ជំពូក១៖ តើសៀវភៅនេះ មានអ្វីពិសេសសម្រាប់ខ្ញុំ? មកស្វែងយល់ ពីរបៀបដែលទស្សនៈបុរាណរបស់អាម៉េរិកកណ្ដាល ដែលអាចផ្ដល់ជាប្រយោជន៍ដល់អ្នកនាពេលបច្ចុប្បន្ននេះ

ជំពូក២៖ យើងត្រូវបានបង្រៀនច្បាប់ទម្លាប់តឹងរឹងជាច្រើនកាលនៅក្មេង ដែលត្រូវបង្ខំខ្លួនឯងឲ្យរស់នៅដូចមនុស្សធំអ៊ីចឹង

ជំពូក៣៖ កិច្ចព្រមព្រៀងចំណុចទីមួយ គឺប្រើពាក្យពេចន៍របស់យើងឲ្យពីរោះពិសា កុំប្រើវាយកមកបង្អាប់ខ្លួនឯង ឬអ្នកដទៃ

ជំពូក៤៖ អ្នកនឹងមិនយកវាមកដាក់ខ្លួននោះទេ ប្រសិនបើអ្នកច្បាស់ខ្លួនឯងហើយនោះ

ជំពូក៥៖ កុំធ្វើការសន្និដ្ឋាន ត្រូវតែចោទសួរឲ្យបានច្បាស់ (មើលឲ្យជាក់ ចាំញាក់ចិញ្ចើម)

ជំពូក៦៖ ព្យាយាមឲ្យអស់ពីសមត្ថភាព ទោះបីរឿងខ្លះវាតែងតែផ្លាស់ប្តូរឥតឈប់ឈរក៏ដោយ

ជំពូក៧៖ បំបែកកិច្ចព្រមព្រៀងចាស់ ហើយស្វែងរក សេរីភាពរបស់អ្នក

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

តើអ្នកដឹងទេថាពាក្យថា “ល្អឥតខ្ចោះ” មានប្រភពមកពីភាសាឡាតាំងដែលមានន័យថា “គ្មានបាប”? ក្នុងន័យនេះ ការប្រើភាសាដែលល្អឥតខ្ចោះរបស់អ្នកមានន័យថា ការមិនប្រើវាដើម្បីប្រឆាំងនឹងខ្លួនឯងឡើយ   ព្រោះការធ្វើបាបខ្លួនឯងប្រភេទណាដ៏ដោយក៏ត្រូវបានគេចាត់ទុកថាជាអំពើបាបដែរ ។

ការធ្វើបាបខ្លួនឯងអាចកើតមានក្នុងទម្រង់ដូចជាការវិនិច្ឆ័យ ឬការស្តីបន្ទោសឲ្យខ្លួនឯង ។  អ្នកអាចគិតថា “អ្នកធាត់ពេក ឬល្ងង់ពេក” ដោយគ្រាន់តែមានគំនិតបែបនេះ អ្នកកំពុងតែប្រើពាក្យរបស់អ្នកក្នុងការបង្អាប់ខ្លួនឯង ហើយឆ្លងកាត់ការវិនិច្ឆ័យរួចបាត់ទៅហើយ ។  ជំនួសឲ្យការធ្វើបែបនេះ អ្នកអាចខ្សិប ប្រាប់ខ្លួនឯងថា “អ្នកគឺជាមនុស្សអស្ចារ្យប៉ុនណា ហើយអ្នកស្រឡាញ់ខ្លួនឯងខ្លាំងប៉ុនណា” ។

នោះហើយជាមូលហេតុដែលត្រូវចងចាំ ពាក្យដែលអ្នក  និយាយចេញមកក្រៅពិតជាមានអានុភាពខ្លាំងណាស់ វាអាច រំដោះខ្លួនអ្នក ឬធ្វើជាទាសកររបស់អ្នក និងមនុស្សផ្សេង ទៀតផងដែរ ។  ដូច្នេះ ខណៈពេលដែលពាក្យមួយដែលស្ដាប់ ទៅហាក់ដូចជាសំឡេងរញ៉េញ៉ៃមួយ ប៉ុន្តែការពិតវាមានច្រើនជាងហ្នឹងទៅទៀត ។

