ជំពូក១៖ មនុស្សម្នាក់បានក្លាយជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រ និងសាសនា

ជំពូក២៖ រឿងរបស់មូហាំម៉ាត់ ចាប់ផ្តើមដោយ សារពាក្យសម្បថ មួយដែលធ្វើឡើងដោយជីតារបស់គាត់

ជំពូក៣៖ មូហាំម៉ាត់ត្រូវបានគេយកទៅចិញ្ចឹមនៅលើវាលខ្សាច់ ប៉ុន្តែអព្ភូតហេតុមួយបាននាំគាត់ត្រលប់ទៅទីក្រុងមេកាវិញ

ជំពូក៤៖ ព្រះបានជ្រើសរើស មូហាំម៉ាត់ ធ្វើជាអ្នកនាំសាររបស់ទ្រង់

ជំពូក៥៖ ជំនឿរបស់ មូហាំម៉ាត់ ត្រូវបានសាក ល្បងយ៉ាងខ្លាំង ប៉ុន្តែគាត់បានជួបបញ្ហាប្រឈម

ជំពូក៦៖ សារពីព្រះដែលនាំមកដោយមូហាំម៉ាត់ បានធ្វើឱ្យមានការបែងចែកបក្ខពួកនៅ ក្នុងកុលសម្ព័ន្ធរបស់គាត់

ជំពូក៧៖ សាររបស់មូហាំម៉ាត់ បានក្លាយជារឿងនយោបាយដែលនាំទៅដល់ការកាត់ផ្ដាច់ផ្នែកខ្លះនៃកុលសម្ព័ន្ធរបស់គាត់ ពីសង្គមមេកា

ជំពូក៨៖ មូហាំម៉ាត់បានរកឃើញជំនួយដែលគាត់ត្រូវការនៅក្រុងមេឌីណា (Medina) ហើយ មនុស្សចាប់ផ្ដើមដើរតាមគាត់នៅទីនោះ

ជំពូក៩៖ មូហាំម៉ាត់ បានផ្សះផ្សាកុលសម្ព័ន្ធមេឌីណា និងមេកាតាមរយៈការធ្វើធម្មយាត្រា និងការប្រយុទ្ធ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

រឿងរ៉ាវរបស់មូហាំម៉ាត់បានចាប់ផ្តើម តាំងពីមុនពេលគាត់ចាប់ កំណើតទៅ ទៀតដោយជីតារបស់គាត់បានធ្វើរឿងខុសធម្មតាមួយ ។

ជីតារបស់មូហាំម៉ាត់ គឺជាប្រធាននៃក្រុមហាហ្ស៊ីម (Hashim) ដែលជាក្រុមលេចធ្លោមួយនៅក្នុងកុលសម្ព័ន្ធឃូរីហ្ស (Quraysh) ។ នៅពេលនោះ ក្រុមហាស្ស៊ី​ម (Hashim) គឺជាសហគមន៍អ្នកមាន ហើយក៏ជាអ្នកគ្រប់គ្រងទីក្រុងមេកា (Mecca) ដែរ។  ឈ្មោះរបស់គាត់គឺ អាប់ឌុល អាល់​ ម៉ាត់តាលីប (Abd al-Muttalib) ហើយក្នុងវ័យជាយុវជនម្នាក់ គាត់បានរកឃើញអណ្ដូងមួយកន្លែងដែលមានទឹកថ្លាយ៉ង់  ផុសចេញពីរូងថ្មដែលក្រោយមកត្រូវបានគេហៅថាអណ្ដូងហ្សាមហ្សាម (Zamzam) ដែលមនុស្សជាច្រើនជឿថា វាជាអណ្ដូងស័ក្ដិសិទ្ធិ ។

សមាជិកដទៃទៀតនៃកុលសម្ព័ន្ធមានការច្រណែននឹងការរកឃើញរបស់ អាប់ឌុល អាល់ ម៉ាត់តាលីប ហើយបានប្រជែងក្នុងការធ្វើជាម្ចាស់នៃអណ្ដូងនោះថែមទៀតផង ។  ដូច្នេះ ដើម្បីបញ្ជាក់ឱ្យពួកគេជឿថា គាត់គឺពិតជាអ្នករកឃើញអណ្ដូងនោះពិតមែន  អាប់ឌុល អាល់ ម៉ាត់តាលីប បានស្បថថា “ប្រសិនបើព្រះផ្តល់ឱ្យគាត់មានកូនប្រុសចំនួនដប់នាក់ គាត់នឹងលះបង់កូនប្រុសម្នាក់ក្នុងចំណោមកូនរបស់គាត់ទាំងដប់នោះ ដើម្បីបូជានៅលើច្រាំងនៃអណ្ដូងនេះ “។

