ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ?

ជំពូក២៖ អារម្មណ៍មានសារៈសំខាន់ណាស់ វាជួយឲ្យយើងចង់រៀនសូត្រអ្វីដែលថ្មីៗ ស្វែងយល់ពីអ្នកដទៃ និងជំរុញឲ្យយើងធ្វើសកម្មភាពអ្វីមួយ

ជំពូក៣៖ ពេលខ្លះអារម្មណ៍អាចធ្វើឲ្យយើងស្មានខុស និងធ្វើអ្វីមិន បានផ្អែកលើហេតុផល

ជំពូក៤៖ ភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ អាចគ្រប់គ្រងអារម្មណ៍របស់អ្នកបាន ហើយវាជួយជំរុញឲ្យអ្នកសម្រេចជោគជ័យលើគោលដៅរបស់អ្នក

ជំពូក៥៖ ភាពឆ្លាតវៃខាងអារម្មណ៍មានសមត្ថភាពត្រួសត្រាយស្ថានការណ៍សង្គម

ជំពូក៦៖ ភាពឆ្លាតវៃខាងអារម្មណ៍តម្រូវឲ្យអ្នកថ្លឹងឲ្យស្មើគ្នា រវាងខួរក្បាលប្រើអារម្មណ៍ និងខួរក្បាលប្រើការត្រិះរិះពិចារណា

ជំពូក៧៖ ភាពឆ្លាតវៃខាងអារម្មណ៍ជួយឲ្យអ្នកមានសុខភាពល្អ និងបង្កើនលទ្ធភាពជោគជ័យ

ជំពូក៨៖ អនាគតរបស់អាម៉េរិកកាំង គឺអាស្រ័យលើភាពឆ្លាតវៃ ខាងផ្លូវអារម្មណ៍របស់ក្មេងៗជំនាន់ក្រោយ

ជំពូក៩៖ វិធីមួយចំនួនដើម្បីបណ្តុះភាពឆ្លាតវៃខាងអារម្មណ៍

ជំពូក១០៖ ភាពឆ្លាតវៃខាងអារម្មណ៍ប្រើបាននៅគ្រប់ស្ថានភាព ទាំងអស់ ទាំងនៅកន្លែងការងារ និងក្នុងជីវិតស្នេហា

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

អារម្មណ៍របស់យើង ជាឧបករណ៍យ៉ាងសំខាន់ក្នុងការស្វែងយល់ និងប្រាស្រ័យទាក់ទងជាមនុស្សនឹងមនុស្សជុំវិញខ្លួន ។ យ៉ាងណាក៏ដោយ វាក៏មានគុណវិបត្តិ ដែលអាចនាំយើងឲ្យបង្កើតកំហុសផ្សេងៗបានដែរ ។ 

កំហុសមួយនេះកើតឡើងនៅពេលអ្នកបណ្តោយតាមអារម្មណ៍អ្នកហួសហេតុ ពេក ។ ដើម្បីវិនិច្ឆ័យឲ្យបានត្រឹមត្រូវ យើងត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ ។ យើងអាចប្រៀបប្រដូចទៅនឹងអ្នកលេងត្រែសក្នុងការសម្តែងសៀករហ័សកម្ម ដែលគាត់ចាប់បានរបស់ច្រើនក្នុងពេលតែមួយ ។ ហើយនៅពេលដែលយើងស្ថិតក្នុងអារម្មណ៍ស្លន់ស្លោ ចិត្តរបស់យើងញាប់ញ័រខ្លាំង ហើយវាក៏រំញោចដល់ការគិត និងធ្វើឲ្យមានរូបភាពរំខានផ្សេងៗ ។ ដូច្នេះ ខណៈពេលនោះ អ្នកគ្មានពេលវេលាសម្រាប់ពិចារណានោះទេ ហើយការវិនិច្ឆ័យ កើតឡើងដោយមិនច្បាស់លាស់ ។ 

