ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ?

ជំពូក២៖ អារម្មណ៍មានសារៈសំខាន់ណាស់ វាជួយឲ្យយើងចង់រៀនសូត្រអ្វីដែលថ្មីៗ ស្វែងយល់ពីអ្នកដទៃ និងជំរុញឲ្យយើងធ្វើសកម្មភាពអ្វីមួយ

ជំពូក៣៖ ពេលខ្លះអារម្មណ៍អាចធ្វើឲ្យយើងស្មានខុស និងធ្វើអ្វីមិន បានផ្អែកលើហេតុផល

ជំពូក៤៖ ភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ អាចគ្រប់គ្រងអារម្មណ៍របស់អ្នកបាន ហើយវាជួយជំរុញឲ្យអ្នកសម្រេចជោគជ័យលើគោលដៅរបស់អ្នក

ជំពូក៥៖ ភាពឆ្លាតវៃខាងអារម្មណ៍មានសមត្ថភាពត្រួសត្រាយស្ថានការណ៍សង្គម

ជំពូក៦៖ ភាពឆ្លាតវៃខាងអារម្មណ៍តម្រូវឲ្យអ្នកថ្លឹងឲ្យស្មើគ្នា រវាងខួរក្បាលប្រើអារម្មណ៍ និងខួរក្បាលប្រើការត្រិះរិះពិចារណា

ជំពូក៧៖ ភាពឆ្លាតវៃខាងអារម្មណ៍ជួយឲ្យអ្នកមានសុខភាពល្អ និងបង្កើនលទ្ធភាពជោគជ័យ

ជំពូក៨៖ អនាគតរបស់អាម៉េរិកកាំង គឺអាស្រ័យលើភាពឆ្លាតវៃ ខាងផ្លូវអារម្មណ៍របស់ក្មេងៗជំនាន់ក្រោយ

ជំពូក៩៖ វិធីមួយចំនួនដើម្បីបណ្តុះភាពឆ្លាតវៃខាងអារម្មណ៍

ជំពូក១០៖ ភាពឆ្លាតវៃខាងអារម្មណ៍ប្រើបាននៅគ្រប់ស្ថានភាព ទាំងអស់ ទាំងនៅកន្លែងការងារ និងក្នុងជីវិតស្នេហា

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មនុស្សខ្លះយល់ថា អារម្មណ៍កើតមានឡើងនៅពេលដែលយើង អណ្តែតអណ្តូងទៅនឹងស្ថានការណ៍ផ្សេងៗ  ឬពេលដែលផ្ទុះកំហឹងវាយតប់គ្នា ។ ប៉ុន្តែ តាមការពិត អារម្មណ៍កើតមានឡើងគ្រប់ពេល ។ វាបង្កើតបែបផែននៃការសម្រេចចិត្តផ្សេងៗ ជួយយើងឲ្យស្វែងយល់ពីពិភពលោកនេះ ហើយវា មានសារៈសំខាន់បំផុតសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ។ 

សៀវភៅនេះ ក៏ពន្យល់យ៉ាងលម្អិតទៅលើផលប៉ះពាល់នៃអារម្មណ៍ទៅលើជីវិតប្រចាំថ្ងៃរបស់យើងផងដែរ ។  វាបង្ហាញពីរបៀប និងវិធីដោះស្រាយបញ្ហាដែលកើតឡើងមកលើអ្នក លើសពីនេះទៀត វាក៏បង្ហាញពីហេតុផលដែលធ្វើឲ្យអ្នកវង្វេងវង្វាន់ស្មុគស្មាញផងដែរ ។ វាក៏បានគូសបញ្ជាក់ពីតួនាទីនៃអារម្មណ៍ឆ្លាតវៃ ដែលជំរុញយើងឲ្យបង្កើតបានលទ្ធផលវិជ្ជមាន និងជៀសវាងស្ថានការណ៍ទាំងឡាយដែលបំផ្លាញដល់ជីវិតរបស់យើង ។ 

វាពន្យល់ពីរបៀបនៃភាពឆ្លាតវៃខាងអារម្មណ៍ រក្សាតុល្យភាពនៃទំនាក់នង រវាងខួរក្បាលដែលប្រើអារម្មណ៍ និងខួរក្បាលប្រើហេតុផល ។ វាក៏បានបង្ហាញ យើងអំពីថាតើសមត្ថភាពនេះអាចបង្រៀន និងពន្យល់យើងដោយរបៀបណា ។

ចុងក្រោយ វានឹងស្រាយបំភ្លឺលើសំណួរដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនមានដូចជា៖ តើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ជួយអភិវឌ្ឍបុគ្គលិកលក្ខណសម្បត្តិរបស់អ្នកយ៉ាងដូចម្តេច? ហើយវាមានសារៈសំខាន់អ្វីខ្លះសម្រាប់សង្គមទាំងមូល? 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!