ជំពូក១៖ តើសៀវភៅនេះ មានអ្វីពិសេសសម្រាប់ខ្ញុំ? មកស្វែងយល់ ពីរបៀបដែលទស្សនៈបុរាណរបស់អាម៉េរិកកណ្ដាល ដែលអាចផ្ដល់ជាប្រយោជន៍ដល់អ្នកនាពេលបច្ចុប្បន្ននេះ

ជំពូក២៖ យើងត្រូវបានបង្រៀនច្បាប់ទម្លាប់តឹងរឹងជាច្រើនកាលនៅក្មេង ដែលត្រូវបង្ខំខ្លួនឯងឲ្យរស់នៅដូចមនុស្សធំអ៊ីចឹង

ជំពូក៣៖ កិច្ចព្រមព្រៀងចំណុចទីមួយ គឺប្រើពាក្យពេចន៍របស់យើងឲ្យពីរោះពិសា កុំប្រើវាយកមកបង្អាប់ខ្លួនឯង ឬអ្នកដទៃ

ជំពូក៤៖ អ្នកនឹងមិនយកវាមកដាក់ខ្លួននោះទេ ប្រសិនបើអ្នកច្បាស់ខ្លួនឯងហើយនោះ

ជំពូក៥៖ កុំធ្វើការសន្និដ្ឋាន ត្រូវតែចោទសួរឲ្យបានច្បាស់ (មើលឲ្យជាក់ ចាំញាក់ចិញ្ចើម)

ជំពូក៦៖ ព្យាយាមឲ្យអស់ពីសមត្ថភាព ទោះបីរឿងខ្លះវាតែងតែផ្លាស់ប្តូរឥតឈប់ឈរក៏ដោយ

ជំពូក៧៖ បំបែកកិច្ចព្រមព្រៀងចាស់ ហើយស្វែងរក សេរីភាពរបស់អ្នក

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

គ្មាននរណាម្នាក់មានឱកាសជ្រើសរើសភាសាកំណើតរបស់ពួកគេនោះទេ ប៉ុន្តែភាសាដែលយើងធំឡើងជាមួយមិនមែនជារឿងតែមួយគត់ដែលសង្គមបានដាក់មកលើយើងនោះ  ដែរ ។  បទដ្ឋានសង្គមរឹតតែដាក់បញ្ញត្តិលើមាតិកា និងទម្រង់នៃក្តីសុបិនរបស់យើងទៀតផង ។

ឧទាហរណ៍៖ មនុស្សគ្រប់គ្នាមានក្តីសុបិនរៀងៗខ្លួន ប៉ុន្តែក៏ មានក្តីសុបិនរួមមួយផងដែរ ។  វាគឺជាក្តីសុបិនរបស់ភពផែន ដី ។  ច្បាប់ដែលកំណត់ក្តីសុបិនរួមនេះ ត្រូវបានបង្រៀនដល់

យើងដោយឪពុកម្តាយ សាលារៀន សាសនា និងឥទ្ធិពលផ្សេងៗទៀត ។ តាមរយៈការអប់រំនេះ អ្វីដែលយើងបានរៀន គឺជាឥរិយាបទត្រឹមត្រូវជាអ្វីដែលយើងគួរជឿ និងភាពខុសគ្នារវាងល្អ និងអាក្រក់ ។

ទោះយ៉ាងណាក៏ដោយច្បាប់ទម្លាប់ និងកិច្ចព្រមព្រៀងទាំងនេះ គឺមិនត្រូវបានជ្រើសរើសដោយនរណាម្នាក់នោះទេ ។  ការទទួលយករបស់យើងនៃច្បាប់បែបនេះដោយគ្មានការតវ៉ា គឺកើតឡើងដោយភាពស៊ាំរបស់មនុស្ស ។

កាលយើងនៅក្មេង ទោះយើងចង់ប្រឆាំងយ៉ាងណាក៏ដោយ ក៏មនុស្សធំនៅតែមានអំណាចជាងយើងដដែល ។  ពួកគេអាចបង្ក្រាបយើង និងដាក់ទណ្ឌកម្មលើយើងបានប្រសិនបើ យើងមិនស្តាប់បង្គាប់ពួកគេ ។ ផ្ទុយទៅវិញ យើងនឹងទទួលបានរង្វាន់ ប្រសិនបើយើងគោរពជំនឿ និងការធ្វើតាមច្បាប់ទម្លាប់របស់ពួកគាត់ ។  ជាលទ្ធផល យើងភាគច្រើន គឺ សុខចិត្តចុះចាញ់ ។

គ្រាន់តែពិចារណាថា តើមានឪពុកម្តាយប៉ុន្មាននាក់ដែលប្រាប់កូនៗ របស់ពួកគេថា ពួកគេជាកូនល្អនៅពេលពួកគេធ្វើតាមច្បាប់ទម្លាប់ និងជាកូនមិនល្អនៅពេលពួកគេមិនធ្វើតាម ។  នៅក្នុងប្រព័ន្ធនេះ រង្វាន់ជាបឋមសម្រាប់អាកប្បកិរិយាត្រឹមត្រូវរបស់ពួកគេ គឺការសរសើរពីឪពុកម្តាយ      គ្រូបង្រៀន និងមិត្តភក្តិ ។

ជាធម្មតាការទទួលបានរង្វាន់បែបនេះ អ្នកនឹងមានអារម្មណ៍ថាអស្ចារ្យ ហើយយើងក៏រៀនគោរពតាមច្បាប់ទម្លាប់ទាំងនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ ។  យើងខ្លាចការបដិសេធ ហើយជារឿយៗ យើងសុខចិត្តធ្វើពុតជាអ្វីមួយដែលមិនមែនជាយើង ។

ជាលទ្ធផលនៅចំណុចជាក់លាក់មួយ វាមិនចាំបាច់មាន នរណាម្នាក់មកគ្រប់គ្រងយើងនោះទេ ពីព្រោះជំនឿទាំងអស់នេះស្ថិតនៅក្នុងខ្លួនយើងយ៉ាងជ្រៅស្រេចទៅហើយ ។  និយាយម្យ៉ាងទៀត គឺយើងបានបន្ស៊ាំខ្លួនឯង ។  យើងបង្កើតរូបភាពខ្លួនឯងឲ្យមានភាពល្អឥតខ្ចោះ ហើយនៅពេលដែល យើងខកខានមិនបានអនុវត្តតាមវា យើងបែរជាដាក់ទណ្ឌកម្ម វិនិច្ឆ័យ និងបន្ទោសខ្លួនឯង ។

ប៉ុន្តែមានវិធីផ្សេងដែលយើងអាចផ្តាច់ចេញពីទំនៀមទម្លាប់នេះបានដោយបង្កើតកិច្ចព្រមព្រៀងថ្មីសម្រាប់ខ្លួនឯង ដែលយើងនឹងធ្វើការសិក្សាពីវានៅជំពូកបន្ទាប់ ។

“យើងមិនចាំបាច់រស់នៅក្នុងសុបិនអាក្រក់នោះទេ ព្រោះថាវាអាចទៅរួចក្នុងការរីករាយជាមួយសុបិនល្អរបស់យើង” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!