ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ?

ជំពូក២៖ អារម្មណ៍មានសារៈសំខាន់ណាស់ វាជួយឲ្យយើងចង់រៀនសូត្រអ្វីដែលថ្មីៗ ស្វែងយល់ពីអ្នកដទៃ និងជំរុញឲ្យយើងធ្វើសកម្មភាពអ្វីមួយ

ជំពូក៣៖ ពេលខ្លះអារម្មណ៍អាចធ្វើឲ្យយើងស្មានខុស និងធ្វើអ្វីមិន បានផ្អែកលើហេតុផល

ជំពូក៤៖ ភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ អាចគ្រប់គ្រងអារម្មណ៍របស់អ្នកបាន ហើយវាជួយជំរុញឲ្យអ្នកសម្រេចជោគជ័យលើគោលដៅរបស់អ្នក

ជំពូក៥៖ ភាពឆ្លាតវៃខាងអារម្មណ៍មានសមត្ថភាពត្រួសត្រាយស្ថានការណ៍សង្គម

ជំពូក៦៖ ភាពឆ្លាតវៃខាងអារម្មណ៍តម្រូវឲ្យអ្នកថ្លឹងឲ្យស្មើគ្នា រវាងខួរក្បាលប្រើអារម្មណ៍ និងខួរក្បាលប្រើការត្រិះរិះពិចារណា

ជំពូក៧៖ ភាពឆ្លាតវៃខាងអារម្មណ៍ជួយឲ្យអ្នកមានសុខភាពល្អ និងបង្កើនលទ្ធភាពជោគជ័យ

ជំពូក៨៖ អនាគតរបស់អាម៉េរិកកាំង គឺអាស្រ័យលើភាពឆ្លាតវៃ ខាងផ្លូវអារម្មណ៍របស់ក្មេងៗជំនាន់ក្រោយ

ជំពូក៩៖ វិធីមួយចំនួនដើម្បីបណ្តុះភាពឆ្លាតវៃខាងអារម្មណ៍

ជំពូក១០៖ ភាពឆ្លាតវៃខាងអារម្មណ៍ប្រើបាននៅគ្រប់ស្ថានភាព ទាំងអស់ ទាំងនៅកន្លែងការងារ និងក្នុងជីវិតស្នេហា

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអារម្មណ៍អាចទាញយើងឲ្យធ្លាក់ចុះបានទេ? តើវាមិនកាន់តែប្រសើឡើងមែនទេ នៅពេលដែលយើងដកអារម្មណ៍ចេញពីខ្លួន ឬក្លាយជាសត្វ? តាមការពិត អារម្មណ៍ មានភាពសំខាន់ខ្លាំងណាស់សម្រាប់យើង វាផ្តល់ផលប្រយោជន៍ជាច្រើនដល់យើង និងជួយយើងឲ្យរកឃើញពីគុណតម្លៃនៃ ជីវិតផងដែរ ។ 

រឿងដ៏សំខាន់មួយ អារម្មណ៍ជួយឲ្យអាចរៀនសូត្រពីអនុស្សារីយផ្សេងៗ ដែលកើតឡើងចំពោះយើង ។ 

វាជួយផ្ទុកទិន្ន័យនៃបទពិសោធផ្សេងៗក្នុងខួរក្បាលរបស់យើង វាមិនមែន   គ្រាន់តែប្រមូលផ្តុំនៅហេតុការណ៍ជាក់ស្តែងនោះទេ ។ វាថែមទាំងកត់សម្គាល់អារម្មណ៍នានា ដែលយើងធ្លាប់ឆ្លងកាត់ផងដែរ ។ ឧទាហរណ៍៖ ក្មេងប្រុសម្នាក់ប៉ះកំសៀវទឹកក្តៅ អារម្មណ៍ក្តៅឈឺចាប់ដែលក្មេងនោះធ្លាប់កាន់កំសៀវក្តៅ និងបញ្ជៀសក្មេងនោះមិនឲ្យកាន់កំសៀវទឹកលើកក្រោយទៀតទេ ។ ដូច្នេះ បទពិសោធនៃអារម្មណ៍មួយនេះ នឹងបញ្ឈប់ក្មេងពីការប៉ះកំសៀវទឹកតទៅទៀត ។ 

គុណតម្លៃមួយទៀត អារម្មណ៍ជួយឲ្យយើងស្វែងយល់ពីអ្នកដទៃ ដែលធ្វើឲ្យយើងអាចស្មានដឹងថា ពួកគេនឹងធ្វើសកម្មភាពអ្វីមួយ ។ ឧទាហរណ៍៖ សាកស្រមៃថា អ្នកំពុងតែឈរនៅមុខបុរសម្នាក់ដែលមានទឹកមុខពោរពេញដោយកំហឹង ។ បើសម្លឹងមើលរាងកាយរបស់គាត់ គាត់ប្រាកដជាក្តាប់ដៃណែន និងបញ្ចេញសំឡេងខ្លាំងៗ ។ អ្នកអាចដឹងក្នុងចិត្តបានថា គាត់ខឹងដល់កម្រិតណា ហើយ ។ ដោយការដឹងពីសភាពដូចនេះ អ្នកអាចទាយបានថា បន្តិចទៀតគាត់នឹងវាយនរណាម្នាក់ជាមិនខាន ។ 

អត្ថប្រយោជន៍ចុងក្រោយ គឺអារម្មណ៍ជាកត្តាជំរុញឲ្យធ្វើសកម្មភាព ។ យើងត្រូវការវាជាចាំបាច់ដើម្បីប្រឈមនឹងស្ថានភាពណាមួយឲ្យទាន់ពេលវេលា ។ យើងសូមយករឿងបុរសដែលខឹងក្នុងឧទាហរណ៍ខាងលើមកពិភាក្សាបន្ត ។ ប្រសិនបើយើងដឹងមុនថាគាត់ប្រុងនឹងប្រើអំពើហិង្សាមកលើយើង អារម្មណ៍នឹងឲ្យសញ្ញាធ្វើឲ្យយើងភ័យ ឬត្រូវខឹងតបវិញ ដូច្នេះហើយវាជួយឲ្យយើងទប់ទល់បានភ្លាមៗប្រសិនបើគាត់ទំនងជានឹងវាយយើង ។ 

មនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ ក៏មិនអាចគ្រប់គ្រងទង្វើរបស់ខ្លួនបានដែរ ។ ឧទាហរណ៍៖ កាលពីមួយសតវត្សន៍មុន អ្នកជំងឺវិកលចរិតជាច្រើនអ្នក ត្រូវឆ្លងកាត់ការវះកាត់ខួរក្បាលដែលគេហៅថា “Lobotomy” ដែលខួរក្បាលត្រូវបានចែកជាពីរតំបន់ផ្សេងគ្នា ដែលតំបន់នីមួយៗមាននាទីទ្រទ្រង់ដល់ដំណើរការរបស់អារម្មណ៍ ។ លទ្ធផលនៃការវះកាត់បង្ហាញថា អ្នកជំងឺបានបាត់បង់ស្មារតី និងចេះតែធ្វើសកម្មភាពដោយមិនដឹងខ្លួន បែបនេះវាដូចគ្នាទៅនឹងការបាត់សមត្ថភាពនៃអារម្មណ៍ទាំងស្រុងអ៊ីចឹងដែរ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!