ អ្នកលក់ដែលទទួលបានជោគជ័យ ធ្វើការ ប្រាស្រ័យទាក់ទងដោយក្ដីស្រឡាញ់ជារៀងរាល់ ថ្ងៃ ព្រោះក្តីស្រឡាញ់វានឹងបង្កើតទំនុកចិត្ត

ជំពូក៤៖ ដើម្បីក្លាយជាអ្នកលក់ដ៏ពូកែម្នាក់ អ្នកត្រូវមាន ភាពប្លែកខុសពីគេ និងមិនបោះបង់ សូម្បីតែកំពុងតែប្រឈមមុខនឹងការបរាជ័យ

ជំពូក៥៖ ប្រសិនបើអ្នកចង់ធ្វើការឲ្យអស់ពីសមត្ថភាព អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ ហើយញញឹមនៅ ពេលណាដែលអ្នកអាចធ្វើបាន

ជំពូក៦៖ ដើម្បីសម្រេចកិច្ចការ ចូររៀបចំសកម្មភាពជា បន្តបន្ទាប់ ដូច្នេះអ្នកនឹងអាចឆ្ពោះទៅរកគោល ដៅចុងក្រោយបាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

យើងទាំងអស់គ្នាត្រូវតែជាអ្នកលក់នៅកម្រិតណាមួយនៅក្នុងជីវិត ទោះបីជាយើងធ្វើការនៅក្នុងផ្នែកអ្វីក៏ដោយ 

សម្រាប់អ្នកដែលធ្វើការនៅក្នុងផ្នែកទីផ្សារ ឬផ្នែកលក់ ជាការពិតណាស់ ការសិក្សាពីទិចនិចលក់ គឺជាផ្នែកដ៏សំខាន់មួយនៃការងារ ។  ប៉ុន្តែ សម្រាប់យើងទាំងអស់គ្នា ចំណាយពេលវេលាជាច្រើនដែល មិនគួរឲ្យជឿ ក៏ត្រូវបានចំណាយក្នុងផ្នែកលក់នេះផងដែរ៖ មិនថាទេពកោសល្យរបស់យើងជាផ្នែកនៃការសម្ភាសការងារ ឬការចែករំលែកគំនិតទស្សនៈរបស់យើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ។

ដូច្នេះ តើអ្នកអាចរៀនពីរបៀបលក់បានល្អជាងមុនបានយ៉ាងដូចម្តេច?  អ្នកអាចអានសៀវភៅ ១០វិធីចុងក្រោយដើម្បីជោគជ័យ (Lastest 10-Ways-To-Success book) ឬអ្នកអាចយកវិធីសាស្ត្រផ្សេង ទៀតដែលមានលក្ខណៈកាន់តែស៊ីជម្រៅ និងពេញលេញ ។

ក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងរៀនអំពីការក្លាយជាអ្នកលក់ដ៏ឆ្នើមម្នាក់ អ្នកត្រូវតែផ្លាស់ប្តូរជីវិតរបស់អ្នក សិក្សាពីការលក់ដោយយកចិត្តទុកដាក់ និងតាមបែបលក្ខណៈទស្សនវិជ្ជា ។ មានតែតាម រយៈការអភិវឌ្ឍទម្លាប់ជីវិតឲ្យបានប្រសើរជាងមុនប៉ុណ្ណោះ ទើបអាចសង្ឃឹមថា អ្នកនឹងក្លាយជាកំពូលអ្នកលក់ម្នាក់បាន!

នៅជំពូកបន្ទាប់ អ្នកនឹងបានដឹងអំពី៖

  1. ហេតុអ្វីបានជាអំណាចនៃសេចក្ដីស្រឡាញ់នឹងជួយអ្នកឲ្យក្លាយ ជាកំពូលអ្នកលក់
  2. មូលហេតុដែលអ្នកគួរតែញញឹម នៅពេលប្រឈមនឹងការ លំបាក 
  3. និងរបៀបលើកទឹកចិត្តខ្លួនឯង នៅពេលដែលបាក់ទឹកចិត្ត ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!