ឧទាហរណ៍៖ នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ភ័យខ្លាច អ្នកប្រហែល ជាមានអារម្មណ៍គិតហួសចំពោះស្ថានការណ៍អ្វីមួយ ដោយសន្និដ្ឋានថាស្ថានការណ៍មួយនេះមានគ្រោះថ្នាក់ជាងការពិតជាក់ជាក់ស្តែងទៅទៀត ។ ដូច្នេះ បានជាពេលដែលអ្នកភ័យខ្លាច អ្នកអាចនឹងមើលខោអាវដែលដាក់ព្យួរហាលច្រឡំថាជាខ្មោចទៅវិញ ។ 

កំហុសឆ្គងមួយទៀតដែលបណ្តាលមកពីអារម្មណ៍ គឺនៅពេលដែលអ្នកធ្វើសកម្មភាពតក់ក្រហល់ មិនបានពិចារណាល្អិតល្អន់ ។ នៅពេលដែលខួរក្បាល របស់អ្នកទទួលបានព័ត៌មាន មួយចំណែករបស់វា ឆ្លងកាត់ការគិតផ្អែកលើ ហេតុផលដែលយើងហៅថា “ស្រទាប់ខាងក្រៅរបស់ខួរក្បាល” ហើយបន្ទាប់មកទៀតវាឆ្លងកាត់ភ្លាមទៅដល់អារម្មណ៍រំញោចនៃខួរក្បាល ។ បើខួរក្បាលខាងអារម្មណ៍ទទួលព័ត៌មាននេះថាជាការគំរាមនោះ វាអាចបញ្ជាឲ្យយើងស្តែងសកម្មភាពភ្លាមៗដោយ មិនមានការប្រឹក្សារជាមួយខួរក្បាលខាងហេតុផលនោះទេ ។

ហេតុនេះហើយអ្នកអាចនឹងភ្ញាក់ព្រើតឡើងសម្បុរគីង្គក់ភ្លាមនៅពេលអ្នកក្រលៀសភ្នែកឃើញស្រមោលចម្លែកអ្វីមួយចំពេលអ្នកកំពុងតែនៅកន្លែងងងឹត    

ហេតុផលចុងក្រោយដែលអារម្មណ៍របស់យើងអាចនាំយើងឲ្យប្រព្រឹត្តទង្វើរគ្មានហេតុផល គឺនៅពេលដែលអ្នកនឹកឃើញរឿងដែលប៉ះទង្គិចផ្លូវចិត្តអ្នកពីមុនមក ។ 

អារម្មណ៍ក្នុងចិត្តរបស់យើងមានប្រតិកម្មទៅនឹងស្ថានភាព បច្ចុប្បន្នដោយផ្អែកលើបទពិសោធពីអតីតកាល បើទោះបីរឿងនោះលែងកើតឡើងទៀតក៏ដោយ ។ ឧទាហរណ៍៖ ក្មេងប្រុសម្នាក់ ដែលធ្លាប់ត្រូវបានគេធ្វើបាបលើរូបរាងកាយនៅសាលារៀន អាចនឹងធំដឹងក្តីឡើងជាមនុស្សរឹងមាំម្នាក់ តែក៏នៅតែខ្លាចអ្នកដែលធ្លាប់បំពានគាត់កាលពីក្មេងដដែល ។ 

ដូច្នេះ បើទោះបីជាអារម្មណ៍មានសារៈសំខាន់យ៉ាងណាក៏ដោយ តែវាក៏អាចគ្រប់គ្រងចិត្តរបស់យើង និងរំខានដល់ការគិតផ្អែកលើហេតុផលដែរ ។ ហេតុនេះហើយ យើងគប្បីមានវិធានការផ្សេងទៀតដើម្បីគ្រប់គ្រងអារម្មណ៍ ឲ្យមានប្រសិទ្ធភាព ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!