ជំពូក១៖ មនុស្សម្នាក់បានក្លាយជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រ និងសាសនា

ជំពូក២៖ រឿងរបស់មូហាំម៉ាត់ ចាប់ផ្តើមដោយ សារពាក្យសម្បថ មួយដែលធ្វើឡើងដោយជីតារបស់គាត់

ជំពូក៣៖ មូហាំម៉ាត់ត្រូវបានគេយកទៅចិញ្ចឹមនៅលើវាលខ្សាច់ ប៉ុន្តែអព្ភូតហេតុមួយបាននាំគាត់ត្រលប់ទៅទីក្រុងមេកាវិញ

ជំពូក៤៖ ព្រះបានជ្រើសរើស មូហាំម៉ាត់ ធ្វើជាអ្នកនាំសាររបស់ទ្រង់

ជំពូក៥៖ ជំនឿរបស់ មូហាំម៉ាត់ ត្រូវបានសាក ល្បងយ៉ាងខ្លាំង ប៉ុន្តែគាត់បានជួបបញ្ហាប្រឈម

ជំពូក៦៖ សារពីព្រះដែលនាំមកដោយមូហាំម៉ាត់ បានធ្វើឱ្យមានការបែងចែកបក្ខពួកនៅ ក្នុងកុលសម្ព័ន្ធរបស់គាត់

ជំពូក៧៖ សាររបស់មូហាំម៉ាត់ បានក្លាយជារឿងនយោបាយដែលនាំទៅដល់ការកាត់ផ្ដាច់ផ្នែកខ្លះនៃកុលសម្ព័ន្ធរបស់គាត់ ពីសង្គមមេកា

ជំពូក៨៖ មូហាំម៉ាត់បានរកឃើញជំនួយដែលគាត់ត្រូវការនៅក្រុងមេឌីណា (Medina) ហើយ មនុស្សចាប់ផ្ដើមដើរតាមគាត់នៅទីនោះ

ជំពូក៩៖ មូហាំម៉ាត់ បានផ្សះផ្សាកុលសម្ព័ន្ធមេឌីណា និងមេកាតាមរយៈការធ្វើធម្មយាត្រា និងការប្រយុទ្ធ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅក្នុងប្រពៃណីជាច្រើន   ជំនឿអរូបី និងខាងវិញ្ញាណមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅទៅនឹងធម្មជាតិ ។ ដូច្នេះ វាមិនមានអ្វីចម្លែកនោះទេ ដែលមូហាំម៉ាត់ បានចំណាយពេលប៉ុន្មានឆ្នាំនៃកុមារភាពរបស់គាត់ នៅឯទីរហោស្ថានវាលខ្សាច់ដ៏ធំល្វឹងល្វើយមួយ ។

មូហាំម៉ាត់ កើតនៅក្នុងទីក្រុងមេកា ហើយទោះបីជាម្តាយរបស់គាត់នៅរស់ក៏ដោយ ក៏ទស្សនៈសង្គមនៅពេលនោះបានចាត់ទុកថា បើគ្មានឪពុកទេនោះ មូហាំម៉ាត់ត្រូវបានគេចាត់ទុកថាជាក្មេងកំព្រាម្នាក់ ។

នៅឆ្នាំ ៥៧០ ក្រោយព.ស  ស្ដ្រីម្នាក់ឈ្មោះហាលីម៉ា (Halima) មកពីកុលសម្ព័ន្ធបេឌឹន (Bedouin) ដែលជាប្រជាជនម្នាក់រស់នៅតាមវាលខ្សាច់ ។ នាងបានមកធ្វើការជាមេដោះឱ្យគ្រួសារអ្នកមានៗនៃក្រុងមេកា ហើយតាមទម្លាប់ នាងក៏យកក្មេងៗ ត្រលប់ទៅភូមិរបស់ពួកគេវិញផងដែរ ។

ទោះបីជាម្តាយមេម៉ាយរបស់មូហាំម៉ាត់ មិនមានអ្វីបង់ឱ្យនាងក៏ដោយ ក៏ហាលីម៉ាបានយកមូហាំម៉ាត់ ទៅចិញ្ចឹមបីបាច់ថែរក្សាក្នុងនាមជាកូនធម៌ដែរ ។ នៅចុងបញ្ចប់ ទង្វើសប្បុរសធម៌នេះអាចជាពរជ័យសម្រាប់ស្ត្រីមេដោះម្នាក់នេះវិញ ។  ទោះបីជាដល់រដូវរាំងស្ងួត ហើយហាលីម៉ាមានសភាពស្គមស្គាំងក៏ដោយ ក៏នាងនៅតែមានទឹកដោះ  ហើយគោក្របីរបស់គ្រួសារនាង បានផលិតទឹកដោះបានយ៉ាងច្រើនផងដែរ ។

បន្ទាប់ពីបានអាយុបាន៥ឆ្នាំ មូហាំម៉ាត់បានត្រលប់ទៅទីក្រុងមេកាវិញ។  អព្ភូតហេតុមួយបានជួយជំរុញនៃការវិលត្រលប់មកវិញរបស់គាត់។  គាត់បានរៀបរាប់ថា មានទេវតាពីរអង្គចុះពីលើមេឃ មកបើកទ្រូងរបស់គាត់ ហើយដកបេះដូងគាត់ចេញ ។  ពួកគេបានលាងសម្អាតបេះដូងនោះ ហើយបានយកស្នាមឆូតខ្មៅដែលជាសញ្ញាសម្គាល់របស់បិសាចចេញ មុនពេលប្រគល់បេះដូងនោះមក និងដាក់ចូលឱ្យមូហាំម៉ាត់វិញ។

វាគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលគាត់បានឃើញរឿងរ៉ាវទាំងអស់នេះ ដូចជាគាត់កំពុងឈរមើលនៅខាងក្រៅរាងកាយរបស់គាត់អញ្ចឹង។  ហាលីម៉ាដោយខ្លាចថា មានបិសាចចង់ធ្វើបាបមូហាំម៉ាត់ នាងក៏បាននាំគាត់ត្រលប់មករស់នៅជាមួយម្ដាយរបស់គាត់ នៅទីក្រុងមេកាវិញ។

នៅទីនោះ ក្នុងនាមជាកូនគ្មានឪពុក មូហាំម៉ាត់បានរស់នៅដោយខ្វះភាពកក់ក្ដៅ ។ គាត់ធំដឹងក្តីជាអ្នកនៅក្រៅកុលសម្ព័ន្ធនៃទីក្រុងមេកា ប៉ុន្តែអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្តូរនៅពេលគាត់មានអាយុ40 ឆ្នាំ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!