ជំពូក១៖ មនុស្សម្នាក់បានក្លាយជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រ និងសាសនា

ជំពូក២៖ រឿងរបស់មូហាំម៉ាត់ ចាប់ផ្តើមដោយ សារពាក្យសម្បថ មួយដែលធ្វើឡើងដោយជីតារបស់គាត់

ជំពូក៣៖ មូហាំម៉ាត់ត្រូវបានគេយកទៅចិញ្ចឹមនៅលើវាលខ្សាច់ ប៉ុន្តែអព្ភូតហេតុមួយបាននាំគាត់ត្រលប់ទៅទីក្រុងមេកាវិញ

ជំពូក៤៖ ព្រះបានជ្រើសរើស មូហាំម៉ាត់ ធ្វើជាអ្នកនាំសាររបស់ទ្រង់

ជំពូក៥៖ ជំនឿរបស់ មូហាំម៉ាត់ ត្រូវបានសាក ល្បងយ៉ាងខ្លាំង ប៉ុន្តែគាត់បានជួបបញ្ហាប្រឈម

ជំពូក៦៖ សារពីព្រះដែលនាំមកដោយមូហាំម៉ាត់ បានធ្វើឱ្យមានការបែងចែកបក្ខពួកនៅ ក្នុងកុលសម្ព័ន្ធរបស់គាត់

ជំពូក៧៖ សាររបស់មូហាំម៉ាត់ បានក្លាយជារឿងនយោបាយដែលនាំទៅដល់ការកាត់ផ្ដាច់ផ្នែកខ្លះនៃកុលសម្ព័ន្ធរបស់គាត់ ពីសង្គមមេកា

ជំពូក៨៖ មូហាំម៉ាត់បានរកឃើញជំនួយដែលគាត់ត្រូវការនៅក្រុងមេឌីណា (Medina) ហើយ មនុស្សចាប់ផ្ដើមដើរតាមគាត់នៅទីនោះ

ជំពូក៩៖ មូហាំម៉ាត់ បានផ្សះផ្សាកុលសម្ព័ន្ធមេឌីណា និងមេកាតាមរយៈការធ្វើធម្មយាត្រា និងការប្រយុទ្ធ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

រូបតំណាងនៃប្រវត្ដិសាស្ដ្រភាគច្រើន តែងតែនៅសល់ត្រឹមតែឈ្មោះឬនិមិត្តរូបសម្គាល់ណាមួយ ដែលមនុស្សជាតិជំនាន់មុន បានលះបង់ទាំងស្រុងសម្រាប់ពួកយើង ។ ប៉ុន្តែតួអង្គទាំងនោះ ជាការពិតគឺសុទ្ធតែជាបុគ្គលដែលតែងតែប្រឈមមុខនឹងការព្យាយាមសាកល្បងជាច្រើន  និងប្រឈមជាមួយការលំបាកដែលស្ទើរតែមិនអាចឆ្លងកាត់បានថែមទៀតផង ។ លោកមូហាំម៉ាត់ (Muhammad) គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលទាំងនោះដែលប្រឈម មុខនឹងការលំបាកពេញមួយជីវិត  ទាំងមុននិងក្រោយពេលដែលគាត់ចាប់ផ្តើមទទួលការបង្រៀនពីព្រះជាម្ចាស់ ។

មិនថាអ្នកជឿទៅលើសាសនាអ្វីនោះទេ សៀវភៅនេះនឹងសង្ខេបសាច់រឿងអំពីក្មេងកំព្រាម្នាក់ ដែលចុងក្រោយបានក្លាយជាព្យាការីនៃសាសនាឥស្លាម ដូចដែលបានរៀបរាប់នៅក្នុងគម្ពីរគូរ៉ាន់ (Qu’ran) ដែលជាគម្ពីរគោលនៃសាសនាឥស្លាមអ៊ីចឹងដែរ ។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងរៀនអំពី៖

  1. មូហាំម៉ាត់ បានទទួលរងការឈឺចាប់នៅក្នុងមជ្ឈិមវ័យ
  2. អត្ថប្រយោជន៍នៃការតស៊ូ ព្យាយាម អត់ធ្មត់
  3. មូលហេតុដែលសាសនាពីរអាចបង្រួបបង្រួមគ្នាបាន គឺតែងតែទាក់ទងនឹងកត្តានយោបាយ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!