ជំពូក១៖ តើសៀវភៅនេះ មានអ្វីពិសេសសម្រាប់ខ្ញុំ? មកស្វែងយល់ ពីរបៀបដែលទស្សនៈបុរាណរបស់អាម៉េរិកកណ្ដាល ដែលអាចផ្ដល់ជាប្រយោជន៍ដល់អ្នកនាពេលបច្ចុប្បន្ននេះ

ជំពូក២៖ យើងត្រូវបានបង្រៀនច្បាប់ទម្លាប់តឹងរឹងជាច្រើនកាលនៅក្មេង ដែលត្រូវបង្ខំខ្លួនឯងឲ្យរស់នៅដូចមនុស្សធំអ៊ីចឹង

ជំពូក៣៖ កិច្ចព្រមព្រៀងចំណុចទីមួយ គឺប្រើពាក្យពេចន៍របស់យើងឲ្យពីរោះពិសា កុំប្រើវាយកមកបង្អាប់ខ្លួនឯង ឬអ្នកដទៃ

ជំពូក៤៖ អ្នកនឹងមិនយកវាមកដាក់ខ្លួននោះទេ ប្រសិនបើអ្នកច្បាស់ខ្លួនឯងហើយនោះ

ជំពូក៥៖ កុំធ្វើការសន្និដ្ឋាន ត្រូវតែចោទសួរឲ្យបានច្បាស់ (មើលឲ្យជាក់ ចាំញាក់ចិញ្ចើម)

ជំពូក៦៖ ព្យាយាមឲ្យអស់ពីសមត្ថភាព ទោះបីរឿងខ្លះវាតែងតែផ្លាស់ប្តូរឥតឈប់ឈរក៏ដោយ

ជំពូក៧៖ បំបែកកិច្ចព្រមព្រៀងចាស់ ហើយស្វែងរក សេរីភាពរបស់អ្នក

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

Toltec គឺជាសង្គមនៃអ្នកសិល្បៈ និងអ្នកវិទ្យាសាស្ត្របុរាណដែលបានស្វែងរក និងរក្សាទុកចំណេះដឹងខាងវិញ្ញាណពីបុព្វបុរសដែលបានរស់នៅតាមតំបន់កណ្តាលនៃប្រទេសម៉ិកស៊ិក មុនពេលដែល   Aztec   បានក្លាយជាក្រុមដែលមានអំណាច ។ ពួកគេមានទំនៀមទម្លាប់ និងចំណេះដឹងជ្រៅជ្រះអំពីការអប់រំ ហើយបានផ្ទេរចំណេះដឹងរបស់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ ។

ដូចជាអរិយធម៌បុរាណភាគច្រើនផ្សេងទៀតដែរ ពួកគេមានប្រព័ន្ធជំនឿអំពីដំណើរការរបស់ពិភពលោក និងមនុស្សលោកដែលមានជីវិតរស់នៅលើផែនដីនេះ ។  ប៉ុន្តែ តើការបង្រៀនទាំងនេះអាចប្រាប់យើងពីអ្វីខ្លះនៅពេលបច្ចុប្បន្ន?

នោះជាអ្វីដែលយើងនឹងស្វែងយល់ទាំងអស់គ្នា ។  អ្នកនឹងរកឃើញថា “តើគំនិត និងទស្សនៈរបស់ Toltec  អាចជួយយើងឲ្យក្លាយជាខ្លួនយើងពិតប្រាកដ ហើយបោះចោលនូវច្រវ៉ាក់ដែលចងយើងពីការសម្រេចសក្តានុពលពេញលេញរបស់យើង និងរីករាយជាមួយជីវិតពោពេញទៅដោយសេរីភាព ហើយធ្វើឲ្យមានសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនឯង” ។

នៅក្នុងសៀវភៅសង្ខេបនេះ អ្នកនឹងរកឃើញ៖

  1. ហេតុអ្វីអ្នកគួរបដិវត្តប្រឆាំងទៅនឹងអ្វីដែលសង្គមតែងតែយល់ឃើញ
  2. តើមានអ្វីខុសជាមួយនឹងការទទួលយកទាំងការរិះគន់ និងការសរសើរផ្ទាល់ខ្លួន 
  3. និងហេតុអ្វីបានជាការសន្និដ្ឋានមកលើខ្លួនឯង និងទៅលើអ្នកដទៃ ភាគច្រើនគឺតែងតែខុស
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!