ពាក្យសម្ដីរបស់អ្នក អនុញ្ញាតឲ្យអ្នកធ្វើការប្រាស្រ័យទាក់ទង និងប្រាប់ពីខ្លួនឯង ប៉ុន្តែវាក៏អាចផ្លាស់ប្តូរការគិតរបស់អ្នកផងដែរ ។  ក្នុងន័យនេះ ពាក្យរបស់អ្នកអាចបង្កើតគំនិតនៅក្នុងការគិតរបស់អ្នកសម្រួចអារម្មណ៍នៃភាពពិតរបស់អ្នក   ព្រមទាំងប៉ះពាល់ដល់គំនិតរបស់អ្នកដទៃដូចគ្នា ។

 ឥលូវយើងមកពិចារណារឿងនេះទាំងអស់គ្នា!!!

ស្ត្រីឈ្លាសវៃ ព្រមទាំងសុភាពរាបសាម្នាក់មានកូនស្រីមួយដែល នាងស្រឡាញ់ពេញបេះដូង។  ថ្ងៃមួយស្ត្រីនោះបានមកដល់ផ្ទះដោយសង្ឃឹមថានឹងមានពេលស្ងប់ស្ងាត់ដើម្បីសម្រាកតែយកកម្លាំងម្នាក់ឯងមួយស្របក់ ។ ប៉ុន្តែកូនស្រីរបស់នាងកំពុងតែមានអារម្មណ៍សប្បាយរីករាយ ដោយបានស្រែកច្រៀងលឺៗក្នុងន័យចង់អង្អួតម្ដាយផង ។

ដោយបាត់បង់ម្ចាស់ការលើខ្លួនឯងមួយភ្លេត   ស្ត្រីនោះបានស្រែកគំហុកដាក់កូនស្រីរបស់នាងថា “ឯងមានសំឡេង  យ៉ាប់ណាស់!  ឈប់​ច្រៀងទៀតទៅ!”

ដោយសារតែបទពិសោធនេះ អារម្មណ៍ក្មេងម្នាក់នោះបានដក់ជាប់នូវអ្វីដែលម្តាយរបស់នាងបានស្ដីឲ្យ ដោយនាងទទួលស្គាល់ខ្លួនឯងថា សំឡេងរបស់នាងពិតជាពិបាកស្ដាប់ និងគួរឲ្យរំខានពិតមែន ។  ចាប់ពីពេលនោះមក នាងឈប់ច្រៀងអស់រយៈពេលជាយូរ ហើយថែមទាំងពេលខ្លះ នាងមានការពិបាកសូម្បីតែការនិយាយស្ដីទៀតផង ។

នេះគ្រាន់តែដើម្បីបង្ហាញពីរបៀបដែលពាក្យសម្ដីអាចធ្វើឲ្យយើងក្លាយជាទាសកររបស់វាតែប៉ុណ្ណោះ ។ សាកគិតពីចំនួនដងដែលអ្នក បានប្រាប់ខ្លួនឯងថា អ្នកមិនល្អគ្រប់គ្រាន់ទៅមើល ។  រាល់ ពេលដែលអ្នកធ្វើដូចនេះ អ្នកនឹងទទួលស្គាល់ហើយនឹងបន្ស៊ាំចិត្តរបស់អ្នកឲ្យធ្វើតាមវា ។

ដូច្នេះហើយកិច្ចព្រមព្រៀងទីមួយ គឺមិនត្រូវប្រើពាក្យបង្អាប់ខ្លួនឯងនោះទេ ។ បន្ទាប់មកទៀតអ្នកនឹងរៀនអំពីកិច្ចព្រមព្រៀងទី២គឺ កុំយកវាមកប្រៀបធៀបនឹងខ្លួនរបស់អ្នក ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!