ជំពូក១៖ តើសៀវភៅនេះ មានអ្វីពិសេសសម្រាប់ខ្ញុំ? មកស្វែងយល់ ពីរបៀបដែលទស្សនៈបុរាណរបស់អាម៉េរិកកណ្ដាល ដែលអាចផ្ដល់ជាប្រយោជន៍ដល់អ្នកនាពេលបច្ចុប្បន្ននេះ

ជំពូក២៖ យើងត្រូវបានបង្រៀនច្បាប់ទម្លាប់តឹងរឹងជាច្រើនកាលនៅក្មេង ដែលត្រូវបង្ខំខ្លួនឯងឲ្យរស់នៅដូចមនុស្សធំអ៊ីចឹង

ជំពូក៣៖ កិច្ចព្រមព្រៀងចំណុចទីមួយ គឺប្រើពាក្យពេចន៍របស់យើងឲ្យពីរោះពិសា កុំប្រើវាយកមកបង្អាប់ខ្លួនឯង ឬអ្នកដទៃ

ជំពូក៤៖ អ្នកនឹងមិនយកវាមកដាក់ខ្លួននោះទេ ប្រសិនបើអ្នកច្បាស់ខ្លួនឯងហើយនោះ

ជំពូក៥៖ កុំធ្វើការសន្និដ្ឋាន ត្រូវតែចោទសួរឲ្យបានច្បាស់ (មើលឲ្យជាក់ ចាំញាក់ចិញ្ចើម)

ជំពូក៦៖ ព្យាយាមឲ្យអស់ពីសមត្ថភាព ទោះបីរឿងខ្លះវាតែងតែផ្លាស់ប្តូរឥតឈប់ឈរក៏ដោយ

ជំពូក៧៖ បំបែកកិច្ចព្រមព្រៀងចាស់ ហើយស្វែងរក សេរីភាពរបស់អ្នក

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

ការសង្ខេបចុងក្រោយ

សារសំខាន់នៅក្នុងសៀវភៅនេះ៖

ចាប់តាំងពីពេលដែលយើងបានកើតមក សង្គមធ្វើឲ្យយើងយល់ព្រមធ្វើតាមច្បាប់របស់វា ដោយហេតុនេះវាបាន រារាំងយើងមិនឲ្យទទួលស្គាល់ការពិតនៃខ្លួនយើង ។ ប៉ុន្តែយើងអាចរំដោះខ្លួនចេញបានដោយជំនួសច្បាប់ដែលបាន បញ្ចូលទាំងនេះ ជាមួយនឹងកិច្ចព្រមព្រៀងទាំងបួនពីទស្សនៈ Toltec បុរាណនេះ ។

 ដំបូន្មានដែលអាចយកមកអនុវត្តបាន:

ចាប់ផ្តើមបំបែកកិច្ចព្រមព្រៀងរបស់អ្នក!!!

មនុស្សភាគច្រើនរស់នៅជាមួយកិច្ចព្រមព្រៀងរាប់រយ រាប់ពាន់ ។ ចំណាយពេលបន្តិចដើម្បីបំបែកមួយក្នុងចំណោមពួកវាឥឡូវនេះ ។ ប្រហែលជាអ្នកធ្លាប់ប្រាប់ខ្លួនឯងថា “អ្នកមិនចេះច្រៀងទេ” ។  ដើម្បីផ្តាច់កិច្ចព្រមព្រៀងនេះចេញ អ្នកគ្រាន់តែស្រែកច្រៀងចេញពីដួងចិត្តរបស់អ្នក ហើយស្រមៃថាមាននរណាម្នាក់ទះដៃអបអរសាទរពីការច្រៀងរបស់អ្នក​នោះ ។ ដោយធ្វើតាមវិធីនេះ អ្នកអាចដកហូតរាល់កិច្ចព្រមព្រៀងចាស់ៗរបស់អ្នកដោយជំនួសវា ដោយកិច្ចព្រម ព្រៀងថ្មីដែលកំណត់ឲ្យអ្នកមានសេរីភាពពេញលេញជាងមុន ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!