វាហាក់ដូចជាវាសនាបានចារទុកអ៊ីចឹង អាប់ឌុល អាល់ ម៉ាត់តាលីប បានទទួលពរជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់ ១០នាក់ ហើយគាត់ត្រូវបង្ខំចិត្តធ្វើតាមពាក្យដែលគាត់បានសច្ចា ។ ដើម្បីធ្វើការសម្រេចចិត្តថាកូនមួយណាដែលនឹងត្រូវយកទៅបូជា គាត់បានបោះព្រួញចំនួនដប់ទៅលើអាកាសនៅក្បែររូបសំណាកដែលឆ្លាក់ពីថ្ម (Hubal) ដែលជាទីសក្ការបូជាសម្រាប់កុលសម្ព័ន្ធឃូរីហ្ស ។ ហើយ ព្រួញនីមួយៗមានភ្ជាប់ឈ្មោះកូនប្រុសរបស់គាត់ម្នាក់ៗ  ប្រសិនបើព្រួញណាដែលធ្លាក់នៅជិតនឹងថ្មនោះជាងគេ នឹងត្រូវយកកូនម្នាក់នោះទៅបូជាតាមពាក្យសច្ចារបស់គាត់ ។ ចុងក្រោយ ព្រួញដែលធ្លាក់នៅក្បែររូបសំណាកជាងគេគឺមានឈ្មោះ អាប់ឌុលឡា (Abdullah) ដែលជាកូនប្រុសសំណព្វចិត្តរបស់គាត់ ហើយក៏ជាអនាគតឪពុករបស់មូហាំម៉ាត់ផងដែរ ។

ដោយគោរពតាមពាក្យសន្យា អាប់ឌុល អាល់ ម៉ាត់តាលីប ក៏បានត្រៀមបូជាអាប់ឌុលឡា ។ ប៉ុន្តែសមាជិកនៅក្នុងកុលសម្ព័ន្ធបានចូលមកឃាត់ដោយនិយាយថា គឺមានវិធីមួយផ្សេងទៀតជំនួសឱ្យការបូជានេះបាន ។ នៅទីបំផុត ពួកគេបានសម្រេចចិត្តថា អាប់ឌុល អាល់ ម៉ាត់តាលីប គួរតែទៅសុំយោបល់ពីដូនជីម្នាក់ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្សត្រីកាហិណា (Kahina) នៃទីក្រុងមេឌីណា (Medina) ។

ម្ចាស់ក្សត្រីបាននិយាយថា អាយុជីវិតរបស់អាប់ឌុលឡាអាចរួចផុតពីការស្លាប់បាន ប្រសិនបើមានការលះបង់ណាមួយដែលមានតម្លៃស្មើ មកជំនួស ។ អាប់ឌុល អាល់ ម៉ាត់តាលីប ត្រូវបានណែនាំឱ្យបោះព្រួញពីរដែលមួយតំណាងឱ្យកូនប្រុសរបស់គាត់ មួយទៀតតំណាងឱ្យសត្វអូដ្ឋដប់ក្បាល ។ រាល់ពេលដែលព្រួញនោះធ្លាក់មក តែងជាព្រួញដែលមានឈ្មោះកូនប្រុសរបស់គាត់ ពួកគេត្រូវបន្ថែមអូដ្ឋ ១០ក្បាលទៀតសម្រាប់ធ្វើជាដង្វាយ ។  ទីបំផុត បន្ទាប់ពីការបោះចំនួន ១០ ដង អាប់ឌុល អាល់ ម៉ាត់តាលីប ក៏ទទួលបានសំណាង ។  កូនប្រុសរបស់គាត់ត្រូវបានរួចជីវិត ។ ដូច្នេះ សត្វអូដ្ឋមួយរយក្បាលត្រូវបានយកទៅបូជាជំនួសវិញ ។ ក្រោយមក អាប់ឌុលឡាបានរៀបការជាមួយនារីម្នាក់ឈ្មោះអាមីណា (Amina) ហើយមូហាំម៉ាត់ក៏បានមកចាប់កំណើតជាមួយពួកគេតែម្ដង ។

ប៉ុន្តែ ព្រហ្មលិខិតបានលេងសើចនឹងពួកគេម្ដងទៀត ។  នៅថ្ងៃមួយ នៅពេលដែលឪពុករបស់មូហាំម៉ាត់(គឺអាប់ឌុលឡា) បានចេញទៅធ្វើជំនួញ គាត់បានបាត់បង់ជីវិតដោយមិនដឹងមូលហេតុពិតប្រាកដនោះទេ ។

“អាប់ឌុលឡាត្រូវស្លាប់តៃហោងដោយអាថ៌កំបាំង បន្សល់ទុកឱ្យប្រពន្ធក្លាយជាស្ត្រីមេម៉ាយ និងកូនកំព្រានៅក្នុងពោះ” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!